អាណិតណាស់! ទារិកាម្នាក់នេះប្រឈមនឹងពិការភ្នែក ក្រោយម្តាយបន្តក់ទឹកដោះចូល

  • 2020-07-23 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទារិកាអាយុ៣១ថ្ងៃ បានប្រឈមនឹងភាពពិការភ្នែកខ្លាំង ដោយសារទារិកាមានជំងឺដំបៅកញ្ចក់ភ្នែកកំរិតធ្ងន់ធ្ងរ ហើយម្តាយមិនបាននាំកូនមកមន្ទីរពេទ្យភ្លាមៗ។

ម្តាយបានព្យាបាលដោយបន្តក់ទឹកដោះម្តាយដោយខ្លួនឯងចូលក្នុងភ្នែកកូនរយៈពេល២ថ្ងៃ ទើបយកមកមន្ទីរពេទ្យ ធ្វើឱ្យសភាពជម្ងឺកាន់តែធ្ងន់ធរ ប្រឈមនឹងភាពពិការភ្នែក ដោយសារការព្យាបាលពុំចំទិសដៅ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយ អាណាព្យាបាលទាំងអស់មេត្តាប្រុងប្រយ័ត្ន និងបញ្ឈប់ជំនឿដែលគ្មានវេជ្ជសាស្រ្តទទួលស្គាល់ ដែលគិតថាទឹកដោះម្តាយអាចព្យាបាលបញ្ហាភ្នែកកូនបាន ត្រូវបញ្ជូនកុមារដែលមានបញ្ហា មកជួបជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលការព្យាបាលទាន់ពេលវេលា។

រូបតំណាង

សូមបញ្ជាក់ថា បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត តោ រេមី ឯកទេសចក្ខុរោគ បម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួង ទឹកដោះម្តាយពុំបង្ករឱ្យមានដំបៅកញ្ចក់ភ្នែកទេ៕

ប្រភព:មន្ទីរពទ្យព្រះអង្គឌួង

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម