បន្លែផ្លែឈើ៥មុខសម្បូរជាតិទឹកនិងកាឡូរីទាប សក្កិសមសម្រាប់នារីចង់ស្រកគីឡូ

  • 2020-07-24 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​រាង​កាយ​ខ្វះ​ជាតិ​ទឹក ​ក្រៅ​ពី​បំពេញ​ដោយ​ការ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​អ្នក​ក៏​អាច​ស្វែង​រក​បាន​តាម​រយៈ​បន្លែ​ ផ្លែ​ឈើ​ផង​ដែរ។

​ខាង​ក្រោម​នេះ ​ជា​បន្លែ និង​ផ្លែ​ឈើ​​៥​ប្រភេទ ​ដែល​សម្បូរ​ជាតិ​ទឹក​ច្រើន​ដល់​រា​ង​កាយ។

១. ឆៃ​ថាវ

អ្នក​ប្រហែល​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា​ ដើម្បី​បង្កើន​ជាតិ​ទឹក​ក្នុង​ស៊ុប មេ​ចុង​ភៅ​តែង​បង់​​ឆៃ​ថាវ​ចូល​ឆ្នាំង​សម្ល។ ​បន្លែ​មួយ​ប្រភេទ​នេះ ​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ​បង្កើន​ភាគ​រយ​តិច​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ ​ហើយ​​កន្លះ​បន្ទះ​របស់​មើម​ឆៃ​ថាវ ផ្ទុក​១០​%​នៃ​វីតាមីន C ​ប៉ូតាស្យូម ម៉ាញ៉េស្យូម ​ផង​ដែរ។

២. ត្រសក់

សារធាតុ​ក្នុង​ផ្លែ​ត្រសក់​ ល្មម​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​នូវ​ជាតិ​ទឹក វីតាមីន ជាតិ​ខនិជ និង​ថែម​ទាំង​​មាន​ប្រូតេអ៊ីន​សំខាន់​ៗ​សម្រាប់​រាង​កាយ​ទៀត​ផង។ ​ក្រៅ​ពី​នេះ ​វា​ជា​បន្លែ​ដែល​សម្បូរ​ដោយ​វីតាមីន K ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ឆ្អឹង។ ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អាហារ​នៅ​ប្រទេស​អាមេរិក បង្ហាញ​ថា ​ត្រសក់​ផ្ទុក​វីតាមីន C ​ដែល​ជួយ​រាង​កាយ​ស្រូប​​ជាតិ​ដែក​​បាន​ល្អ ​មិន​ឲ្យ​ស្លេក​ស្លាំង។

៣. ​ប៉េង​ប៉ោះ

បន្លែ​មួយ​ប្រភេទ​នេះ ​សម្បូរ​ណាស់​នូវ​ជាតិ​ទឹក ហើយ​មួយ​ផ្លែ​ផ្ទុ​ក​នូវ​វីតាមីន A ​ចំនួន​ ៣៤​% ​។ ​នេះ​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​បង្កើន​មុខ​ងារ​ល្អ​​ដល់​បេះ​ដូង សួត ​​តម្រង​នោម ​និង​សរីរាង្គ​ផង​ដែរ។ ​​បន្ថែម​ពី​នេះ ​ប៉េង​ប៉ោះ​​មាន​សារធាតុ​លីកូពីន ​ដែល​ជា​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ជួយ​ដល់​កោសិកា​ដែល​ត្រូវ​រង​ការ​បំផ្លាញ។

៤. ​ម្ទេស​ប្លោក

​ឃើញ​វា​ហឹរ​អ៊ី​ចឹង​មែន ​តែ​វា​ជា​បន្លែ​សម្បូរ​ជាតិ​ទឹក​ផង​ដែរ ហើយ​វា​ជា​បន្លែ​ដែល​ផ្ទុក​វីតាមីន C ​ច្រើន​លើស​លប់ រួម​ទាំង B6 ដែល​ផ្គត់​ផ្គង់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​រាង​កាយ​យ៉ាង​ល្អ​បំផុត។ ​ទោះ​​ជា​វា​មាន​រស​ជាតិ​ហឹរ​ក៏​ដោយ តែ​ពេល​ធ្វើ​ម្ហូប អ្នក​អាច​បន្ថែម​ម្រេច​​ក្នុង​អាហារ​របស់​អ្នក​បាន។

៥. ​ឪឡឹក

ផ្លែ​ឈើ​ដ៏​ពេញ​និយម​បំផុត​នា​រដូវ​ក្តៅ ​គឺ​ឪឡឹក​នេះ​ហើយ។ ​វា​ផ្តល់​ទាំង​ជាតិ​ទឹក​និង​ជួយ​បំពេញ​អេឡិច​ត្រូ​លីត​សម្រាប់​រាង​កាយ។ អេឡិច​ត្រូ​លីត​ ជួយ​ចលនា​សាច់​ដុំ រក្សា​ជាតិ PH ​និង​គ្រប់​គ្រង​បាន​ល្អ​នូវ​ប្រព័ន្ធ​ប្រសាទ ​។ នៅ​ពេល​អ្នក​ខ្វះ​សារធាតុ​មួយ​នេះ ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​អស់​កម្លាំង ក្អួត​​ចង្អោរ ​ឈឺ​ក្បាល ​បាត់​បង់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​ថែម​ទៀត​ផង។

ប្រសិន​បើ​អ្នក​ចង់​បាន​ភេសជ្ជៈ​ស្រស់​ៗ ​អាច​​យក​ឪឡឹក​ទៅ​ធ្វើ​ជា​ទឹក​ក្រឡុក ជួយ​ឲ្យ​​អារម្មណ៍​ស្រស់​ស្រាយ ដោយសារ​តែ​វា​មាន​ជាតិ​សូដ្បូម ដែល​ជា​មុខ​ងារ​សំខាន់​បំផុត​ជួយ​រាង​កាយ​នៅ​ពេល​ខ្វះ​ជាតិ​ទឹក។ ​

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម