តារា​ចម្រៀង​ស្រី​កូរ៉េ ៥​រូប មាន​ឈ្មោះ Jiyeon ដូច​គ្នា អ្នក​ណា​លេច​ធ្លោ​ជាង​គេ?

  • 2020-07-16 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ថា Jiyeon នៅ​ក្នុង​ភាសា​កូរ៉េ​មាន​ន័យ​ថា ស្រស់​ស្អាត ឬ​សម្រស់ ដូច​នេះ តារា​ចម្រៀង​ស្រី​ដែលមាន​ឈ្មោះ​ដូច​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា សុទ្ធ​តែ​ជា​អ្នក​មាន​សម្រស់​លេច​ធ្លោ។ តែ​ក្នុង​ចំណោម​នោះ​ អ្នក​ណា​ទើប​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​បំផុត?

ដើម្បី​ជៀស​វាង​ការ​មាន​ឈ្មោះ​ជាន់​គ្នា តារា​ចម្រៀង​ប្រុស​ស្រី​កូរ៉េ បាន​យក​រហស្សនាម​អង់គ្លេស​ជំនួស​ឲ្យ​ឈ្មោះ​ពិត​របស់​ខ្លួន។ ប៉ុន្តែ​ឈ្មោះ​ពិត​របស់​ពួក​គេ​នៅ​ប្រើ​លើ​ក្រដាស​ស្នាម​ផ្លូវការ​ជា​ធម្មតា។ នៅ​ក្នុង​ចំណោម​ឈ្មោះ​ជា​ច្រើន Jiyeon គឺ​ជា​ឈ្មោះ​ដែល​តារា​ស្រី​កូរ៉េ​មាន​ឈ្មោះ​ជាន់​គ្នា​ច្រើន​បំផុត​ តែ​ក្នុង​ចំណោម​នោះ​ អ្នក​ណា​ទើប​ស្អាត​ប្លែក​ជាង​គេ?

១. Jiyeon (T-ara)

ធ្លាប់​ត្រូវ​បាន​ជាប់​ក្នុង​តារា​រាជិនី​កំពូល​សម្រស់​កូរ៉េ សមាជិក​ក្រុម​ចម្រៀ​ង​ល្បី​ឈ្មោះ T-ara ត្រូវ​បាន​មិត្ត​រួម​អាជីព​សរសើរ​ថា​ជា​តារា​ស្រី​ដែល​មាន​សម្រស់​ពិត​នៅ​ខាង​ក្រៅ​ស្អាត​ដាច់​គេ ទាំង​ទម្រង់​មុខ និង​រាង​កាយ។ ទោះ​ក្រឡេក​ទៅ​ជ្រុង​ណា​ក៏​គ្មាន​កន្លែង​អាក្រក់។

២. Kei (Lovelyz)

មាន​ឈ្មោះ​ពិត​ថា Kim Jiyeon កើត​ឆ្នាំ ១៩៩៥ និង​ជា​អ្នក​ច្រៀង​ចម្បង​ក្នុង​ក្រុម​ចម្រៀង Lovelyz។ ទោះ​ជា​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​ក៏​ដោយ តែ Kei បាន​កែ​ច្រមុះ​ខុស ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្ដាយ​ជា​ខ្លាំង។

៣. Lina (CSJH The Grace)

តារា​ស្រី​ជើង​ចាស់​នេះ មាន​ឈ្មោះ​ពិត​ថា Lee Jieyon និង​បាន​បង្ហាញ​មុខ​ដំបូង​តាំង​ពី​ឆ្នាំ ២០០៥។ ក្រោយ​​មិន​ទទួល​បាន​លទ្ធផល​ពី​ក្រុម​ចម្រៀង​ខាង​លើ​ច្រើន តារា​ស្រី​រូប​នេះ ប្ដូរ​មក​ជា​តារា​សម្ដែង​ល្ខោន​ចម្រៀង​វិញ និង​ទទួល​បាន​ការ​ជោគជ័យ​ខ្លាំង។

៤. Bona (WJSN)

តារា​ចម្រៀង​ស្រី​នៃ​ក្រុម​ចម្រៀង​ច្រើន​សមាជិក​រូបនេះ មាន​ឈ្មោះ​ពិត​ថា Kim Jiyeon និង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តារា​ដែល​ស្អាត​ជាង​គេ​នៅ​ក្នុង​ក្រុម។ រង្វង់​ចង្កេះ​របស់​តារា​ស្រី​នេះ ត្រូវ​បាន​វាស់​ថា​ប៉ុន​ក្រដាស A4 ប៉ុណ្ណោះ។

៥. Jane (MOMOLAND)

ជា​សមាជិក​ដែល​រាំស្អាត​ជាង​គេ​នៅ​ក្នុង​ក្រុម Jane មាន​ឈ្មោះ​ពិត​ថា Sung Jiyeon។ ក្រៅ​ពី​រាំ ស្រី​ស្អាត​រូប​នេះ ក៏​អាច​ច្រៀង​បាន​យ៉ាង​ល្អ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម