អត្ថ​ប្រយោជ​ន៏នៃ​​គ្រាប់​ល្ហុង​ទាំង​៦​ដែល​មិន​គួរ​មើល​រំលង

  • 2020-08-03 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាប់​ល្ហុងទុំសម្បូរ​ទៅ​ដោយ​ជីវជាតិ​ចិញ្ចឹមជាច្រើន​ប្រ​ភេទដែល​​មានអត្ថ​ប្រយោជន៏​យ៉ាង​សំខាន់ដ​ល់សុខភាព​ដែល​អ្នក​មិន​ដែល​គិត​ដល់។

១. ថែ​រក្សា​ពោះ​វៀន​ឱ្យ​មាន​សុខ​ភាព​ល្អ គ្រាប់ល្ហុងមានផ្ទុកនូវអង់ស៊ីម papain ដែលជួយបំបែកកាកសំណល់ប្រូតេអ៊ីនដែលមិនអាចរំលាយបានពីអាហារជួយកាត់បន្ថយបន្ទុកលើប្រព័ន្ធរំលាយអាហារ។

២​. បញ្ចុះ​ព្រូន​​និង​សត្វ​ល្អិត ជាតិ papain​​ ដែលមាននៅក្នុង​គ្រាប់​ល្ហុង​មាន​នាទី​ជួយ​បំបែក​ប្រូតេអ៊ីនដែល​ជួយ​ទៅសម្លាប់​ពពួក​ប៉ារ៉ាស៊ីត​និង​ពង​របស់​វា​នៅ​ក្នុង​ពោះ​វៀន​ធំ។​​ម្យ៉ងវិញទៀត​គ្រាប់ល្ហុង​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​សារជាតិ carpaine​ ដែល​ជា​ថ្នាំ​មាន​ប្រ​សិទ្ធភាព​ខ្ពស់ក្នុង​ការ​ទម្លាក់​សត្វ​ល្អិតក្នុងរាងកាយ។

៣. កាត់បន្ថយការឈឺចាប់ពេលមករដូវ់ ប្រសិនបើអ្នកតែងជួបប្រទះបញ្ហាឈីចាប់ពេលមករដូវ​​អ្នកគួរសាកល្បងទទួលទានគ្រាប់ល្ហុង។

៤​. ការពារតម្រងនោម គ្រាប់ល្ហុងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដែលជួយការពាររាងកាយពីរ៉ាឌីកាល់សេរីនិងការពារការខូចខាតតម្រងនោម។

៥​. ការពារជំងឺមហារីក ការសិក្សាមួយ​ចំនួនបានលើកឡើងថាសារជាតិ​ដែល​ទទួល​បាន​ពី​ការ​ចំរាញ់​គ្រាប់ល្ហុងជួយកាត់បន្ថយការរលាកនិងបញ្ឈប់ការលូតលាស់កោសិកាមហារីក។

៦​. សម្រកទម្ងន់ គ្រាប់ល្ហុងមានជាតិសរសៃខ្ពស់ដូច្នេះវាអាចជួយដល់ការសម្រកទម្ងន់។ លើសពីនេះទៅទៀតវាក៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសម្ពាធឈាមនិងរក្សាបេះដូងឱ្យមានសុខភាពល្អជានិច្ច។

របៀបប្រើ៖ គ្រាប់ល្ហុងមានរសជាតិល្វីង​ដូច​នេះ​អ្នក​មិន​គួរ​ទទួល​ទាន​វា​ទទេរ​នោះ​ទេ​។​វិធីសាស្រ្តដ៏ល្អបំផុតនោះគឺ​យក​វា​មក​កិន​អោយ​ម៉ត់​​រួចទទួល​ទាន​ជាម្ស៉ៅ​ដែល​កិន​ម៉ត់ជា​មួយ​ទឹក​ផ្លែឈើ​និងបង្អែម​ រីក៏ទទួលទានជាមួយទឹកឃ្មុំ​ផ្ទាល់​តែ​ម្ដង​​។

រូបភាព៖ Pinterest

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម