ចិន​មាន​ករណី​ឆ្លង​កូវិដ ១៩​ថ្មី​ខ្ពស់​បំផុត ទីក្រុង​មួយ​ប្រកាសធ្វើ​​តេស្ត​លើ​ប្រជាជន​ចំនួន ៦លាន​នាក់

  • 2020-07-28 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ករណី​ឆ្លង​មេរោគ​កូវីដ​១៩​ថ្មី នៅ​ប្រទេស​ចិន​នៅ​ទីក្រុង​នានា​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ឈឺ​ក្បាល​សារ​ជា​ថ្មី និង​ត្រូវ​ធ្វើ​តេស្ត​ជា​លក្ខណៈ​ខ្នាត​ធំ ដើម្បី​ចៀសវាង​លទ្ធផល​ដែល​នឹក​ស្មាន​មិន​ដល់។

ក្រោយ​ពេល​បុរស​ម្នាក់​ ធ្វើ​ការ​នៅ​រោងចក្រ​គ្រឿង​សមុទ្រ​នៅ​ទីក្រុង Da Lian ខេត្ត Liaoning បាន​ឆ្លង​កូវីដ​១៩​នោះ បាន​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ មាន​ករណី​ថ្មី​ជា​លើក​ដំបូង ក្រោយ​ស្ងប់​ស្ងាត់​អស់​រយៈពេល ១១១​ថ្ងៃ។

ភ្លាម​ៗ​នោះ អាជ្ញាធរ​ក្រុង​បាន​ធ្វើ​ការ​សំអាត​ក្រុង​ជា​លក្ខណៈ​ទូទាំង​ក្រុង ព្រម​ទាំង​ត្រួត​ពិនិត្យ​ឡើង​វិញ​គ្រប់​ផ្សារ ឬ​មជ្ឈមណ្ឌល​ទាំង​អស់។

បណ្ដាញ​ព័ត៌មាន Global Times បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៦ ខែ​កក្កដា​កន្លង​ទៅ ទីក្រុងមួយ​នេះ​បាន​ធ្វើ​តេស្ត​លើ​ប្រជាជន ​៦​លាន​នាក់​របស់​ខ្លួន​ទាំង​អស់ ដើម្បី​ដឹង​ពី​ឫស​គល់​នៃ​ប្រភព​ឆ្លង។

ក្រសួង​សុខាភិបាល​ចិន​បាន​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​កក្កដា​ថា គិត​ត្រឹម​ថ្ងៃ​ដដែល ប្រទេស​នេះ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៦១​​ករណី ដោយ​ក្នុង​នោះ​ឆ្លង​ក្នុង​សហគមន៍ ៥៧​ករណី និង​ឆ្លង​ពី​ក្រៅ​ប្រទេស ៤​ករណី៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម