វ័យតិចទេតែមុខវិញចាស់ហួស មកពីឧស្សាហ៍ធ្វើរឿងយ៉ាបៗនេះពេក

  • 2020-07-31 04:40:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 58

ស្នាម​ជ្រួញ ​រួម​ទាំង​ការ​ចាស់​មុន​អាយុ គឺ​​ងាយ​នឹង​កើត​ឡើង​ណាស់​សម្រាប់​នារី​គ្រប់​រូប។ ​មូល​ហេតុ​ ដោយសារ​កត្តា​ផ្សេង​ៗ​ដែល​ពិបាក​ដោះ​ស្រាយ។ ​យ៉ាង​ណា​ក្តី ​មាន​វិធី​ល្អៗ​មួយ​ចំនួន​ដើម្បី​​ការពារ ​កុំ​ឲ្យ​ហួស​ពេល​បាន។ ដូច្នេះ ​អ្នក​ត្រូវ​បញ្ចប់​ទម្លាប់​អាក្រក់​មួយ​ចំនួន​ខាង​ក្រោម​៤ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​។​

១. វក់នឹងមើលទូរសព្ទរាប់ម៉ោង

​ការ​ញៀន​ជាមួយ​នឹង​បណ្តាញ​សង្គម គឺ​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជ្រួញ ពិសេសការ​សម្លឹង​មើល​ទូរសព្ទ​រាប់​ម៉ោង​ដោយ​មិន​ធ្វើ​ចលនា​ ក​បន្តិច​សោះ។ ​ស្បែក​នៅ​ជុំ​វិញ​ក ​រួម​ទាំង​ចង្កា​ងាយ​យារ​ធ្លាក់​ផង​ដែរ។ ​លើស​ពី​នេះ ​សូម្បី​ស្មា​ក៏​រង​នូវ​សម្ពាធ​ដែល​យូរ​ទៅ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​គឺ ​ការ​ចុក​រោយ​អស់​កម្លាំង។ ​ដូច្នេះ បើ​អ្នក​មិន​ចង់​មាន​ក​ជ្រួញ ​ឈឺចាប់​ស្មា រួម​ទាំង​ចង្កា​ជ្រួញ​​ទេ ​គួ​រ​​តែ​កុំ​មើល​ទូរសព្ទ​យូរ​ម៉ោង​ពេក ​។ ​អ្នក​គួរ​ឧស្សាហ៍​ធ្វើ​ចលនា​ក ​ដោយ​ការ​ងាក​ចុះ​ឡើង ឬ​ឈ្លី ដើម្បី​ឲ្យ​សាច់​ដុំ​មាន​ចលនា​ឡើង​វិញ។

២. បើក​ភ្នែក​ឡើង​មិន​ទាន់ ​ស្រវា Contact lenses មក​ពាក់

សម្រាប់​អ្នក​ដែល​​មាន​បញ្ហា​មីញ៉ូប​ជិត ហើយ​មិន​ចង់​ពាក់​វ៉ែន​តា ​ពួក​គេ​បាន​ជ្រើស​រើស​យក​ការ​ពាក់ Contact lenses។ ​យ៉ាង​ណា​ក៏​ដោយ វា​ក៏​ងាយ​នឹង​លេច​ស្នាម​ជ្រួញ​នៅ​​ក្រោម​ភ្នែក​ផង​ដែរ។ ​លើស​ពី​នេះ ​បើ​អ្នក​ឧស្សាហ៍​អេះ​ភ្នែក​ញឹក​ញាប់ វា​ក៏​នឹង​ផ្តល់​ទុក្ខ​ទោស​ដូច​គ្នា។ ​

៣. ​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្បែក

ស្បែក​ស្ងួត មក​ពី​កង្វះ​​ជាតិ​សំណើម​​ដែល​នេះ​ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ងាយ​ជ្រួញ​ផង​ដែរ។ ​ដូច្នេះ​ហើយ ​នារី​ដែល​មាន​ស្បែក​ស្ងួត ​ឆាប់​ជ្រួញ​ជាង​នារី​មាន​ស្បែក​ឡើង​ប្រេង។ ​​ហេតុ​នេះ ​នារី​ៗ​ទាំង​អស់​គួរ​តែ​ងាក​មក​ចិញ្ចឹម​ស្បែក​ដោយ​បន្ថែម​ជីវជាតិ និង​ជាតិ​ទឹក​ដល់​ស្បែក ដូច​ជា​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ប្រើ​ផលិត​ផល​ដែល​ជួយ​ផលិត​សំណើម​ដល់​ស្បែក ​និង​អាហារ​មាន​វីតាមីន។ ​នៅ​ពេល​ស្បែក​មាន​សំណើម វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​បាន​មួយ​ផ្នែក​ធំ​ផង​ដែរ។

៤. ​មិន​ចេះ​ធ្វើ​មុខ​ឲ្យ​​សប្បាយ​រីក​រាយ

មុខ​ក្រញ៉ូវ យំ​​មិន​ឈប់ ​ស្រ្តេស សុទ្ធ​តែ​ជា​កត្តា​ដែល​ងាយ​ឲ្យ​ស្បែក​មើល​ទៅ​ចាស់​មុន​អាយុ។ ​ដោយសារ​តែ​កត្តា​ផ្លូវ​ចិត្ត រួម​ទាំង​អារម្មណ៍​ខាង​ក្នុង​ដែល​អ្នក​មាន ​វា​បង្ហាញ​​ចេញ​ក្រៅ​មក​ទាំង​អស់ ដូច្នេះ​ស្បែក​មុខ​របស់​អ្នក​ក៏​ងាយ​នឹង​រង​ឥទ្ធិពល ទៅ​ជា​ងាយ​ជ្រួញ​បំ​ផុត។ ​ដូច្នេះ​បើ​អ្នក​មិន​ចង់​ឆាប់​ចាស់​មុន​អាយុ​ទេ ​គួរ​តែ​កាត់​បន្ថយ​ការ​បញ្ចេញ​អារម្មណ៍​អស់​ៗ​តាម​រយៈ​ទឹក​មុខ​ទៀត ​បញ្ឈប់​ស្រ្តេស ​នឹង​ជួយ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​​មុន​មិន​ខាន៕

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា