កំពូលតារាសម្ដែងស្រីចិនរូបណា នឹងក្លាយជារាជនីបក្សីមាសឆ្នាំ ២០២០? Yang Mi ឬ Yang Zi?
- 2020-07-23 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាសម្ដែងស្រីចិនរូបណា នឹងក្លាយជារាជនីបក្សីមាសឆ្នាំ ២០២០? Yang Mi ឬ Yang Zi?
ខណៈកម្មវិធីប្រគល់រង្វាន់ទូរទស្សន៍ Golden Eagle Awards កាន់តែខិតចូលជិតដល់វគ្គបោះឆ្នោតហើយនោះ ទស្សនិកជនកំពុងទន្ទឹងរង់ចាំថា អ្នកណានឹងក្លាយជារាជិនីបក្សីមាសជាខ្លាង។
កម្មវិធីប្រគល់ពានរង្វាន់ស្នាដៃទូរទស្សន៍ Golden Eagle Awards គឺជាកម្មវិធីដែលមានកេរ្ត៍ឈ្មោះយូរអង្វែងជាងគេក្នុងវិស័យសិល្បៈចិន សម្រាប់ស្នាដៃចាក់ផ្សាយតាមទូរទស្សន៍។ យ៉ាងណាក្ដី ទោះបីជាមានប្រវត្តិរាប់សិបឆ្នាំហើយក៏ដោយ តែកម្មវិធីនេះ ចាប់ផ្ដើមរើសរាជិនីបក្សីមាសចាប់ពីឆ្នាំ ២០០៦ប៉ុណ្ណោះ។
រាជិនីបក្សីមាសមានមានតួនាទីធំខ្លាំងណាស់ ដោយពួកគេនឹងត្រូវរាំបើកឆាកឲ្យកម្មវិធី។ សម្រាប់ឆ្នាំនេះ បេក្ខភាពសម្រាប់តំណែងនេះ មាន៤នាក់ នោះគឺ Yang Mi, Yang Zi, Victoria និង Zheng Shuang។
១. Yang Mi ៖កាលពីមុន Yang Mi មិនអាចជាប់បេក្ខភាព ព្រោះនាងជាអ្នកមានគ្រួសាររួចហើយ តែនៅពេលនេះ ក្រោយពេលលែងលះរួច គឺនាងមានសិទ្ធិឈរជាបេក្ខភាពហើយ។ និយាយពីកេរ្តិ៍ឈ្មោះ ស្រីស្អាត ៣៤ឆ្នាំ ក៏ជាអ្នកមានឥទ្ធិពលខ្ពស់ជាងគេ ដោយមានអ្នកគាំទ្រលើបណ្ដាញសង្គមដល់ទៅជាង ១០០លាននាក់។
២. Zheng Shuang៖ ច្រើនដងធ្លាប់ជាប់ជាបេក្ខភាព តែមិនដែលឈ្នះដើម្បីក្លាយជារាជិនីឡើយ។ ឆ្នាំនេះ គេសង្ឃឹមលើនាងច្រើន ដោយនាងមានស្នាដៃដែលចាក់បញ្ចាំងលើប៉ុស្តិ៍ Hunan ដែលជាប៉ុស្តិ៍ប្រារព្ធធ្វើកម្មវិធីនេះតែម្ដង។
៣. Victoria ៖ទោះបីជាមានទេពកោសល្យសម្ដែងនៅស្ទើរ ក៏ដូចជាមានស្នាដៃមិនទាន់ច្រើន តែដោយសារមានអ្នកគាំទ្រច្រើន Victoria ត្រូវគេរំពឹងថា អាចឈ្នះដោយមានអ្នកគាំទ្រលើសលប់។
៤. Yang Zi ៖ចុងបញ្ចប់គឺតារាស្រីកំពុងឡើងកូដ Yang Zi។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រីស្អាតវ័យ ២៨ឆ្នាំរូបនេះ មានស្នាដៃល្បីឈ្មោះបន្តបន្ទាប់ ដែលធ្វើឲ្យនាងជាបេក្ខភាពមានសក្ដានុពលដ៏ធំមួយ៕