កំពុង Crush គេតែមិនហ៊ានសារភាព? តោះ! សាកល្បងតិចនិចនេះ ធានាថាគេនឹងដឹង

  • 2020-07-29 10:30:00
  • ចំនួនមតិ 16 | ចំនួនចែករំលែក 40

ពិបាកណាស់ពេលលួចស្រលាញ់គេ តែមិនហ៊ានប្រាប់ បានត្រឹមតែលួចញញឹមម្នាក់ឯងពេលបាននៅក្បែរគេ ដោយខ្លាចបាក់មុខពេលគេបដិសេដ។ អ្នកអាចងាកមកប្រាប់ពីចិត្តរបស់អ្នកដោយមិនចាំបាច់ប្រើប្រាស់នូវពាក្យពេចន៏អ្វីច្រើននោះទេ គ្រាន់តែសាកល្បងតាមវិធីទាំង ៥ នេះ៖

១. តែងខ្លូនស្អាតបាតពេលទៅជួបគេ

ការដែលយកចិត្តទុកដាក់ក្នុងការថែរក្សាខ្លួន និង តែងខ្លួនស្អាតជាងមុនអាចនឹងជាសញ្ញាថាអ្នកកំពុងចាប់អារម្មណ៏លើគេ។ អ្វីដែលល្អបំផុតគឺ កុំភ្លេចតែងខ្លួនអោយខ្ញង់ បាញ់ទឹកអប់អោយក្រអូប ដើម្បីធ្ធ្វើឱ្យគេចាប់អារម្មណ៍ដឹងថាអ្នកចូលចិត្ត។

២. ស្នាមញញឹម

បើសិនជាអ្នកមិនដែលទាំងនិយាយរកគ្នាផងនោះ គួរចាប់ផ្ដើមដោយការមានស្នាមញញឹមជាប់ជានិច្ច ពេលជួបគេម្ដងៗ ហើយក្រៅពីរូបរាងខាងក្រៅដូចជាមុខនិងដងខ្លួនរួចអ្នកក៏អាចទាក់ទាញរូបគេដោយ កែវភ្នែកជាពិសេសស្នាមញញឹមដែលខុសពីការដែលអ្នកញញឹមដាក់មនុស្សទូទៅនេះតែម្ដង។

៣. កាយវិការ

ពេលកំពុងចាប់ផ្ដើមទាក់ទងគ្នាដំបូងអ្នក អ្នកអាចអោយគេយល់ពីចិត្តអ្នកបានដោយប្រើប្រាស់នូវកាយវិការមួយចំនួនដូចជា ការប៉ះស្មា រីដៃ ដើម្បីអោយគេទទួលអារម្មណ៏ថាមានភាពស្និទ្ធស្នាល ដូចដែលធ្លាប់និយាយគ្នាមករាប់ឆ្នាំមកអញ្ចឹង

៤. សរសើរគេ

មិនបាច់អៀន រឺខ្លាចក្នុងការសរសើរគេនោះទេ ជាពិសេសពីអត្តចរិត និងសមត្ថភាពផ្សេងៗដែលគេមាន។ ការធ្វើបែបនេះមិនត្រឹមតែអោយគេដឹងថាអ្នកយកចិត្តទុកដាក់ចាប់អារម្មណ៏ពីគេប៉ុណោះទេ ថែមទាំងអាចឈានអោយគេមានចិត្តមកលើអ្នកវិញផងដែរ។

៥. ព្យាយាមចូលទៅស្និទ្ធស្នាល

បង្ហាញការយកចិត្តទុកដាក់ជាពិសេសចំពោះគេអាចនឹងធ្វើអោយគេទន់ចិត្ត ហើយចាប់ផ្ដើមងាកមកស្និទ្ធស្នាលជាមួយអ្នកជាក់ជាមិនខាន។ ព្យាយាមសួរនាំពីអ្វីដែលគេចូលចិត្ត រីមិនចូលចិត្ត មិនថាជាប្រភេតតន្រ្តី សៀវភៅ កន្លែងទៅដើរ ពេលដែលនិយាយត្រូវគ្នាហើយនោះ គេអាចនឹងមានអារម្មណ៏ល្អៗ ជាមួយអ្នកបានយ៉ាងងាយ។

ប្រភព៖ jelly ប្រែ​សម្រួល៖ Iv Madalen