ទទួលបានស្បែកសខ្ចី ភ្លឹថ្លាពីខាងក្នុង ជាមួយអាហារទាំងនេះ

  • 2020-07-24 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថែទាំផ្នែកខាងក្រៅមិនគ្រប់គ្រាន់ទេ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរនោះអ្នកក៏គួរតែយកចិត្តទុកដាក់ថែរក្សាពីខាងក្នុងផងដែរ ដូច្នេះបន្ថែមពីការប្រើប្រាស់ផលិតផលថែរក្សាអោយស្បែកស អ្នកក៏អាចជ្រើសរើសទទួលទានអាហារទាំងនេះ ដើម្បីទប់ស្កាត់ការផលិតជាតិមេឡានីន និងប្រឆាំងអុកស៊ីតកម្មលើស្បែក។ នេះជាបន្លែ និង ផ្លែឈើ ទាំង ៥ ប្រភេទដែលត្រូវបានណែនាំដោយវេជ្ជបណ្ឌិតនិងអ្នកជំនាញអាហារូបត្ថម្ភ អាចជួយឱ្យស្បែកសនិងកាត់បន្ថយស្នាមអុជខ្មៅដូច្នេះអ្នកអាចធ្វើអោយស្បែកសដោយងាយដោយមិនចំណាយប្រាក់ច្រើន!

១. ផ្សិត

ប្រភេទផ្សិតខ្មៅសំបូរទៅដោយជាតិដែក វីតាមីន E និងប្រូតេអ៊ីន ដែលមិនត្រឹមតែអាចផ្តល់សំណើមដល់ស្បែកយ៉ាងមានប្រសិទ្ធិភាពប៉ុណ្ណោះទេ ថែមទាំងជួយបំប៉នស្បែកផងដែរ។ ផ្សិតសមានផ្ទុកនូវសារធាតុកូឡាជែនដែលជួយធ្វើឱ្យស្បែកមានសភាពថ្លាជាងមុន ការពារការទល់លាមក និងគ្រប់គ្រងទំងន់បានយ៉ាងមានប្រសិទ្ធភាព។ 

២. ផ្លែគីវី

ផ្លែគីវី ជាពិសេសប្រភេទដែលមានសាច់ពណ៏លឿងទុំ សំបូរទៅដោយវីតាមីន C ដែលជាអាវុធប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព ហើយជួយទប់ស្កាត់ការផលិតមេឡានីននៅក្នុងរាងកាយ ដូចនេះវាអាចជួយឱ្យស្បែកសភ្លឺរលោងនិងជួយបំបាត់ស្នាមអុជខ្មៅបានយ៉ាងល្អ។ លើសពីនេះផ្លែគីវី ក៏សំបូរទៅដោយជាតិសរសៃ ដែលអាចជួយដល់ពោះវៀន សម្រួលការបន្ទោរបង់ និងស្រកទម្ងន់ថែមទៀតផង។

៣. ផ្លែបឺរ

ផ្លែបឺរសំបូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន E ដែលជួយឱ្យស្បែកស មានប្រសិទ្ធភាពប្រឆាំងនឹងស្បែកដែលមានភាពស្រអាប់មិនស្រស់ថ្លាកាត់បន្ថយការខូចខាតដោយកាំរស្មីអ៊ុលត្រាវីយូដល់ស្បែក និងធ្វើសម្បុរស្បែកភ្លឺថ្លាឡើង។

៤. ផ្លែប៉េងប៉ោះ

ប៉េងប៉ោះសំបូរទៅដោយសារធាតុ lycopene, វីតាមីន A, carotene ជាដើមដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់ស្បែកជាពិសេសប្រឆាំងនឹងភាពចាស់រេចរឹលរបស់កោសិកា។ ទទួលទានប៉េងប៉ោះជាប្រចាំអាចជួយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីកាំរស្មីអ៊ុលត្រាវីយូដល់ស្បែក។ តែក៏គួរតែចងចាំថា ការទទួលទាន lycopene ច្រើនពេកក្នុងរយៈពេលវែងនឹងធ្វើអោយការ ផលិត lycopeneemia និងធ្វើឱ្យស្បែកប្រែមានពណ៌លឿង។ ដូច្នេះសូមណែនាំឱ្យទទួលទានប្រចាំថ្ងៃមិនគួរលើសពីមួយគីឡូក្រាមឡើយ

៥. សណ្ដែកបាយ

សណ្ដែកប្រភេទនេះសម្បូរទៅដោយ Coixin និងអាស៊ីត phenolic ដែលពិតជាមានប្រយោជន៍សម្រាប់វើអោយស្បែកស។ លើសពីនេះទៅទៀត សណ្ដែកបាយក៏មានផ្ទុកនូវវីតាមីន B6 និងជាតិសរសៃដែលអាចជួយស្បែកអោយមានសុខភាពកាន់តែប្រសើរ ព្រមទាំងជួយសម្រកទម្ងន់បានផងដែរ។

ប្រភព៖ tagsis ប្រែ​សម្រួល៖ Iv Madalen