មនោសញ្ចេតនា​គឺ​បែប​នេះ ពេល​ខ្លះ​ជា​ប្រភព​នៃ​ក្ដី​សង្ឃឹម ពេល​ខ្លះ​ជា​រណ្ដៅ​នៃ​ទុក្ខ​សោក

  • 2020-07-14 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា បើ​មិន​ចង់​ឈឺ​ចាប់ ត្រូវ​ចេះ​រឹង​មាំ កុំ​ដោយ​សារ​តែ​សម្ដី​គេ​មួយ​ឃ្លា ហើយ​យើង​អាច​ខ្ទប់​មុខ​យំ​ឲ្យ​សោះ។ កាល​មិន​ទាន់​មាន​ស្នេហា បេះ​ដូង​មិន​ទាន់​រំជួល​ដោយ​សារ​នរណា​ម្នាក់ ជីវិត​ប្រចាំ​ថ្ងៃ​មាន​តែ​ញ៉ាំ គេង ហើយ​ទៅ​ធ្វើ​ការ​ប៉ុណ្ណោះ។ អ្នក​ណា​មើល​មក នឹង​គិត​ថា នេះ​គឺ​ជា​ជីវិត​គ្មាន​ន័យ។

ប៉ុន្តែ​ អ្នក​ច្បាស់​ទេ​ថា នៅ​ពេល​មាន​ស្នេហា​ហើយ​ ជីវិត​នឹង​មាន​ន័យ​ជាង​មុន​នោះ។ នៅ​ពេល​មាន​ស្នេហា​ហើយ វា​គ្រាន់​តែ​ជា​រឿង​មុន និង​ក្រោយ​ប៉ុណ្ណោះ​ដែល​បេះដូង​របស់​អ្នក​នឹង​រង​គ្រោះ។

ការ​វិវដ្ដ​របស់​ស្នេហា​​ដែល​គ្មាន​អ្នក​ណា​ចៀស​ផុត​នោះ​គឺ បុរស​ម្នាក់​នឹង​នាំ​មក​នូវ​ក្ដី​សង្ឃឹម​ឲ្យ​អ្នក ធ្វើ​ឲ្យ​អ្នក​គិត​ថា​ខ្លួន​ជា​មនុស្ស​ស្រី​ដែល​មាន​សុភមង្គល​ជាង​គេ​លើ​ពិភពលោក ស្មាន​តែ​គេ​ជា​មនុស្ស​ចុង​ក្រោយ​របស់​ខ្លួន​ហើយ។ បន្ទាប់​មក​ក៏​ដល់​ដំណាក់កាល​សង្ស័យ ជឿជាក់ ប្រើ​អស់​កម្លាំង​កាយ​ចិត្ត​លន់​តួ​គេ ហើយ​គេ​បោះបង់​ឲ្យ​អ្នក​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​គ្មាន​ថ្ងៃ​ងើប​រួច។

នៅ​ពេល​អ្នក​ដាក់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់​ហើយ គឺ​អ្នក​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ខ្លួន​ឯង ធ្វើ​ឲ្យ​ខ្លួន​ឯង​កើត​ទុក្ខ​រួច​ទៅ​ហើយ។ នៅ​ពេល​អ្នក​រំពឹង​ឲ្យ​គេ​ធ្វើ​អ្វី​មួយ ហើយ​គេ​បែរ​ជា​ធ្វើ​តាម​អំពើ​ចិត្ត​គេ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​អាក់អន់​ស្រពន់​ចិត្ត ចៀស​​មិន​ផុត​ពី​ការ​អស់​សង្ឃឹម។

នៅ​អំឡុង​ពេល​ស្រលាញ់​​គ្នា ​រយៈ​ពេល​ណា​មួយ ជឿជាក់​ថា​គេ​ក៏​ស្រលាញ់​យើង​ពិត​ប្រាកដ​ដែរ គ្រាន់​តែ​ថា ចិត្ត​មនុស្ស​ប្រុស​ងាយ​ប្រែប្រួល ចូលចិត្ត​អ្វី​ដែល​ថ្មី។ បែក​ពី​យើង មួយ​ខែ ក៏​អាច​រក​ថ្មី​បាន ឯ​មនុស្ស​ស្រី​ទម្រាំ​ដាច់​ចិត្ត​បើក​បេះដូង​ជា​ថ្មី ទាល់​តែ​ព្យាបាល​របួស​មួយ​នេះ​ទាល់​តែ​ជា​ដាច់​សិន។ តែ​ក៏​ក្រែង​រអែង​នឹង​មនុស្ស​ថ្មី ព្រោះ​ខ្លាច​ជាន់​ដាន​ចាស់៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម