ចង់ដឹងថាអ្នកមានអត្តចរិតបែបណា សាកល្បងជ្រើសរើសចម្លើយក្នុងរូបមួយនេះ

  • 2020-07-21 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការសម្លឹងមើលរូបភាពផ្សេងៗពេលខ្លះអ្នកអាចមើលដឹងពីខ្លឹមសារនៃរូប ថាតើគេចង់បង្ហាញអ្វីដល់អ្នក។ រូប​ភាព​នីមួយៗ​តែងមានអត្ថន័យខុសៗគ្នា មានពេលខ្លះមនុស្សផ្សេងគ្នា​ក៏មើលឃើញអត្ថន័យនៃរូបខុសគ្នាដែរ។ ហេតុ​ដូចនេះហើយ ថ្ងៃនេះចូរអ្នកលេងល្បែងចិត្តសាស្ត្រមួយដើម្បីដឹងថា តើការសម្លឹងមើល​និងចម្លើយរ​បស់​អ្នក​ត្រឹមត្រូវដែរឬយ៉ាងណា។ ចូរអ្នកមើលរូបនេះហើយ ជ្រើសរើស​ចម្លើយមួយរួច​ហើយមកដឹងអត្ថន័យ​ថាតើ​អ្នក​មា​នអត្តចរិតដូចគ្នាដែរឬអត់។ អត្ថន័យនៃចម្លើយនីមួយៗរួមមាន៖

ក ទៅទទួលសញ្ញាបត្រ

សម្រាប់អ្នកជ្រើសរើសយកចម្លើយទីមួយនេះ បុគ្គលិកលក្ខណៈរបស់​អ្នកគឺអ្នកជា​មនុស្ស​មានមហិច្ឆតា​ខ្ពស់​លាក់​ទុកនៅក្នុងបេះដូងរបស់អ្នក។ អ្នកគឺជាមនុស្ស​ដែល​មានឧត្តម​គតិ​ប្រកប​ដោយ​ឆន្ទៈ​យក​ឈ្នះ​នឹងក្តី​ស្រម៉ៃ​របស់​អ្នកឲ្យបាន។ បើទោះបីជាវាហាក់បីដើរយឺតសឹងមិនដល់គោលដៅក៏ដោយ អ្នកនៅតែបោះជំហាន​ម្តង​បន្តិចៗ​ដើម្បីទទួលក្តីស្រម៉ៃនោះដែរ។

ខ ទៅចូលរួមកម្មវិធីប្រគុំតន្ត្រី

សម្រាប់អ្នកជ្រើសរើសយកចម្លើយទីពីរនេះ នៅក្នុងចិត្តរបស់អ្នកមានការគិតបែបមិនសមហេតុមិនសមផល ហើយ​មានពេលខ្លះគំនិតរបស់អ្នកគ្មានការវិនិច្ឆ័យ និងមិនមានការបង្ខំ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សជុំវិញ​ខ្លួន​អ្នក​ពិបាកមើលទាយពីអ្នកខ្លំាងណាស់។ ប៉ុន្តែប្រសិន​បើអ្នកដាក់ការស្រមើស្រម៉ៃទៅក្នុងការងារវិញ អ្នក​នឹង​មាន​គំនិតច្នៃប្រឌិតល្អណាស់។

គ ទៅធ្វើជាអ្នកកាន់ផ្កាកូនក្រមុំ

សម្រាប់អ្នកជ្រើសរើសយកចម្លើយទីបីវិញ បុគ្គលិកលក្ខណៈរបស់អ្នកគឺជាមនុស្សមានមនោសញ្ចេតនា។ អ្នក​មាន​អារម្មណ៍​ដូចជាពេលវេលានៅសាលារៀននិងត្រឡប់ទៅរឿងអតីតកាល។ អ្នកគិតរឿងដោយធម្មជាតិ​បែប​កើត​ឡើងដោយឯកឯង តែការពិតវាមិនដូចនៅក្នុងរឿងភាគយន្តនោះទេ។ មានពេល​ខ្លះអ្នកក៏យល់​ដឹង​ពីការ​ពិត​ខ្លះដែរ។

ឃ ទៅសាលារៀន

ប្រសិនបើអ្នកគិតថានាងទៅសាលារៀននោះ មានន័យថា អ្នកពិតជាមានអារម្មណ៍មួ​យលាក់ទុក​នៅក្នុង​បេះ​ដូងរ​បស់អ្នកជានិច្ច។ នោះអាចនឹងពីការខ្វះខាតកាលពីវ័យអ្នកនៅសិក្សាហើយ អ្នកសង្ឃឹមថា​មានអព្ហូត​ហេតុ​នឹង​លេចចេញដើម្បីមកព្យាបាលរបួសនៅក្នុងអតីតកាលរបស់អ្នកបាន។ តែធាតុពិតនោះគឺ អ្នកអាចគេច​ចេញ​ពី​រឿង​មិនល្អបានប្រសិនបើអ្នកចាប់ផ្តើមគិតសារជាថ្មីម្តងទៀត៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

មេរៀនសំខាន់គ្មាននៅសាលា ដែលអ្នកគួរស្វែងយល់ឲ្យបានច្បាស់ពីជីវិត

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម