ចៀសវាង​ខ្ទេចខ្ទាំ​បេះដូង​ ស្រី​ៗ​គួរ​តែ​ដក​ថយ​បើ​មាន​សង្សារ​លេង​សើច​បែប​នេះ

  • 2020-07-14 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​យើង​ខំ​ស្រឡាញ់​គេ​ស្មោះ​ ប៉ុន្តែ​គេ​វិញ​បែរ​ជា​យក​បេះដូង​យើង​ទៅ​ជាន់​ឈ្លី​ហើយ​ប្រើប្រាស់​ក្ដី​ស្រឡាញ់​របស់​យើង​គ្រាន់​តែ​ជា​ការ​កំដរ​អារម្មណ៍​​ទៅវិញ។ ស្រី​ៗ​ ដើម្បី​ជៀស​វាង​ចំណុច​ទាំង​នេះ​ អ្នក​គួរ​តែ​ពិនិត្យ​បុរស​ម្នាក់​នោះ​ឲ្យ​បាន​ច្បាស់​ថា​​គេ​កំពុង​​លេង​សើច​ឬ យ៉ាង​ណា៖

១. តែង​តប​សារ​​មក​យឺត

ព្រោះ​អ្នក​មិន​មែន​ជា​អ្វី​សំខាន់​ណាស់​ណា​សម្រាប់​គេ​ទេ។

២. អ្នក​មិន​ដែល​ជួប​មិត្តភ័ក្ដិ​គេ​សោះ

បាន​ន័យ​ថា​មិត្ត​គេ​​ក៏​​មិន​ដឹង​ថា​​អ្នក​ជា​សង្សារ​នឹង​គ្នា​ដែរ។ បើ​អ្នក​សំខាន់​​សម្រាប់​គេ​មែន រឿង​អី​ត្រូវ​ខ្លាច​គេ​ដឹង?

៣. គាត់​មិន​ដែល​និយាយ​អ្វី​លម្អិត​​ច្រើន​​​ឡើយ

តើ​អ្នក​ស្គាល់​គាត់​បាន​ច្បាស់​ប៉ុណ្ណា? ត្រឹម​អាហារ​​ ឬ​ពណ៌​ដែល​គាត់​ចូលចិត្ត​មែន​ទេ? ចុះលើស​ពី​នេះ​មាន​ទេ​? បើ​មិន​មាន​ទេ​ វា​ច្បាស់​ណាស់​គាត់​មិន​ច្បាស់​លាស់​ជាមួយ​អ្នក​​ទេ​។

៤. មិន​ចង់​ឲ្យ​អ្នក​ប៉ះពាល់​ទូរស័ព្ទ​គាត់

នោះ​ក៏​ព្រោះ​តែ​គាត់​មាន​អ្វី​លាក់​នឹង​អ្នក​ហើយ។​

៥. ក្នុង​ Facebook គាត់​គឺ​គ្មាន​អ្វី​ទាក់ទង​នឹង​អ្នក​សោះ

បើ​មនុស្ស​ស្រឡាញ់​គ្នា​​មែន​ប្រាកដ​ជា​ត្រូវ​មាន​ការ​បង្ហាញ​ខ្លះ​​ជៀស​មិន​រួច​ទេ​ តែ​នេះ​អត់​សោះ។ ច្បាស់​ណាស់​​ ​គាត់​មិន​ចង់​ឲ្យ​ស្រី​ផ្សេង​ដឹង។

៦. តែង​ដោះសា​មិន​សម​ហេតុផល​

ជា​ពិសេស​ពេល​ខក​ការណាត់​ម្ដង​ៗ ឬ​ជួន​កាល​គឺ​មិន​ខ្វល់​ថា​អ្នក​ចាំ​គេ​យូរ​ផង​។ គ្រាន់​តែ​សុំទោស​ក៏​រួចរាល់។

ដូចនេះ​ស្រី​ៗ​ បើ​អ្នក​កំពុង​ជួប​បុរស​បែប​នេះ​គឺ​បាន​ន័យ​ថា​គេ​គ្រាន់​តែ​លេងសើច​ជាមួយ​បេះដូង​អ្នក​ប៉ុណ្ណោះ។ គួរ​តែ​ឆាប់​ចាកចេញ​មុន​ពេល​ឈឺ​ខ្លាំង​ជាង​នេះ៕

ចុច​អាន៖ មិនបាច់គិតទៀតទេ! បើ​ស្នេហាស្ថិត​ក្នុង​ស្ថានភាព​បែប​នេះហើយ គួរតែ​បណ្ដោយ​ទៅ

ចុច​អាន៖ ហេតុ​អ្វី​មនុស្ស​ស្រី​កាន់​តែ​រឹង​មាំ​កាន់​តែ​ពិបាក​រក​បាន​ស្នេហា?

ប្រភព៖ Lovepanky ប្រែសម្រួល៖ Chhai yarith

អត្ថបទពេញនិយម