កន្លែង​ធ្វើ​ការ​មិន​បាន​សង​ថ្លៃ​ទឹក​ភ្នែក​យើង​ទេ​ បើ​ចង់​យំ​សូម​ទៅ​យំ​នៅ​ផ្ទះ​ម្នាក់​ឯង

  • 2020-07-20 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កន្លែង​ធ្វើ​ការ​​មិន​មែន​ជា​ជម្រក​ដូច​ផ្ទះ​យើង​ឡើយ គ្មាន​អ្នក​ណា​អាណិតអាសូរ​ដល់​​ទុក្ខ​សោក​របស់​អ្នក​នោះ​ទេ គេ​នឹង​សង​លុយ​ឲ្យ​តែ​សមត្ថភាព​របស់​អ្នក​ប៉ុណ្ណោះ។ ដូច​នេះ​បើ​ចង់​សម្រក​ទឹក​ភ្នែក សូម​ទៅយំ​នៅ​ផ្ទះ​របស់​យើង។ ខាង​ក្រោ​មនេះ​គឺ​ជា​វិបត្តិ​មួយចំនួន​ដែល​កើត​ឡើង​នៅ​ពេល​យើង​ឈាន​ជើង​ចូល​សង្គម​អ្នក​ធ្វើ​ការ​ដែល​កា​ល​នៅ​រៀន​មិន​ដែល​ប្រទះ​ឡើយ។

១. ជីវិត​របស់​មនុស្ស​ពេញ​វ័យ​មិន​ដូច​នៅ​ក្នុង​រឿង​និទាន​ឡើយ។ គ្មាន​អ្វី​ដែល​ងាយ​ស្រួល​នោះ​ទេ។ អ្នក​ដែល​អាច​ចំណាយ​លុយ​ដើម្បី​បំបាត់​ទុក្ខ គឺ​មាន​តែ​យើង​ម្នាក់​គត់។

២. ទៅ​ធ្វើ​ការ​ហើយ ទើប​ដឹង​ថា រក​លុយ​ទិញ​បាយ​មួយ​ពេល​ពិបាក​យ៉ាង​ណា។ ការ​តូច​ចិត្ត អន់​ចិត្ត ខឹង​សម្បារ​ ស្ទើរ​តែ​ក្លាយ​ទៅ​ជា​រឿង​ប្រចាំ​ថ្ងៃ​ទៅ​ហើយ។

៣. អ្នក​ដែល​ជោគជ័យ​នៅ​ថ្ងៃ​នេះ មិន​មែន​មក​ពី​គេ​សំណាង​នោះ​ទេ តែ​នៅ​ក្នុង​រាល់​ទុក្ខ​លំបាក​ទាំង​អស់​ គេ​មិន​ព្រម​បោះបង់ ហើយ​ជ្រើស​យក​បន្ត​ទៅ​មុខ​ទៀត ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

៤. អស់​សង្ឃឹម តូច​ចិត្ត​នៅ​កន្លែង​ធ្វើ​ការ​អាច​យំ​បាន តែ​កុំ​ឲ្យ​គេ​ដឹង។ យំ​ហើយ​ត្រូវ​រឹង​មាំជាង​មុន​ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

៥. កន្លែង​ធ្វើ​ការ គឺ​ជា​កន្លែង​ដែល​មនុស្ស​ពាក់​មុខ​ដាក់​គ្នា ហើយ​គ្មាន​អ្នក​ណា​សង​លុយ​ឲ្យ​ថ្លៃ​ទឹក​ភ្នែក​អ្នក​ឡើយ គេ​គ្រាន់​តែ​ចំណាយ​លុយ​លើ​សមត្ថភាព​អ្នក​ប៉ុណ្ណោះ។

៦. កើត​មក​មួយ​ជាតិ​នេះ​ មាន​ជីវិត​តែ​មួយ សូម​ធ្វើ​អ្វី​ដែល​បេះដូង​មាន​សុភមង្គល៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម