១០ រឿង​ដែល​អ្នក​ប៉ង​ថា អ្នក​អាច​ដឹង​វា​​បាន​តាំង​ពី​យូរ កុំ​ឲ្យ​ស្ដាយ​ពេល​ចាស់​ទៅ

  • 2020-07-31 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើដឹង​រឿង​​ទាំង​នេះ​តាំង​ពី​យូរ ជីវិត​បែប​ងាយ​ស្រួល​ជាង​នេះ​ឆ្ងាយ​ណាស់។

១. កុំ​ប្រែកែក​ជាមួយ​អ្នក​មិន​មាន​ចំណេះដឹង ព្រោះ​បើ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ឆោត អ្នក​ក៏​ជា​អ្នក​ឆោត​ដូច​គ្នា។

២. អ្នក​អាច​រៀន ធ្វើ​ការ សាក​អ្វី​ក៏​បាន តែ​កុំ​ធ្វើ​ដល់​ថ្នាក់​ខ្លួន​រវល់​ឡើង​រក​ក្ដី​សុខ​លែង​ឃើញ។

៣. កុំ​សរុប​សេចក្ដី​ណាមួយ​ដោយ​គ្មាន​ហេតុផល​មក​ជំនួយ​ឲ្យ​សោះ ត្បិត​អ្វី​ដែល​អ្នក​ស្ដាប់​បាន អាច​មិន​មែន​ជា​ការពិត ហើយ​គេ​អាច​ចាប់​កំហុស​របស់​អ្នក​បាន។

៤. អាយុ​ ២០​ឆ្នាំ អ្នក​កុំ​ខ្លាច​ខុស ព្រោះ​វា​ជា​បទ​ពិសោធន៍​ទៅ​ថ្ងៃ​ក្រោយ។

៥. នៅ​ក្នុង​ស្ថានភាព​លំបាក ទើប​អ្នក​ដឹង​ថា​សមត្ថភាព​របស់​ខ្លួនស៊ូ​បាន​ដល់​ប៉ុណ្ណា។ បើ​នៅ​តែ​ស្រួល​រហូត អ្នក​គ្មាន​ថ្ងៃ​ដឹង​ពី​សមត្ថភាព​ពិត​របស់​ខ្លួន​ឡើយ។

៦. ប្រការ​ដែល​អ្នក​ស្ដាយ​ក្រោយ​បំផុត រាល់ពេល​ក្រោក​ពី​គេង​រាល់​ព្រឹក​​ គឺ​មិន​បាន​ចូល​គេង​ពី​ព្រលប់​កាល​ពី​យប់​ម្សិល​មិញ។

៧. ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន ត្រូវ​ហ៊ាន​ធ្វើ​រឿង​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក។

៨. កុំ​រំពឹង​ខ្ពស់​ពេក មុន​ពេល​ធ្វើ​អ្វី​មួយ សូម​រំពឹង​ត្រឹម​​តែ ១​ភាគ ៣ នៃ​តម្លៃសរុប​បាន​ហើយ។ ធ្វើ​បែប​នេះ ទោះ​លទ្ធផល​ចេញ​មក​មិន​ដូច ១០០% ក៏​នៅ​តែ​ខ្ពស់​ជាង​​ការ​រំពឹង​របស់​អ្នក។

៩. រៀន​ពី​វិធី​រក​លុយ។ រក​លុយ​គឺ​ជា​វិធី​ដែល​មាន​ប្រសិទ្ធិភាព​បំផុត​សម្រាប់​ការពារ​ខ្លួន​ឯង។ ទាំង​នៅ​ពេល​ដែល​អ្នក​កំពុង​មាន​ចំណូល​ល្អ​ហើយ អ្នក​ក៏​គួរ​រក​លុយ​បន្ថែម​ដែរ។

១០. រៀន​ជំនាញ​បន្ថែម។ ទោះ​នៅ​សាកល​ អ្នក​អាច​មាន​ជំនាញ​ស្រាប់​ហើយ​ក្ដី អ្នក​ក៏​គួរ​រៀន​ជំនាញ​អ្វី​មួយ​បន្ថែម​ដែរ ព្រោះ​ទីផ្សារ​ការងារ ជំនាញ​កាន់​តែ​ច្រើន កាន់​តែ​មាន​ទីផ្សារ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម