សន្លប់ឈរពេលឃើញរូបភាពមិនទាន់កែច្នៃរបស់រាជិនីសម្រស់ប្រទេសចិន
- 2020-07-27 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្លប់ឈរពេលឃើញរូបភាពមិនទាន់កែច្នៃរបស់រាជិនីសម្រស់ប្រទេសចិន
សុទ្ធតែជាតារាសម្ដែងស្រីមានវត្តមាននៅក្នុងតារាង សិល្បការិនីដែលមានសម្រស់ស្អាតដាច់គេ តែ Zhao Li Ying, Yang Mi, Angelababy សុទ្ធតែធ្វើឲ្យគេភ្ញាក់ផ្អើលពេលធ្លាយរូបមិនទាន់ឆ្លងកាត់ការកែខៃ។
មុននេះបន្តិច បណ្ដាញព័ត៌មាន QQ បានបូកសុរបកម្រងរូបភាពដែលអាក្រក់ៗបំផុតរបស់តារាសម្ដែងស្រីចិន ដែលមានសម្រស់ស្អាតជាងគេ និងធ្លាប់មានវត្តមានក្នុងតារាងរាជិនីសម្រស់។ រូបភាពទាំងនេះ គឺសុទ្ធតែជាស្នាដៃរបស់ ជាងថតអន្តរជាតិ ឬទស្សនិកជនតាមផ្លូវផ្ដិតបាន។
ជាធម្មតា រូបភាពរបស់សិល្បការិនីទាំងនេះ មុនពេលត្រូវបញ្ចេញចេញក្រៅ ទាល់តែឆ្លងកាត់ការកែខៃឲ្យស្រស់ស្អាតបំផុតតាមដែលអាចធ្វើទៅបាន។ យ៉ាងណាក្ដី រូបភាពទាំងនេះ ពួកគេអាចគ្រប់គ្រងបានតែរូបភាពនៅក្នុងស្រុកនោះទេ ដោយនៅពេលចេញទៅកម្មវិធីក្រៅស្រុក រូបថតរបស់ពួកគេនឹងត្រូវបានបង្ហោះដោយមិនមានឆ្លងកាត់អ្វីទាំងអស់។ ដែលជាហេតុធ្វើឲ្យគេខុសប្លែកពីរូបមុនៗទាំងស្រុង។
នៅក្នុងកម្រងរូបភាពនេះ គេសង្កេតឃើញថា សូម្បីតែកំពូលតារាសម្ដែងដូចជា Yang Mi, Zhao Li Ying, Dilraba និង Angelababy ក៏មានសម្រស់បាក់ខ្លាំងធ្វើឲ្យគេភ្ញាក់ផ្អើលដែរ។ ភាគច្រើនគេឃើញថា តារាស្រីទាំងនេះ មានស្នាមជ្រីវជ្រួញច្រើនជាង រូបដែលធ្លាប់បានឆ្លងកាត់ការកែខៃ៕