បរិយាកាសកំពុងអាប់អួរ ផឹកភេសជ្ជៈ៤ប្រភេទនេះជួយបន្សុទ្ធភាពកខ្វក់ពីរាងកាយយ៉ាងមានប្រសិទ្ធភាព​

  • 2020-07-27 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​បរិយាកាស​ដ៏​អាប់​អួរ ​រាង​កាយ​ងាយ​នឹង​​ឆ្លង​មេរោគ ​ហើយ​សុខភាព​វិញ​ក៏​ងាយ​ធ្លាក់​ចុះ​ដែរ។ ​ដូច្នេះ​ដើម្បី​ទប់​ស្កាត់​​កុំ​ឲ្យ​ងាក​​ឈឺៗ និង​​បាន​សុខភាព​ល្អ ​អ្នក​អាច​​ធ្វើ​ភេសជ្ជៈ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​ស្មុគ​ស្មាញ។

​១. ​ទឹក​​ក្រូច​ឆ្មា​​លាយ​ជី​អង្កាម

​គុណ​សម្បត្តិ៖ ក្រូច​ឆ្មា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភព​វីតាមីន C ​ល្អ​បំផុត​សម្រាប់​រាងកាយ។ ដូច្នេះ​ជួយ​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​រឹង​មាំ បំបាត់​ទល់​លាមក ​និង​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ។ រី​ឯ​ជី​អង្កាម​វិញ ​ជួយ​បំបាត់​អាការៈ​វិល​មុខ ជួយ​បន្ធូរ​ការ​តឹង​ច្រមុះ ​​រំលាយ​អាហារ​បាន​ល្អ​និង​ស្បែក​មាន​សុខភាព​ល្អ​។

​ដាក់​​គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ​ចូល​គ្នា​​មិន​ត្រឹម​ផ្ដល់​អត្ថប្រយោជន៍​បំបាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ទេ ​ក៏​ជួយ​គ្រប់​គ្រង​​​ការ​រំលាយ​​អាហារ ​និង​​​ជួយ​ស្រក​ទម្ងន់​បាន​ទៀត​ផង។

​វិធី​ធ្វើ៖ ​​​ចិត​ក្រូច​ឆ្មា​ជា​ចំណិត​តូច​ៗ​ប្រហែល​​កន្លះ​ផ្លែ​ចូល​ក្នុង​កែវ​​​​ហើយ​ដាក់​ស្លឹក​ជី​អង្កាម​​និ​ង​ដាក់​ទឹក ចំណុះ​៥០០​មល​ចូល​​។ ដាក់​ក្នុង​ទូ​ទឹក​កក​ ​៤ -​៦ ​ម៉ោង​ ​អាច​ផឹក​បាន​។

២. ​​​ទឹក​ផ្លែ​ប៉ោម​លាយ​ម្សៅ Cinnamon

​​គុណ​សម្បត្តិ៖ ផ្លែ​ប៉ោម​មាន​ប្រសិទ្ធភាព​​ខ្ពស់​ក្នុង​ការ​បន្សុទ្ធ​រាង​កាយ ​ការពារ​​​ជំ​ងឺ ​សំបូរ​ប្រូតេអ៊ីន ​និង​​វី​តា​មីន។ ​លើស​ពី​នេះ ​បើ​អ្នក​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ថ្ងៃ​មួយ​ផ្លែ​វា​ជួយ​កាត់​បន្ថយ​ជំ​ងឺ​ផ្សេង​ៗ ​​ព្រម​ទាំង​​​​ស្បែក​​ភ្លឺ​ថ្លា​និង​រាង​ស្អាត។

​វិធី​ធ្វើ៖ ​ចិត​ផ្លែ​ប៉ោម​ជា​ចំណិត​ស្ដើង​ៗ​ចូល​ក្នុង​​កែវ​​​ធំ​មួយ ​រួច​ដាក់​ទឹក​ចំណុះ​៥០០​មល​។ ​បន្ថែម​ Cinnamon ៣ -​៤ ​ដើម ​​និង​បិទ​គម្រប​រយៈ​ពេល​​៣០​នាទី ​រួច​អាច​​ផឹក​​បាន។

៣. ​ទឹក​ក្រូច​ឆ្មា​​លាយ​ផ្លែ​ត្រ​សក់

​គុណ​សម្បត្តិ៖ ​ទឹក​ក្រូច​ឆ្មា​ជួយ​បំបាត់​អាការៈ​តាន​តឹង​​ចេញ​ពី​រាង​កាយ ​​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ​និង​រំលាយ​អាហារ​បាន​ល្អ​។ ចំណែក​ ​ផ្លែ​ត្រ​សក់​ជួយ​រំញោច​សរីរាង្គ ​បន្សុទ្ធ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ ​និង​កាត់​បន្ថយ​ការ​តាន​តឹង។

​វិធី​ធ្វើ​៖ ​យក​​ក្រូច​ឆ្មា​មួយ​ផ្លែ​ធំ ​កាត់​ជា​ចំណិត​ស្ដើង​ៗ ​ផ្លែ​ត្រសក់​កាត់​​​ជា​ចំណិត​ៗ។ ​ដាក់​​គ្រឿង​ផ្សំ​២​មុខ​នេះ​ក្នុង​កែវ រួច​ចាក់​ទឹក​ចំណុះ​២​លីត្រ ។ ​រួច​ទុក​ប្រហែល​១ម៉ោង ​​អាច​ផឹក​បាន​ហើយ។ ​បើ​ចង់​បន្ថែម​រស​ជាតិ​ទៀត ​អាច​ដាក់​ស្លឹក​ជី​អង្កាម​២ -​៣ ​សន្លឹក​​ក៏​បាន​។

៤. ​ទឹក​ផ្លែ​​សារី​លាយ​ក្រូច​ឆ្មា​និង​ខ្ញី

​គុណ​សម្បត្តិ៖ ​​ផ្លែ​សារី​ ​ល្អ​សម្រាប់​រាង​កាយ​​ព្រោះ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ​ការពារ​​ការ​រលាក​ផង​ដែរ។ ​ក្នុង​​បរិយាកាស​​មាន​ខ្យល់​អ័ព្ទ​ ​គ្រប់​គ្នា​ងាយ​នឹង​​ឆ្លង​បាក់​តេ​រី​​ណាស់។ ​ដូច្នេះ ​​អំ​ឡុង​ពេល​នេះ ​ផឹក​ទឹក​ខ្ញី​និង​ក្រូច​ឆ្មា​ ពិត​ជា​ល្អ​​បំ​ផុត​សម្រាប់​អ្នក​ដើម្បី​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ភាព​​ធន់។ ​​​​​គេ​អាច​ហៅ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​​បាន​ថា ទឹក Detox ​​សុខភាព​ល្អ​បំ​ផុត​សម្រាប់​រាង​កាយ​ក៏​​ត្រូវ​ដែរ។

​វិធី​ធ្វើ​៖ ​​យក​ផ្លែ​សារី​២​ចំណិត ​ទឹក​ក្រូច​ឆ្មា​មួយ​ស្លាប​ព្រា ​ខ្ញី​ហាន់​ស្តើង​ៗ​​បន្តិច ​លាយ​ច្របល់​គ្រឿង​ផ្សំ​៣​មុខ​នេះ​ក្នុង​​ទឹក​ចំណុះ​២៤០​មល​។ ​រួច​បិទ​​គម្រប​ឲ្យ​ជិត​ប្រហែល​៣​ម៉ោង ​នោះ​អាច​ផឹក​បាន​ហើយ។ ​

តែ​ត្រូវ​ចាំ​ថា ​​គ្រប់​ភេសជ្ជៈ​​ខាង​លើ​ទាំង​អស់ ​​មិន​អាច​ទុក​លើស​​ពី​២៤​ម៉ោង​ឡើយ ​ព្រោះ​ងាយ​កើត​បាក់​តេរី​ ​ធ្វើ​ឲ្យ​បាត់​ប្រសិទ្ធភាព​៕​​

​អានបន្ត​៖ ​ ញ៉ាំ​ខ្ទឹម​ស​ឆៅ​មួយ​ថ្ងៃ​មួយ​កំពឹស​ ចៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​ច្រើន​មុខ​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម