មិត្តនារីចង់ប្តូរពណ៌សក់អាចសាកជាមួយពណ៌ត្នោតខ្ចីបូកនឹងស្ទីលសក់ទំាងនេះសមឥតទាស់

  • 2020-07-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលអ្នកចង់ផ្លាស់ប្តូរពណ៌សក់អ្នកប្រាកដជាពិបាកសម្រេចចិត្តណាស់មែនទេ? អ្នកមិន​ដឹងថាត្រូវ​តែអប់​សក់​ពណ៌​មួយណានោះទេដោយសារតែមានពណ៌ស្អាតៗច្រើនពេក។ ហេតុ​ដូច្នោះ​ហើយ ថ្ងៃនេះ ប្រិយ​មិត្ត​ទំាង​ឡាយណាដែលមានគម្រោងចង់ប្តូរពណ៌​សក់នោះអាចសាកជាមួយ​នឹង​ពណ៌​ត្នោតខ្ចីបាន។ ក្រៅពី​ការ​លាប​ពណ៌សក់ហើយអ្នកក៏អាចលេងស្ទីល​ធ្វើសក់បន្ថែម​ទៀត​ដើម្បីឲ្យកាន់តែថ្មី ប្លែក និងស្រស់​ស្អាត​តែ​ម្តង។ ហេតុ​ដូចនេះខាងក្រោមនេះជាគំរូបសម្រាប់អ្នកចង់ប្តូរពណ៌សក់ត្នោតខ្ចីរួមមាន៖

សក់ពណ៌ត្នោតខ្ចី + កាត់សក់សេះ

សម្រាប់អ្នកមានសក់វែងប្រះស្មា នៅពេលអ្នកប្តូរពណ៌សក់រួចហើយ អ្នកអាចកាត់សក់សេះ​បន្ថែម​ទៀតដើម្បី​ឲ្យ​កាន់​តែប្លែក។ ប្រសិនបើអ្នកមានផ្ទៃថ្ងាសធំ អ្នកកាត់សក់​សេះបានដើម្បី​ឲ្យមើលមកកាន់តែ​សម​ជាមួយ​នឹង​ផ្ទៃ​មុខរ​បស់អ្នក។

រូបតំណាង

**សក់ពណ៌ត្នោតខ្ចី + សក់ត្រង់វែង**

សម្រាប់សក់ត្រង់វែងនេះវិញ ភាគច្រើនមិនរើសនឹងផ្ទៃមុខរបស់អ្នកទេ។ អ្នកអាចលេងម៉ូដបែបណាក៏បានដែរ ឲ្យតែអ្នកចេះច្នៃទៅតាមកម្មវិធីផ្សេងៗ។

រូបតំណាង

សក់ពណ៌ត្នោតខ្ចី + សក់ខ្លីត្រឹមក

សម្រាប់អ្នកលាបសក់ពណ៌ត្នោតខ្ចីរួចហើយអាចមកសាកល្បងជាមួយនឹងសក់ខ្លីត្រឹមកបាន។ សក់ខ្លីត្រឹមក ជួយ​ឲ្យអ្នក​មើលមកទាក់ទាញព្រោះវាឃើញកញ្ចឹងករបស់អ្នក។ ចំពោះសក់​ខ្លីលាប​ជាមួយ​ពណ៌​ត្នោត​អ្នក​អាច​ឆ្កឹះ​លាយ​ជាមួយនឹងពណ៌សខ្លះៗបានដែរដើម្បីមើលមកកាន់តែស្រស់ស្អាត។

រូបតំណាង
រូបតំណាង

សម្រាប់ពណ៌ត្នោតខ្ចីនេះនៅក្នុងឆ្នាំ ២០២០ នេះគឺត្រូវម៉ាច់ជាមួយមិត្តនារីចង់ប្តូរពណ៌សក់ថ្មីៗតែម្តង។ នៅ​ពេល​អ្នក​ប្តូរពណ៌សក់អ្នកគប្បីថែរក្សាសក់របស់អ្នកឲ្យបានល្អ ព្រោះការប្តូរពណ៌​សក់ភាគ​ច្រើន​អាច​ធ្វើឲ្យសក់​អ្នក​ខូច​សុខភាព​បាន។ ដូច្នោះ​ត្រូវយកចិត្ត​ទុកដាក់ជាមួយ​នឹង​ការ​ថែរក្សា​សក់របស់​អ្នក​ឲ្យ​បាន​ច្រើន៕

រូបភាព៖ Little Red Book

ចុចអានបន្ត៖

មិត្តនារីមានសក់ខ្លីក្តីសក់វែងក្តី បើចង់ប្តូរស្ទីលធ្វើសក់កុំរំលងជាមួយបូរប៉ុន្មានប្រភេទនេះឲ្យសោះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម