ឈប់ឆ្ងល់ទៅថាគេញុាំម៉េចក៏នៅថារាងស្លីមស្អាត តាមពិតមកពីតិចនិចទាំងនេះសោះ

  • 2020-07-30 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុតែចង់បានរាងស្លីមស្អាត ម្នាក់ៗខំញាំបន្លែផង ផ្លែឈើផង តែដល់ពេលឡើងជញ្ចីងគ្មានអ្វីប្រែសោះ។ កុំទាន់អាលអស់សង្ឃឹមអី ហើយមកសាកល្បងតាមទិចនិចអ្នកដែលមានរាងស្គមស្អាតវិញម្ដងមើល។

១.មិនត្រូវរំលងអាហារពេលព្រឹកដាច់ខាត

អ្នកប្រហែលជាដឹងយ៉ាងច្បាស់ថាការទទួលទានអាហារពេលព្រឹកគឺចាំបាច់ណាស់សម្រាប់រាងកាយអ្នក។ អ្នកអាចជ្រើសរើសទទួលទានបាយជាមួយម្ហូបស្ងោរ ឆាចៀន ផ្សំដោយបន្លែ និង សាច់ បន្ថែមដោយផ្លែឈើ ដើម្បីផ្ដល់នូវជីវជាតិដែលរាងការអ្នកត្រូវការយ៉ាងចាំបាច់។ ម្យ៉ាងវិញទៀត នៅពេលទទួលទានអាហារពេលព្រឺកមិនបានគ្រប់គ្រាន់អាចនឹងធ្វើអោយអ្នកកាន់តែហេវលើសដើមនៅពេលល្ងាច។

២.កាត់បន្ថយការទទួលទានអាហារដែលសម្បូរដោយ កាបូនអុីដ្រាត និង ជាតិស្ករ

បើអ្នកកំពុងគិតចង់សម្រកទម្ងន់ គួរតែចៀសវាងអាហារប្រភេទនេះដាច់ខាត ជាពិសេសពពួក នំបុ័ង អាហារដែលធ្វើពីម្ស៉ៅ ព្រមទាំងបាយផងដែរ ព្រោះវាសម្បូរទៅដោយជាតិកាបូនអុីដ្រាត និង ស្ករ។ វិធីដែលល្អបំផុតនោះគួរកាត់បន្ថយបរិមាណបាយ រឺជ្រើសរើសបាយអង្ករសម្រូបជំនួសវិញ ហើយទទួលទានជាបន្លែ សាច់ និង ផ្លែឈើ។

៣.ទទួលទានទឹកមួយមុនពេលបរិភោគអាហារ

មានដែលធ្លាប់ទេ មិនថាញុាំច្រើនប៉ុនណាក៏នៅតែឃ្លាន បើអ្នកជួបនឹងបញ្ហានេះ គួរស្ដាប់យោបល់របស់អ្នកដែលមានរាងស្អាត ដោយព្យាយាមទទួលទានទឹកអោយបានច្រើនមុនពេលចាប់ផ្ដើមបរិភោគអាហារ។

៤. កុំទទួលទានមុនពេលហាត់ប្រាណ ២ ទៅ ៣ ម៉ោង

មុនពេលហាត់ប្រាណ ២-៣ ម៉ោង អ្នកមិនគួរទទួលទានអាហារនោះទេ ដោយរាងកាយអ្នកនឹងងាកមកដុតបំផ្លាញជាតិស្ករដែលបម្លែងចេញពីចំនីអាហារទទួលទាន ចៀងជាងជាតិខ្លាញ់នៅក្នុងខ្លូន ដែលធ្វើអោយអ្នកហាត់ប្រាណយ៉ាងណាក៏មិនឃើញលទ្ធផល។

៥.ទទួលទានបរិមាណកាល់ឡូរី តិចជាងដែលរាងកាយត្រូវការ

ដើម្បីអនុវត្តវិធីនេះបាន អ្នកត្រូវដឹងពីតម្រូវថាមពលប្រចាំថ្ងៃរបស់រាងកាយអ្នក ដោយប្រើប្រាស់នូវទម្ងន់ កម្ពស់ អាយុ និង សកម្មភាពប្រចាំថ្ងៃអ្នក តែត្រូវចងចាំទទួលទានអាហារដែលមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ទៅតាមក្រុមអាហារទាំង ៥ ប្រភេទ។

ប្រភព៖ jelly ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម