ចង់ក្លាយជានារីមានសុខភាពល្អគួរតែទម្លាប់ធ្វើរឿង ៥ យ៉ាងនេះនៅពេលព្រឹក
- 2020-07-21 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ក្លាយជានារីមានសុខភាពល្អគួរតែទម្លាប់ធ្វើរឿង ៥ យ៉ាងនេះនៅពេលព្រឹក
តើនៅពេលព្រឹកអ្នកបានធ្វើរឿងអីខ្លះ? អ្នកមិនគួរចំណាយពេលយូរក្នុងការគេងរហូតដល់ថ្ងៃចាំងចូលនោះទេ គួរតែភ្ញាក់ហើយធ្វើរឿងមួយចំនួនដែលអាចជួយឲ្យអ្នកមានសុខភាពល្អ។ហើយនេះជាអ្វីដែលមនុស្សស្រីមានសុខភាពល្អធ្វើជារៀងរាល់ព្រឹក៖
**១. មិនដំអក់ក្នុងការក្រោកពីគេង ៖** ការដំអក់ក្នុងការក្រោកពីគេងគឺមិនមែនជារឿងល្អនោះទេ វារឹតតែធ្វើឲ្យអ្នកអស់កម្លាំងហើយរឹតតែខ្ជិល ដូច្នេះអ្នកគួរទម្លាប់ងើបពីគេងឲ្យបានរហ័សរហួន។
២. ងើបមកហើយមិនលេងទូរស័ព្ទ ៖ ការលេងទូរស័ព្ទពេលដែលក្រោកពីគេងគឺជាការខ្ជះខ្ជាយពេលវេលាមួយ ព្រោះមានរឿងជាច្រើនដែលអ្នកត្រូវធ្វើ ហើយពេលខ្លះវាអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ខ្ជិល លែងចង់ធ្វើអ្វីទៀតផង ដូច្នេះបើមិនចាំបាច់នោះទេគួរតែកុំលេងវាអី។
៣. ហាត់ប្រាណ ឬ ហាត់ Yoga ៖ ត្រូវចំណាយពេលទៅតាមអ្វីដែលអ្នកអាចធ្វើបាន ទោះបីជាអ្នកហាត់ប្រាណនៅខាងក្រៅ ឬក៏ហាត់ Yogaនៅឯផ្ទះក៏ដោយក៏អ្នកត្រូវឆ្លៀតពេលដែរ ព្រោះវាជារឿងសំខាន់មួយសម្រាប់សុខភាព។
៤. កត់ចំណាំពីអ្វីដែលត្រូវធ្វើ នៅថ្ងៃនេះ ៖ ត្រូវមានពេលវេលា និង ម៉ោងឲ្យបានត្រឹមត្រូវពីអ្វីដែលអ្នកត្រូវធ្វើ មិនមែនចេះតែធ្វើអីដូចក្មេងនោះទេ ហើយវាពិតជាទម្លាប់មួយដ៏ល្អដែលអាចឲ្យអ្នកគ្រប់គ្រងពេលវេលាខ្លួនឯងបានយ៉ាងល្អ។
៥. ញ៉ាំអាហារពេលព្រឹកដែលល្អចំពោះសុខភាព ៖ ដូចដែលដឹងហើយថាអាហារពេលព្រឹកគឺសំខាន់ណាស់សម្រាប់សុខភាព ដូច្នេះអ្នកត្រូវចេះជ្រើសរើសអាហារណាដែលល្អ និង ទ្រទ្រង់រាងកាយអ្នក។
មានបានធ្វើដូចអ្វីដែលមាននៅខាងលើអត់? បើអត់ទាន់ធ្វើទេគួរតែព្យាយាមធ្វើវាទៅណា!
ចុចអាន៖អាហារ ៥ ប្រភេទ ស្រីៗអាចញ៉ាំបានតាមចិត្ត គ្រប់ពេលវលា គ្រប់ទីកន្លែង