ជ្រើសរើសកែវណាមួយដែលទាក់ទាញអ្នក ដើម្បីដឹងថាមនុស្សប្រភេទណាដែលអ្នកចង់បាន?

  • 2020-07-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះមកលេងល្បែងចិត្តសាស្ត្រទំាងអស់គ្នាម្តងមើល៍។ ដូចជាអ្នកបានដឹងហើយការលេងល្បែង​ជ្រើសរើស​រូប​អាច​បង្ហាញ​ពីចិត្តគំនិតរបស់អ្នកបាន ទោះជាវាមិនមានភាពច្បាស់លាស់មួយរយភាគរយក៏ដោយ ក៏ការលេង​ជ្រើស​រើសរូបនេះជួយអ្នកបានមួយកម្រិតដែរ។ ហេតុដូចនេះហើយ ថ្ងៃនេះ​ប្រិយ​មិត្ត​កញ្ញា​ទំាងអស់គ្នា​នឹង​បាន​ដឹង​ពី​ការជ្រើសរើសរូបកែវណាមួយដែលមានភាពទាក់ទាញសម្រាប់អ្នក ដើម្បី​ដឹងថា​មនុស្ស​ប្រភេទ​ណា​ដែល​អ្នក​ចង់​បានដូចក្នុងក្តីស្រម៉ៃរបស់អ្នក។ ចម្លើយនៃកែវនីមួយៗរួមមាន៖

កែវទី ១

ប្រសិនបើអ្នកជ្រើសរើសយកកែវទីមួយ មនុស្សដែលអ្នកចង់បានដូចក្នុងក្តីសុបិន្តរបស់អ្នកនោះគឺជាមនុស្ស​ប្រ​ភេទ​ណា​ដែលមានភាពរ៉ូមែន​តិចនិងចេះគិតគូរវែងឆ្ងាយ។ អ្នកមានអាកប្បកិរិយាដូចកូនក្មេង ដូច្នោះអ្នក​សង្ឃឹម​ថាដៃ​គូររបស់អ្នកក៏មានអត្តចរិតដូចជារូបអ្នកដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប៉ងឲ្យគេចេះលួងលោម ថ្នាក់​ថ្នម​ស្រឡាញ់អ្នកឲ្យបានដិតដល់។

កែវទី​ ២

បើអ្នកជ្រើសរើសយកកែវទីពីរវិញ មនុស្សក្នុងក្តីសុបិន្តដែលអ្នកចង់បាននោះគឺជាមនុស្សប្រុស​ប្រភេទណាដែល​ចុះ​សម្រុង​ជាមួយអ្នក។ អ្នកចូលចិត្តមនុស្សប្រុសនិយាយត្រង់ៗនិងមានចិត្តសប្បុរស និងមានភាព​ចាស់ទុំ​គ្រប់​គ្រាន់​ដើម្បីមើលថែរក្សាអ្នក។ អ្នកមិនសូវជាចង់បានអ្នកមានប៉ុន្មានទេ តែប្រសិន​ជាគូរនោះ​អ្នកក៏​ព្រម​ទទួល​យក​និងហ៊ានដើរលើការផ្សងព្រេងជាមួយគ្នា។

កែវទី​ ៣

បើអ្នកជ្រើសរើសយកកែវទីបីវិញ មនុស្សដែលអ្នកចង់បានជាគូរអនាគតនោះគឺជាមនុស្ស​ប្រុសប្រភេទណា​ដែល​មាន​ភាពស្ថិតស្ថេរ មានភាពចាស់ទុំជាមួយអ្វីមួយជាក់លាក់នៅក្នុងគំនិត។ អ្នកសង្ឃឹមថា​ដៃគូរអនាគត​របស់​អ្នកអាចសិក្សាពីតារាសាស្ត្រនិងភូមិសាស្ត្រ ជជែកគ្នាជាមួយអ្នកពីនេះពីនោះ និង​បង្រៀន​អ្នកពីចំ​ណេះ​ដឹង​ថ្មីៗ​ជានិច្ច។

កែវទី ៤

ប្រសិនបើអ្នកជ្រើសរើសយកកែវទីបួនវិញ មនុស្សក្នុងក្តីសុបិន្តរបស់​អ្នកនោះ​គឺជាមនុស្ស​ប្រភេទណា​ដែល​មាន​អាជីព​ផ្ទាល់ខ្លួន មានមហិច្ឆិតាខ្ពស់ មានការផ្តោតអារម្មណ៍ និងសមត្ថភាពប្រតិបត្តិខ្លំាង និងត្រូវតែ​ស្មោះ​ត្រង់ជា​មួយ​ស្នេហារបស់អ្នក។ ដោយអ្នកចេះគិតគូរពីរឿងហិរញ្ញវត្ថុក្នុងគ្រួសារ មិនត្រឹមតែប៉ុណ្ណោះ គេត្រូវតែ​ចេះ​ប្រកប​របរចិញ្ចឹមជីវិតមុនពេលចាប់ផ្តើមមានស្នេហា៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចង់ដឹងថាអ្នកមានអត្តចរិតបែបណា សាកល្បងជ្រើសរើសចម្លើយក្នុងរូបមួយនេះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម