ហេតុអ្វីបានជាគូស្វាមីភរិយាជប៉ុនរៀបការរួចគេងបែកគ្នា?

  • 2020-07-28 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតា រាល់គូស្វាមីភរិយាទំាងឡាយដែល​រៀបការរួចហើយ​តែងតែនៅ​បន្ទប់​គេងជាមួយ​គ្នាឬ​ក៏គេង​ជាមួយ​គ្នា​។ តែអ្នកប្រហែលជាប្លែកអារម្មណ៍ ប្រសិនបើដឹងពីគូស្វាមីភ​រិយាជប៉ុន​រៀបការរួច​ពុំបានគេងជាមួយគ្នាទេ។ ទោះ​បីជា​មានការកើនឡើងបន្ទប់តូចៗនិងផ្ទះល្វែងច្រើនយ៉ាងណាក៏ដោយ ក៏មិន​អាចឲ្យ​គូស្វាមី​ជប៉ុន​គេងជា​មួយ​គ្នាបានឡើយ។ ហើយរឿងនេះមិនមែនដោយសារមានបញ្ហាទំនាក់ទំនង ឬបញ្ហាអ្វីនោះទេ នោះក៏ព្រោះ​តែ​ពួក​គេមានជំនឿថាការគេងបែកគ្នាគឺល្អសម្រាប់ពួកគេ។ ហេតុដូចនេះហើយ ដើម្បីដោះស្រាយចម្ងល់នេះ ចូរ​អ្នក​មកដឹងនូវហេតុផលទំាង ៤ យ៉ាងនេះរួមមាន៖

១. ពួកគេមានកាលវិភាគគេងខុសៗគ្នា

រឿងដែលធ្វើឲ្យគូស្វាមីភរិយាជប៉ុនគេងបែកគ្នានោះគឺដោយសារតែពួកគេមានកាលវិភាគធ្វើការខុសគ្នា។ ការ​ភ្ញាក់​ពីគេងដើម្បីទៅធ្វើការងារផ្សេងៗពេលខ្លះអាចរំខានដល់ដំណេករបស់អ្នកផ្សេងទៀតដូចជា អ្នកទៅធ្វើ​ការ​ពេល​ព្រលឹម និងមកពីធ្វើការយឺតជាដើម។ នេះជាហេតុផលជាក់លាក់​មួយដែលធ្វើឲ្យពួកគេគេងបែកគ្នា។ មិន​ត្រឹម​តែប៉ុណ្ណោះ ការគេងបែកគ្នាជួយរក្សាគុណភាពការគេងនិងមិនមានការរំខានឡើយ។

២. កូនៗគេងជាមួយម៉ាក់ៗ

ម្តាយរបស់ក្មេងនៅប្រទេសជប៉ុនតែងគេងជាមួយកូនៗរបស់ពួកគេ ហើយនេះចាត់ទុក​ថាជារឿង​ដ៏សំខាន់​មែន​ទែន ហេតុដូចនេះហើយ លោកប៉ាតែងតែគិតថាគួរគេងជាមួយឬក៏អត់។ សូម្បីតែខាង​វិទ្យាសាស្ត្រក៏​បាន​បង្ហាញ​ឲ្យ​ដឹងដែរថា ការគេងរួមគ្នាជាមួយឪពុកម្តាយអាចនំាមកដល់លទ្ធផលគេងលក់ស្កប់ស្កល់។ វាជួយ​រក្សា​សី​តុណ្ហភាព​និងចង្វាក់បេះដូងរបស់កុមារតូចៗក្នុងពេលតែមួយនោះដែរ វាក៏ជួយកាត់​បន្ថយការ​ស្លាប់​ភ្លាមៗ​របស់​ទារកផងដែរ។ លើសពីនេះ វាជួយឲ្យកុមារកាន់តែមានការគោរពខ្លួនឯងច្រើនឡើង ក្លាយជា​មនុស្ស​ឯក​រាជ្យ និងមានលទ្ធផលល្អក្នុងការសិក្សា។

៣. ពួកគេមានក្តីសុខស្ងប់ស្ងាត់

មានគូស្វាមីភរិយាមួយជាច្រើនគិតថាការគេងបែកគ្នាអាចនំាឲ្យការលែងលះយ៉ាងងាយស្រួល តែ​សម្រាប់​ជន​ជាតិ​ជប៉ុនវិញគឺពុំគិតដូច្នោះទេ។ ពួកគេឲ្យតម្លៃទៅលើការគេងសំខាន់ណាស់ ហើយ​ក៏មិន​ចង់​បាន​ការរំខាន​ពេល​គេងផងដែរ។ បានសេចក្តីថា ពួកគេក៏មិនចូល​ចិត្តនិង​មិនត្រូវ​ការការ​គេង​ស្រ​ម៉ុក ការគេងមិនស្រួល និង​ការ​ធាក់​អំឡុងពេលគេងដែរ។ បើទោះ​បីជា​គូស្វាមី​ភរិយា​មួយ​ចំនួន​មិនមាន​ឱកាស​គេងបែកគ្នាក៏ដោយ ក៏ពួក​គេ​នៅតែ​ត្រូវការការគេងដែលនំាមកនូវសម្រស់ដែរ។

៤. ពួកគេមានប្រវត្តិនៃការគេងបែកគ្នា

ពូកប្រភេទ Futon គឺគ្របដណ្តប់ទៅដោយកប្បាសដែលធ្វើឲ្យមានភាពកក់ក្តោនិងទ្រំាទ្រខ្លួនអ្នក។ កាលពី​មុន​មាន​តែទំហំមួយប៉ុណ្ណោះដែលត្រូវបានយកមកប្រើជំនួសគ្រែ។ ដូច្នោះ ប្រសិន​បើអ្នក​ចង់​អោប​មនុស្ស​ជាទី​ស្រ​ឡាញ់​របស់អ្នក អ្នកនឹងត្រូវអោបពូកនោះជាមុនសិន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នាពេលបច្ចុប្បន្ននេះ នៅ​តែ​មានការប្រើប្រាស់ពូកនេះដែរ គ្រាន់តែគេធ្វើការផ្លាស់ប្តូរម៉ូដនិងងាយស្រួលទុកដាក់តែប៉ុណ្ណោះ៕

រូបភាព៖ Shuttershock

ចុចអានបន្ត៖

៩ រឿង​ពី​មនុស្ស​ប្រុស មនុស្ស​ស្រី​គួរ​ដឹង​មុន​ពេល​ចាប់​ផ្ដើម​មនោសញ្ចេតនា​ ដើម្បិ​កុំ​ឲ្យ​ខក​ចិត្ត

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម