ថ្ងៃ​ណា​មួយ ស្រាប់​តែ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​បំផុត​ក្លាយ​ជា​មនុស្ស​អត់​ស្គាល់​គ្នា មាន​អារម្មណ៍​ដូច​ម្ដេច?

  • 2020-07-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​ថ្ងៃ​មួយ ដោយ​សារ​តែ​មូលហេតុ​មួយ​ចំនួន​អចេតនា​ធ្វើ​ឲ្យ​អ្នក​នឹង​មិត្ត​ភ័ក្ដិ​ជិត​ស្និទ្ធ​ក្លាយ​ជា​មនុស្ស​មិន​ធ្លាប់​ស្គាល់​គ្នា អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា​?

១. នោះ​គឺ​ពេល​ម៉ាក់​យើង​សួរ​ថា៖ "ម៉េច​ក៏​​ឥលូវ​មិន​ឃើញ ...(ឈ្មោះ​គេ) មក​លេង​ផ្ទះ​យើង​ទៀត?”។

២. ពាក្យ "មិត្តភ័ក្ដិ​ជិតស្និទ្ធ" ត្រូវ​ប្រែ​ជា "ខ្ញុំ​ស្គាល់​ម្នាក់​ហ្នឹង​ដែរ​តាស"។

៣. អាច​​ជានា​គ្នា​វិញ​បាន តែ​កែវ​បែក​ហើយ​មិន​អាច​ដូច​ដើម​បាន​ទេ។

៤. ពី close friend រហូត​ដល់​ក្លាយ​ជា friend ធម្មតា បន្ទាប់​មក​ក៏ unfriend គ្នា និង​ទី​បញ្ចប់​គឺ block គ្នា​ពេល​ណា​ក៏​មិន​ដឹង។ ពី​ពេល​នោះ​មក ជីវិត​របស់​ខ្ញុំ​គឺ​គ្មាន​រូប​អ្នក​តទៅ​ទៀត។ ចង់​យំ​ក៏​មិន​កើត ចង់​សើច​ក៏​មិន​បាន។ ត្រូវ​ធ្វើ​ដូច​គ្មាន​រឿង​អី​កើត​ឡើង។

៥. លែង​មាន​អ្នក​សង្ស័យ​ថា​យើង​ស្រលាញ់​ភេទ​ដូច​គ្នា​តទៅ​ទៀត។

៦. ឃ្លាត​ឆ្ងាយ​ដល់​ថ្នាក់​សូម្បី​តែ like រូបភាព​មួយ​ក៏​ចំណាយ​ពេល​គិត​ដែរ។

៧. ពិបាក​ចិត្ត​ជាង​គេ​នោះ​គឺ​នៅ friend ជាមួយ​គ្នា តែ​លែង comment ឆ្លង​ឆ្លើយ​រាប់​រយ​ដង​ដូច​មុន​ទៀត​ហើយ។ ហើយ​បើ​ជ្រុល​ជា​ប៉ះ​គ្នា​នៅ​ក្រៅ​មែន ក៏​រក​វៀង​ជៀស​គ្នា​ដូច​មិន​ដែល​ស្គាល់។

៨. អារម្មណ៍​បាត់​បង់​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ម្នាក់ ពេល​ខ្លះ​ពិបាក​ទ្រាំ​ជាង​បាត់​បង់​ស្នេហា​ទៅ​ទៀត។

៩. ពេល​ខ្លះ នឹក​ឃើញ​អនុស្សាវរីយ៍​ចាស់ ក៏​ញញឹម​ម្នាក់​ឯង ហើយ​ក៏​ស្ងៀមស្ងាត់​ទៅ​វិញ។

១០. មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​សួរ​ថា ហេតុ​អី​ខ្ញុំ​អត់​ទៅ​ការ​វា ទាំង​អត់​ដឹង​ថា​វា​មាន​បាន​ហៅ​ខ្ញុំ​ពី​ពេល​ណា។ ខ្ញុំ​មិន​ទាំង​ដឹង​ថា​វា​ការ​ថ្ងៃ​ហ្នឹង​ផង។

១១. ឈឺ​ចិត្ត​ស្អិត​ទ្រូង​នៅ​ពេល​ដឹង​ថា​វា​មាន​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ថ្មី ព្រោះ​ដើម​ឡើយ​តំណែង​នោះ​គឺ​ជា​របស់​ខ្ញុំ។

១២. កាល​មុន​ហៅ​គ្នា​ដោយ​រហស្សនាម​អាក្រក់​ៗ ឥលូវ​បាន​ត្រឹម​តែ​ហៅ​ឈ្មោះ​ពិត​ប្រាកដ៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម