មកដឹងពីមូលហេតុទាំង ៨ យ៉ាងតាមចិត្តវិទ្យា ដែលធ្វើអោយអ្នកលង់ស្រឡាញ់គេ

  • 2020-07-23 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពុងស្វែងរកចម្លើយមែនថាហេតុអី ពេលឃើញគេម្នាក់នោះ បេះដូងចេះតែលោតញាប់ ភ័យអរ អត់មានមូលហេតុមែនទេ? តាមពិតទៅ មានមូលហេតុជាច្រើន យោងតាមផ្នែកចិត្តវិទ្យា ដែលអាចបកស្រាយនូវអារម្មណ៏ទាំងនោះ។

១. មនុស្សដែលស្រដៀងនឹងយើង

មិនថាតិចតួច រឺ តូចតាចយ៉ាងណាក្ដី អាកប្បកិរិយា ចំណង់ចំណូលចិត្ត និងអាយុ អាចទាក់ទាញអោយមនុស្សភេទផ្ទុយងាកមកជិតស្និទ្ធគ្នាយ៉ាងឆាប់រហ័ស។ ដោយពេលនៅក្បែរគេ អ្នកតែងមានអារម្មណ៏ស្និទ្ធស្នាល ហើយតែសង្កេតឃើញថាគេអាចយល់ពីអ្នកបានយ៉ាងងាយដោយមិនត្រូវការអធិប្បាយនិងបូប៉ាច់ច្រើន។

២. មនុស្សដែលមានអត្តចរិតស្រដៀងនឹង ឪពុកម្តាយយើង

ក្រៅពីភាពស្រដៀងគ្នានៃដៃគូទាំងសងខាង អ្នកអាចនឹងចាប់ចិត្តនឹងគេដោយសារគេមានចំនុចជាច្រើនដែលស្រដៀងទៅនឹង ឪពុកម្តាយអ្នក ដូចជារាងរៅ ដំណើរដើរ ព្រមទាំងសម្ដីសម្ដៅរបស់បុគ្គលនោះ។ ដោយតាមធម្មតាតាំងពីតូចរហូតដល់ធំដឹងក្កីយើងតែចាត់ទុកពួកគាត់ជានិម្មិតរូប និង ជាតំណាងពីភាពល្អដែលមនុស្សគ្រប់រូបគួរតែមាន ដូចនេះមិនចាំបាច់អង្គុយឆ្ងល់ទេថាហេតុអ្វីបានជាគេអាចធ្វើអោយអ្នកចាប់ចិត្តបានយ៉ាងងាយដូចនេះ។

**៣. ក្លិនខ្លួន

ក្លិនកាយពីធម្មជាតិរបស់អ្នក អាចជាចំនុចលេចធ្លោមួយ ដែលអ្នកមិនដែលគិតដល់។

៤. កំម្ពស់

ហេតុអ្វីបានជាស្ត្រីខ្លះចូលចិត្តបុរសខ្ពស់? ហើយហេតុអ្វីបានជាបុរសខ្លះចូលចិត្តនារីតូចៗ? តាមរយៈការសិក្សាអំពីអាកប្បកិរិយារបស់មនុស្ស គេរកឃើញថាកំពស់គឺជាកត្តាមួយដែលអាចទាក់ទាញមនុស្សភេទផ្ទុយអោយមកទាក់ទង រាប់អានគ្នា។

៥. ភាពស្និទ្ធស្នាល

ជាការពិតណាស់ ភាពស្និទ្ធស្នាលអាចបណ្តាលឱ្យមនុស្សពីរនាក់មានអារម្មណ៍ទាក់ទាញគ្នាទៅវិញទៅមក។ មិនថាវាជាមិត្តរួមបន្ទប់ មនុស្សដែលធ្វើការនៅកន្លែងតែមួយ រឺក៏ជាមនុស្សដែលយើងជួបគ្នាជាញឹកញាប់ សុទ្ធតែមានឥទ្ធិពលក្នុងការទាក់ទាញអោយធ្លាក់ក្នុងអន្លង់ស្នេហ៍។

៦. ស្នាមញញឹម

ធ្លាប់លួចស្រលាញ់នរណាម្នាក់ព្រោះតែស្នាមញញឹមរបស់គេអត់? មនុស្សដែលមានស្នាមញញឹមមិនដែលខាន និងមានភាពរីករាយជាប្រចាំ អាចនឹងជាចំនុចទាក់ចិត្តភេទផ្ទុយគ្នាឱ្យមកចូលចិត្ត និងចង់នៅក្បែរបានយ៉ាងងាយ។

៧. មនុស្សស្រគត់ស្រគុំ

ទោះជាតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាមនុស្សរួសរាយរាក់មាន តែងមានភាពទាក់ទាញ គួរអោយចង់រាប់អានជាងមនុស្សស្រគត់ស្រគុំ ប៉ុន្តែភាពដែលមិនសូវចេះមាត់កនេះហើយ ក៏អាចជាចំនុចទាក់ទាញមួយដែលអាចអោយអ្នកដ៏ទៃចង់ចូលមកស្គាល់ស្វែងយល់ពីអ្នក។

៨. ចែករំលែករឿងរ៉ាវផ្សេងៗ

ការចែករំលែកហេតុការណ៏ផ្សេងៗក្នុងជីវិត ជាពិសេសពេលចាប់ផ្ដើមរាប់អានគ្នាដំបូងៗ អាចជាចំនុចមួយអោយអ្នកស្ថិតក្នុងការចងចាំរបស់គេដែលអ្នកនឹកស្មានមិនដល់។

ប្រភព៖ jelly ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម