តិចនិចផាត់មុខអោយស្អាតជាប់បានយូរក្នុងខែភ្លៀង មិនប្រតាក

  • 2020-07-23 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដល់ខែភ្លៀងហើយ ក្រៅពីយកឆ័ត្រតាមខ្លួនហើយ យើងគួរមកស្វែងយកពីវីធីក្នុងការរៀបចំខ្លួន ជាពិសេសការផាត់មុខបែបជាប់បានយូរ មិនប្រតាក ដែលធន់នឺងអាកាសធាតុសើមបែបនេះ។ ​ខាង​ក្រោម​នេះ ជា​គន្លឹះ​មួយ​ចំនួន​ដែល​​ជួយអោយការផាត់មុខរបស់អ្នកនៅតែស្រស់ស្អាត ទោះដើរកាត់មេឃភ្លៀងយ៉ាងណាក្ដី។

១. ម្ស៉ៅទ្រនាប់ប្រភេទមិនជ្រាបទឹក

ម្ស៉ៅទ្រនាប់ដែលជ្រើសរើសប្រើក្នុងរដូវនេះ គួរតែជាប្រភេទមិនជ្រាបទឹក ដោយហេតុអាកាសសើមប្រភេទនេះ ងាយនឹងអោយស្បែកមុខមើលទៅរលើបរលោងពេកមិនស្អាត។ ការជ្រើសរើសម្ស៉ៅទ្រនាប់ប្រភេទនេះ ជាមួយនឹងការប្រើប្រាស់ប៉ុងផាត់មុខប្រភេទអេប៉ុង អាចជួយទប់ស្កាត់បញ្ហានេះបានយ៉ាងល្អ។

២. គ្រឿងសម្អាងប្រភេទគ្រីម

គូល័រភ្នែក ហាយឡាយធ័រ គូល័រផាត់ថ្ពាល់ ជាប្រភេទគ្រីមគួរតែជ្រើសរើសប្រើប្រាស់ ដើម្បីអោយគ្រឿងសម្អាងទាំងនេះជាប់បានល្អ មិនកក និង ប្រតាក ចៀសជាងប្រភេទជាម្ស៉ៅដែលងាយនឺងជ្រះពេលត្រួវទឹក។

៣. ប្រើខ្មៅដៃគូរចិញ្ចើមប្រភេទជាប់បានយូរដូចគេសាក់ ឬផ្លុំ

ធ្លាប់ឬអត់ ពេលដើរកាត់ភ្លៀងហើយ មកឆ្លុះកញ្ចក់ស្រាប់តែបាត់ចិញ្ចើម ឬដាច់១កំណាត់? បើមិនចង់ជួបបញ្ហាដដែលៗ បែបនេះទេ អ្នកគួរងាកមកប្រើ ខ្មៅដៃគូរចិញ្ចើមប្រភេទជែល មើលទៅដូចសាក់ ហើយវាក៏ធន់នឹងទឹក ដែលអាចជាប់បានពី ពីរទៅបីថ្ងៃពេលគូរម្ដងៗ មិនដូចប្រភទម្ស៉ៅ រី ខ្មៅដៃធម្មតាៗ នោះទេ។

៤. Eyeliner និង ម៉ាស្ការ៉ាប្រភេទធន់នឹងទឹក

រដូវភ្លៀងមកដល់គួរប្រញាប់ស្វែងរក Eyeliner និង ម៉ាស្ការ៉ាប្រភេទធន់នឹងទឹក ប្រសិនបើមិនចង់ប្រែក្លាយជាភ្នែកខ្មៅដាប ដូចខ្លាឃ្មុំ ពេលត្រូវដើរកាត់ភ្លៀង។ ប្រសិនបើមិនអាចរកបាននោះទេ គួរងាកមកប្រើម៉ាស្ការ៉ាប្រភេទថ្លា មិនមានពណ៏ក៏បាន។

៥. ក្រែមលាបមាត់ ប្រភេទ Tint និង Matt

អស់បារម្ភរឿងក្រែមមិនជាប់ល្អ ជាមួយក្រែមប្រភេទ Tint និង Matt ដែលត្រូវបានចាត់ទុកជាដៃគូរដែលខ្វះមិនបានសម្រាប់មិត្តនារីយើងក្នុងខែភ្លៀងនេះ។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម