វិធីទាំង ១០ យ៉ាងសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព និង ជាទីពេញនិយមរបស់នារីៗជប៉ុន

  • 2020-07-24 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះការសម្រកទម្ងន់មិនមែនជារឿងងាយស្រួលមែនពិត តែភាពលំបាកទាំងអាចនឹងកាត់បន្ថយបានមួយផ្នែកធំ បើអ្នកក្រឡេកមកស្វែងយល់ និង ជ្រើសរកវិធីដែលមានប្រសិទ្ធភាពបំផុតសម្រាប់រាងកាយអ្នក។ ខាងក្រោមជាវិធីសាស្ត្រដែលត្រូវបាននារីជាតិជប៉ុនភាគច្រើនជ្រើសរើសក្នុងការប្រកាន់ខ្ជាប់ ពេលចង់បានរាងស្លីមស្អាត៖

១. ទទួលទានអាហារមួយពេលក្នុងមួយថ្ងៃ

សាកសមបំផុតសម្រាប់អ្នកដែលចង់សម្រកគីឡូក្នុងរយះដ័ខ្លីបំផុត តែតម្រូវអោយមានការតាំងចិត្តខ្ពស់ពីសំណាក់អ្នកអនុវត្ត ។

២. ប្ដូរលំដាប់អាហារទទួលទាន

វិធីដ៏ងាយស្រួល ដែលជួយអោយឆាប់ឆ្អែតពេលទទួលទានអាហារផងនោះ គឺការជ្រើសរើសទទួលទានតាមលំដាប់នេះ៖ បន្លែ ស៊ុប សាច់ ដោយអាហារដែលផ្សំពីម្ស៉ៅ និង បាយគួរទទួលទានតាមក្រោយ។ វិធីខាងលើអាចយកទៅអនុវត្តបានយ៉ាងងាយ ដោយមិនចាំមានការរិតត្បិតពីប្រភេទអាហារ ដែលគួរ រី មិនគួរទទួលទានឡើយ។

៣. លំហាត់ប្រាណដង្ហើម

តើអ្នកមានដែលធ្លាប់គិតដល់ទេ គ្រាន់តែដកដង្ហើមសោះក៏ស្រកគីឡូបានដែរនោះ? អ្នកអាចសាកល្បងវិធីខាងលើនេះបានដោយ ដកដង្ហើមចូលយឺតៗ រហូតដល់ប៉ោងពោះ រួចអត់ដង្ហើមប្រហែលពី ១ ទៅ ២ វិនាទី បន្ទាប់មកក័ដកដង្ហើមចេញតាមមាត់យឺតៗ ដោយរាប់ពីមួយ ដល់ ៧ រហូតដល់អស់ខ្យល់។ លំហាត់ប្រាណប្រភេទនេះជួយពន្លឿនការរំលាយអាហារ ពេលប្រើគួបផ្សំនិងការទទួលទានអាហារអោយបានសមស្រប នោះអ្នកនឹងទទួលបានលទ្ធផងជាទីគាប់ចិត្តជាក់ជាមិនខាន។

៤. រត់ហាត់ប្រាណ

ការរត់ ជាលំហាត់ប្រាណបែប Aerobic ដែលជាអ្វីដែលមិនគួរមើលរំលងពេលចង់ទទួលបានរាងកាយស្រឡូនស្អាត ដោយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការរំលាយកាឡូរី បើសិនជាព្យាយាមធ្វើវាជាប្រចាំ។

៥. តមអាហារតាមបែប Intermittent

អ្នកអាចជ្រើសមកតមអាហារតាមរយះការកំណត់ម៉ោងដែលអ្នកអាចទទួលទានអាហារបាន និង ម៉ោងដែលមិនទទួលទាន ទៅតាមការសេចក្ដីត្រូវការរបស់អ្នក។ ឧទាហរណ៏ដូចជាការតមដោយទទួលទានតែក្នុងអំឡុងម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃ រឺ តមតែថ្ងៃច័ន្ទបន្ទាប់ពីមានការជួបជុំមិត្តភក្តិនៅថ្ងៃចុងសប្ដាហ៏។ វិធីនេះត្រូវបានគេទទួលស្គាល់ថាមានប្រសិទ្ធភាពល្អ ពិសេសសម្រាប់អ្នកដែលមិនចូលចិត្តកំណត់ពីអាហារដែលខ្លួនទទួលបាន រីមិនបានក្នុងពេលសម្រកទំងន់។

៦. បញ្ឈប់ការទទួលចំណីកំដរមាត់

វិធីនេះអាចយកមកអនុវត្តបានយ៉ាងងាយដោយមិនមានការិតត្បិតពីប្រភេទអាហារដែលអាចទទួលទានបាន ដោយគ្រាន់តែកុំទទួលទានចំនីកំដរមាត់ ព្រមទាំងភេសជ្ជៈដែលមានជាតិផ្អែម និង កាឡូរីខ្ពស់។ ចំពោះវិធីប្រភេទ ត្រូវបានណែនាំជាពិសេសសម្រាប់ អ្នកដែលចង់រក្សាទំងន់។

៧. បញ្ឈប់ការទទួលទានអាហារដែលមានសារជាតិម្ស៉ៅ និង កាបូនអុីដ្រាត

ចៀសវាងការបិរភោគអាហារដែលផ្សំពី ម៉្សៅ និង នំបុ័ងគ្រប់ប្រភេទ បើសិនជាអ្នកមានបញ្ហាក្រពះពោះវៀន ហើយចង់សម្រកទម្ងន់យ៉ាងឆាប់រហ័ស។ តែកុំភ្លេចទទួលទានបន្ថែមនូវបន្លែ និង ផ្លែអោយបានសមស្រប ដើម្បីទទួលបានលទ្ធផលឆាប់រហ័សទ្វេដង។

៨. លំហាត់ប្រាណបែប Core Training

ទោះបីជាការតមអាហារ ជាវិធីសម្រកទម្ងន់ដ៏មានប្រជាប្រិយភាព ព្រមទាំងមានប្រសិទ្ធខ្ពស់ផងនោះ មនុស្សភាគច្រើនតែងជួបប្រទះបញ្ហានូវការឡើងគីឡូត្រលប់មកវិញ ពេលត្រលប់មកទទួលទានតាមធម្មតាវិញ។ វិធីសាស្រ្តដ៏ល្អបំផុតសំរាប់បញ្ហានេះ គឹព្យាយាមហាត់ប្រាណ ព្រមទាំងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ មិនមានកាឡូរីខ្ពស់ពេក។ ការហាត់ប្រាណប្រភេទនេះត្រេូវបានរកឃើញថាមានប្រសិទ្ធភាពជាងការហាត់បែប Aerobic ព្រមទាំងជួយអោយរាងកាយមានសភាពហាប់ណែន និង ស្រឡូនស្អាត។

៩. កាត់បន្ថយជាតិស្ករ

ដូចទៅនឹងឈ្មោះរបស់វាស្រាប់ វិធីសម្រកទម្ងន់ប្រភេទនេះតម្រូវអោយអ្នកអនុវត្តបឈ្ឈប់រាល់ការទទួលទាន អាហារដែលមានជាតិស្ករខ្ពស់ ជាពិសេសបង្អែម។ វិធីនេះមិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្រកគីឡូនោះទេ ថែមទាំងស្បែកដែលធ្លាប់តែខ្មៅស្រអាប់អោយត្រលប់មកមានសុខភាពល្អ និងភ្លឺថ្លាផងដែរ ។

១០. ព្យាយាមដើរអោយបានច្រើន

វិធីដែលសាមញ្ញបំផុតនោះ គឺការព្យាយាមដើរអោយបានច្រើន។ បើជាធ្លាប់តែប្រើជណ្ដើរយន្តគួរងាកមកប្រើជណ្ដើរជើង និង ព្យាយាមងើបដើរពត់ខ្លួនប្រាណបន្ទាប់ពីអង្គុយចុះយូរ ។

ប្រភព៖ tagsis ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម