មិនចង់បានមុខប៉ោងហើមនៅពេលភ្ញាក់ពីគេងទេ គប្បីចៀសវាងអាហារ ៥ មុខនេះនៅពេលយប់

  • 2020-07-14 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុស្សមិនតិចឡើយធ្លាប់មានបទពិសោធន៍មុខហើមឡើងប៉ោងនៅពេលភ្ញាក់ពីគេងពេលព្រឹក។ អ្នក​ប្រ​ហែល​ជាមិនដឹងពីមូលហេតុច្បាស់លាស់នោះទេថាវាមកពីបញ្ហាអ្វីនោះ តែភាគ​ច្រើន​គឺបណ្តាល​មក​ពីការ​ទ​ទួល​ទានអាហារពុំត្រឹមត្រូវនៅពេលយប់ ឬមុនពេលចូលគេង។ ដូច្នោះហើយ ថ្ងៃនេះ អ្នក​នឹង​បាន​ដឹង​ពីមូល​ហេតុ​ហេតុនៃការទទួលទានអាហារទំាង ៥ ដែលអាចបណ្តាល​ឲ្យអ្នកមាន​មុនហើមបាន។ អាហារ ៥ មុខ​នោះ​រួម​មាន៖

រូបតំណាង

**១. អាហារកែច្នៃ ឬ អាហារក្លាសេទុក**

នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនចូលចិត្តធ្វើអ្វីស្រួលៗនិងរហ័សដោយមិនចំណាយពេលយូរឡើយ។ ដូច្នោះ ការទទួលទានអាហារកែច្នៃ ឬ អាហារក្លាសេទុកដែលមិនទារការចម្អិនយូរឡើយ ព្រោះតែ​អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់។ តែប្រសិនបើអ្នកមិនចង់បាត់បង់ទំនុកចិត្តពេលទៅសាលា ធ្វើការ ឬ ណាត់​ជួបអ្វី​ឡើយ​នៅ​ពេល​ព្រឹកនោះ អ្នកគប្បីចៀសវាងទទួលទានអាហារទំាងនោះ ព្រោះតែវាមានផ្ទុកជាតិសូដ្យូមបរិមាណច្រើន។ កាល​ណាវាមានជាតិនេះច្រើន វានឹងរក្សាកម្រិតសុពលភាព​អាហារកាន់តែយូរដែរ។

២. មីកញ្ចប់ ឬ កំប៉ុង

មិនថាអ្នកឃ្លានប៉ុនណានៅពេលយប់នោះទេ អ្នកគប្បីចៀសវាងទទួលទានអាហារកញ្ចប់ទំាងឡាយណា​ដែល​អ្នក​ឃ្លាន។ ពុំនោះទេ អ្នកនឹងទទួលបានសភាពហើមមុខនៅពេលក្រោកពីគេងជាក់ជាមិនខាន។ ដោយ​សារតែ​វា​មាន​ផ្ទុកជាតិសូដ្យូមខ្ពស់នោះ គ្រឿងផ្សំរបស់វាជួយធ្វើឲ្យជាតិសូដ្យូមនោះកើនឡើងទ្វេដង។ ដូច្នោះបើអ្នកអាចចៀសវាងបាន គួរតែធ្វើឲ្យបានដើម្បីកាត់បន្ថយមុខហើម។

រូបតំណាង

៣. សាច់កែច្នៃ

ចំពោះសាច់កែច្នៃរួមមាន ប្រហិត សាច់ក្រក និងប្រភេទ​សាច់​ផ្សេងៗ​ទៀត​គួរតែ​ចៀស​វាងបរិភោគ​មុនពេល​បរិ​ភោគ។ ប្រសិនបើអ្នកនៅតែបរិភោគ អ្នកនឹងមានអាការៈ​ហើម​មុខ​នៅ​ពេលភ្ញាក់​ពីគេង​ងាយធ្វើ​ឲ្យអ្នក​បាត់​បង់​ទំនុក​ចិត្ត។ អ្នកត្រូចចងចំាថាអាហារអស់ទំាងនោះមានផ្ទុកជាតិសូដ្យូមច្រើន។

៤. នំស្រួយៗ

ជាធម្មតា អំឡុងពេលមើលទូរទស្សន៍អ្នកប្រហែលជាញុំានំស្រួយៗដើម្បីកំដរមាត់អ្នក។ ប្រសិនបើអ្នក​ពិត​ជា​មាន​ទម្លាប់ញុំាបែបនោះមែន អ្នកគួរគប្បីកាត់បន្ថយព្រោះអាហារអស់ទំាងនោះមានផ្ទុកជាតិសូដ្យូមខ្ពស់ខ្លាំង។ ជំនួស​ឲ្យការបរិភោគនំទំាងនោះ អ្នកគប្បីទទួលទានផ្លែឈើស្រស់ៗវិញ ព្រោះ​ថាផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​វីតា​មីន​និងមានគុណប្រយោជន៍ល្អសម្រាប់សុខភាពអ្នក។

រូបតំណាង

៥. គ្រឿងស្រវឹង

មិនថាអ្នកស្មុគស្មាញខ្លំាង ឬ សប្បាយរីករាយជួបជុំអ្វីមួយឡើយ អ្នកគួរគប្បីកាត់​បន្ថយការទទួល​ទាន​គ្រឿង​ស្រ​វឹង។ ប្រសិនបើអ្នកទទួលទាន វានឹងធ្វើឲ្យអ្នកបាត់បង់ជាតិទឹក។ បន្ទាប់​មកទៀត វានឹង​ធ្វើ​ឲ្យរាង​កាយ​មាន​ការ​ប្រមូលផ្តុំឈាមខ្ពស់។ រាងកាយនឹងរក្សាតុល្យភាព​ដោយស្រូប​ទឹក​ចូល​ក្នុង​សរសៃឈាមអ្នក។ ដូច្នោះ អ្នកគប្បីចៀសវាងគ្រឿងស្រវឹង នៅពេលយប់ព្រោះវាមិនផ្តល់ផលល្អដល់រាងកាយអ្នកឡើយ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

កំហុសដ៏ធំៗទាំង ៤ នៃការប្រើប្រាស់ទូរសព្ទដៃខុសរបៀប

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម