លក្ខណៈបុរសទាំង ៦ប្រភេទ ដែលនារីៗ ញញើតមិនចង់បានជាប្តី

  • 2020-07-29 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ៗ តែង​ប្រាថ្នា​បុរស​ដែល​យល់​ចិត្ត និង​ចេះ​ផ្ដល់​តម្លៃ​ឲ្យ​នាង ​មក​ធ្វើ​ជា​គូ​គាប់ និង​រៀបការ​ជា​ស្វាមី​ពេញ​ច្បាប់។ ទន្ទឹម​នឹង​នោះ​ដែរ បុរស​ៗ​មួយ​ចំនួន តែង​ពិបាក​នៅ​ពេល​ចេញ​រាយ​មន្ត​ស្នេហ៍​ដាក់​នារី គ្មាន​ភាព​ទាក់ទាញ ហើយ​លទ្ធផល បាន​ទទួល​បាន​ត្រឹម​បរាជ័យ និង​តែង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ខ្លួន​ពិបាក​មាន​ស្នេហា​ម្ល៉េះ? មិន​ដូច​បុរស​ដទៃ​សោះ!

តាម​ការ​ពិត បុរស​បែប​នេះ តែង​ភ្លេច​សង្កេត​មើល​ខ្លួនឯង ថា​មាន ៦ចំណុច​នេះ ដែល​នារី​ៗ តែង​ញ៉ាក ឬ​ញញើត មិន​ហ៊ាន​ទទួល​ធ្វើ​គូស្នេហ៍ ឬ​ឈាន​ទៅ​រស់​នៅ​ជាមួយ​ជា​ប្ដី​ប្រពន្ធ។

១. បុរស​ប្រមឹក

ស្រមៃ​ទៅ​មើល​តើ​នារី​ណា ដែល​ចង់​នៅ​ជិត​បុរស ដែល​មួយ​ថ្ងៃ​ៗ ធុំ​ក្លិន​ដូច​ល្មុត​ទុំ (ក្លិន​ស្រា) ហួង​នោះ? គ្មាន​នារី​ណា​ចង់​រស់​នៅ​ជាមួយ​បុរស​ដែល​តែង​ផឹក​សុរា ឬ​គ្រឿង​ស្រវឹង​គ្មាន​ថ្ងៃ​លោះ​នៅ​ទេ។

២. ដើរ​យប់

បុរស​ដែល​គិត​តែ​ដើរ​ច្រៀង​រាំ មាន​ស្រី​ញី​រាប់​មិនអស់។

៣. ល្បែង

ធម្មតា​​ល្បែង​តែង​នាំ​ឲ្យ​វិនាស! គ្មាន​អ្នក​ណា ដែល​មាន​ដោយ​សារ​ការ​លេងល្បែង មិន​ខ្វល់​ពី​ធ្វើការ​រកស៊ី​នោះ​ទេ។ បុរស​បែប​នេះ នារីៗ មិន​ចង់​បាន​នោះ​ទេ។

៤.មើល​របាំ​ច្រើន

ខុស​ពី​ការ​កម្សាន្ត​លេង​ម្ដង​ម្កាល! គឺ​សំដៅ​ដល់​បុរស ដែល​ដើរ​លេង​កម្សាន្ត​ ច្រើន​ហួសហេតុ ភ្លេច​គិត​រក​ស៊ី។

៥. សេពគប់​តែ​មិត្ត​អាក្រក់

បុរស​ដែល​មិន​ចេះ​បែង​ចែក មិត្ត​ល្អ​ៗ គឺ​គិត​តែ​ដើរ​ចូល​ជាមួយ​មិត្ត​ពាលាអាវ៉ាសែ មិត្រ​ប្រមឹក​ផឹកស៊ី ឬ​មិត្រ​គិត​តែ​លេង​ល្បែង​រាល់ថ្ងៃ។

៦. ខ្ជិល ជា​បញ្ហា​ធំ​១​ក្នុង​ជីវិត​ដែល​ពិបាក​ស្រោចស្រង់​បំផុត! ព្រោះ​ថា​បុរស​ប្រភេទ​នេះ គឺ​មិន​ខ្ចី​រវីរវល់​ធ្វើ​ការងារ រ​ស៊ី​អ្វី​ទេ គឺ​ដើរ​តែ​ប៉ោឡែ​គ្មាន​ទិសដៅ។

នារី​ៗ មិន​ត្រូវ​ឲ្យ​តម្លៃ​លើ​ទ្រព្យ​សម្បត្តិ បុណ្យ​ស័ក្ដិ រូបរាង​ខ្លាំង​ពេក​ទេ គួរ​សង្កេត​មើល​អត្តចរិត ឬក​ពារ ពូជពង្សវង្សត្រកូល ទើប​បាន​សុខ។

រូបភាព៖ Pinterest

ប្រភពអត្ថបទ៖ សៀវភៅ​យល់​ដឹង​អំពី​អាពាហ៍ពិពាហ៍ រៀបរៀង​ដោយ៖ ភិក្ខុ វិជិរប្ប​ញ្ញោ គូ សុភាព

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម