លាបក្រែមមិនខ្លាចខ្មៅ និងប្រេះបបូរមាត់ ឲ្យតែចេះតិចនិចទាំងនេះ

  • 2020-07-10 01:07:05
  • ចំនួនមតិ 2 | ចំនួនចែករំលែក 101

បបូរមាត់ស៊ីជម្ពូស្រស់ស្អាតមានសុខភាពល្អ ជាផ្នែកដ៏លេចធ្លោមួយនៅលើផ្ទៃមុខ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចបន្ថែមនូវភាពទាក់ទាញមានមន្តស្នេហ៍កាន់តែខ្លាំងសម្រាប់នារីៗ។ ការមិនយកចិត្តទុកដាក់ថែរក្សា អាចបណ្តាលឲ្យបបូរមាត់ ប្រែជាខ្មៅនិងប្រេះពិបាកកែខៃមកវិញ។ ជាពិសេសប្រសិនបើអ្នកចូលចិត្តលាបក្រែមប្រចាំថ្ងៃតែម្តង មានតិចនិកសំខាន់ៗមួយចំនួនដែលគួរដឹង ដើម្បីការពារមាត់មិនឲ្យខ្មៅ របកនិងនៅតែទន់ស្អាតគ្រប់ពេលវេលា។

ផ្តល់សំណើមដល់បបូរមាត់

នៅពេលបបូរមាត់ស្ងួត និងប្រេះ វាជាមូលហេតុចម្បងដែលបង្កឲ្យមាត់វិវត្តទៅរកខ្មៅបន្តិចម្តងៗ។ អ្វីដែលសំខាន់មិនគួរមើលរំលងនោះគឺការផ្តល់សំណើមដល់បបូរមាត់។ ក្នុងនោះរួមមានការផឹកទឹកឲ្យបានគ្រប់គ្រាន់ និងត្រូវលាបក្រែមផ្តល់សំណើមជាប្រចាំមុនពេលចូលគេង។

ជម្រុះកោសិកាចាស់ៗ

ដោយសារតែស្បែកបបូរមាត់មានលក្ខណៈស្តើងជាងគេ ក្នុងចំណោមស្បែកដទៃទៀតនៅលើផ្ទៃមុខ ទើបបានជាបបូរមាត់ងាយនឹងបាត់បង់សំណើម។ ហេតុនេះហើយប្រសិនបើអ្នកចង់បញ្ចៀសពីបញ្ហាប្រេះឬស្ងួតបបូរមាត់ ការជម្រុះកោសិកាចាស់ៗ ជារឿងចាំបាច់ដែលត្រូវធ្វើឲ្យបាន ២-៣ដងក្នុងមួយសប្តាហ៍។

ជ្រើសរើសក្រែមដែលមានគុណភាពល្អ

នៅពេលជ្រើសរើសក្រែមមិនអាចមើលលើតម្លៃតែមួយមុខបានឡើយ ព្រោះបើប៉ះចំគុណភាពអន់ វានឹងប៉ះពាល់ទាំងបបូរមាត់និងសុខភាពរបស់អ្នក។

ជាពិសេសត្រូវពិនិត្យមើលលើក្រែមលាបមាត់ដែលមានសារធាតុផ្សំចេញពីធម្មជាតិ ដូចជាក្រែម KYS ផលិតចេញពីសូកូឡា អាចញ៉ាំ​បាន គ្មានជាតិប៉ារ៉ាបីន (Paraben) Petroleum និងជាប្រភេទក្រែមព្យាបាលចិញ្ចឹមដល់ស្បែកមាត់។

លើសពីនេះទៅទៀតវាជាក្រែមដែលមានគុណភាពល្អ និងមានអត្ថប្រយោជន៍ជាច្រើនដូចជា មិនធ្វើឲ្យខ្មៅ មិនប្រេះ មិនរបកដល់បបូរមាត់ ជាប់ពណ៌ដល់ទៅ៦-៨ម៉ោង ធន់នឹងទឹក ផ្តល់សំណើម មានដល់ទៅ២៣ពណ៌សម្រាប់ជ្រើសរើស និងផ្តល់ភាពទាក់ទាញដល់បបូរមាត់។

ម៉ោះ! នៅចាំអីទៀត! ឆាប់ធ្វើការកុម្ម៉ង់ទិញ ក្រែមលាបមាត់ KYS បានស្អាតទាំងអស់គ្នា។ មានសេវាដឹកជញ្ជូនទូទាំង ២៥ ខេត្ត/រាជធានី ឬអាចទំនាក់ទំនងទិញដុំនិងរាយតាមរយៈលេខទូរសព្ទ ០៩៦ ៦០៨ ០០៦០៕

សូមចូលទៅកាន់ទំព័រហ្វេសប៊ុក KYS ដើម្បីទទួល​បានព័ត៌មានបន្ថែម៖ https://www.facebook.com/KYScosmeticsc/