ឆ្ងល់ថាភ្នែ្កកស្លក់ខ្មៅ ទោះគេងគ្រប់គ្រាន់ តាមពិតមកពីអាហារទាំង ៥ប្រភេទនេះសោះ

  • 2020-07-27 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកកំពុងមានបញ្ហាតឹងច្រមុះ ហៀរសំបារមិនស្រាកស្រាន និង រមាស់ច្រមុះជាប្រចាំ ទោះអ្នកមិនផ្តាសាយមែនទេ? នេះអាចជាសញ្ញាដែលអ្នកកំពុងមានអា​ឡែ​កស៊ី។ អាឡែកស៊ីច្រមុះប្រភេទមិនត្រឹមតែអាចកើតមានឡើងពេលអាកាសធាតុប្រែប្រួល សូម្បីតែការផ្លាស់ប្ដូរបរិយាកាសតិចតួចដូចជាពេលចេញពីបន្ទប់ម៉ាស៊ីនត្រជាក់មកខាងក្រៅជាដើម។ បញ្ហានេះមិនត្រឹមតែបណ្ដាលអោយអ្នកឧស្សាហ៏វិលមុខ និង ឈឺជាប្រចាំប៉ុណ្ណោះទេ តែវាក័អាចបណ្ដាលអោយភ្នែកស្លក់មិនស្រស់ថ្លា និង គេងមិនស្កប់ស្កល់ទៀតផង។ ទាំងជាប្រភេទអាហារដែលអាចអោយស្ថានភាពអាឡែកស៊ីកាន់តែធ្ងន់ធ្ងរឡើង៖

១. អាហារដែលមានធាតុត្រជាក់ 

ធាតុត្រជាក់នៃអាហារប្រភេទនេះមិនមែនសំដៅទៅដល់សីតុណ្ហភាពរបស់វានោះទេ តែគឹស្ថានភាពនៃរាងកាយបន្ទាប់ពីទទួលទានរួច។ អាហារប្រភេទនេះធ្វើអោយរាងកាយអ្នកអាចនឹងមានធាតុត្រជាក់ខ្លាំងពេក បណ្ដាលអោយស្ថានភាពអាឡែកស៊ីមិនធូរស្បើយ។

២. អាហារដែលអ្នកអាចនឹងមានប្រតិកម្មជាមួយ

យោងតាមវេជ្ជសាស្រ្តចិនបុរាណ សណ្ដែកដី និង គ្រឿងសមុទ្រជាប្រភេទអាហារដែលអាចបណ្ដាលអោយកើតមានអាឡាក់ស៊ី។ គ្រឿងសមុទ្រសម្បូរទៅដោយ ហ៊ីស្តាមីន (Histamine) ប្រសិនបើអ្នកមានរោគសញ្ញាដូចជារមាស់ក្រហមបន្ទាប់ពីញ៉ាំអាហារសមុទ្រ វាបណ្ដាលមកពីរាងកាយអ្នកមិនមានអង់ស៊ីមគ្រប់គ្រាន់ដើម្បីបំបែកសារធាតុនេះ។ អ្នកក៏គួរតែចៀសវាងការបរិភោគសណ្ដែកដី ប្រសិនបើអ្នកមានរោគសញ្ញាប្រតិកម្មណាមួយក្រោយពេលទទួលទានរួច។

៣. អាហារមានជាតិស្ករខ្ពស់

ការទទួលទានអាហារដែលមានជាតិស្ករខ្ពស់ បណ្ដាលអោយស្ថានភាពអាឡែកស៊ីមិនធូរស្បើយ ព្រមទាំងធ្វើអោយឈាមរត់មិនស្រួលផងដែរ។

៤. ផ្លែឈើមានធាតុត្រជាក់

ផ្លែឈើភាគច្រើនដែលដាំដុះនិងប្រមូលផលនៅរដូវក្តៅមានប្រសិទ្ធិភាពកាត់បន្ថយកំដៅនិងបំបាត់ការស្រេកទឹក។ ប្រសិនបើអ្នកមានជំងឺអាឡែកហ្សីប្រភេទ ផ្លែឈើដូចជា ឪឡឹក ត្រសក់ស្រូវ ម្នាស់ ប៉េងប៉ោះ គួរទទួលទានក្នុងបរិមាណមួយសមស្រប។ ចាំហើយចាំថាកុំយកច្រើនពេក។

៥. អាហារកំប៉ុង និង ជ្រក់

វាពិតជាពិបាកក្នុងការជៀសវាងអាហារប្រភេទនេះ ប៉ុន្តែការពិតសារធាតុបន្ថែមដែលមាននៅក្នុងអាហារកំប៉ុងដូចជាគ្រឿងរក្សាគុណភាព និង ល័កអាហារអាចបង្កឱ្យមានអាឡែកហ្សីបានយ៉ាងងាយ ។

ប្រភព៖ tagsis ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម