ជ្រើសរើសរូបភាពមួយដែលអ្នកគិតថាជាមនុស្សចិត្តអាក្រក់ ដើម្បីដឹងពីខ្លួនឯងច្បាស់ជាពិសេសពេលមានស្នេហា

  • 2020-07-08 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗមានមុខជំនាញច្រើនប្រភេទខុសៗគ្នា។ ដរាបណាមានបញ្ហាត្រូវប្រឈមជាមួយអ្នកនៅជុំវិញខ្លួន ធ្លាប់ឆ្លងកាត់បទពិសោធស្នេហាជាច្រើនកន្លងមក អត្តចរិតនិងគំនិតរបស់អ្នកក៏ប្រែប្រួលទៅតាមហ្នឹងដែរ។

បើសិនជាសមាជិកគ្រួសារអ្នកអាចនឹងលើកលែងកំហុសឲ្យ តែបើអត់ទោសឲ្យស្នេហាក្បត់ចិត្ត អ្នកនឹងទទួលរងនូវក្តីឈឺចាប់ទ្វេដង។ ចង់ដឹងកាន់តែច្បាស់ពីខ្លួនឯងជាពិសេសពេលមានស្នេហា អាចសាកល្បងជាមួយតេស្តខាងក្រោមនេះ ដោយគ្រាន់តែជ្រើសរើសរូបមនុស្សស្រីមួយ ដែលអ្នកគិតថា មើលទៅម៉ឺងម៉ាត់ជាងគេ រួចចាំទៅតាមដានចម្លើយទាំងអស់គ្នា។

រូបមនុស្សស្រីទី១៖

អ្នកងាយនឹងទុកចិត្តគេ ព្រោះភាពជឿជាក់និងគំនិតរបស់អ្នកមានតិចណាស់ ហើយក៏មិនសូវចេះសម្រេចដោយគោលជំហរខ្លួនឯងដែរ តែងពឹងលើការជួយជ្រោមជ្រែងពីអ្នកដទៃជានិច្ចជាកាល។ ពេលខ្លះអ្នករវល់តែសុំយោបល់ពីមិត្តភ័ក្តិ ក្រុមគ្រួសារពេក​រហូតភ្លេចគិតពីបញ្ហានិងគំនិតផ្ទាល់់ខ្លួន មិនដឹងនូវអ្វីដែលចូលចិត្តពិតប្រាកដ។

សម្រាប់រឿងស្នេហាវិញ អ្នកពុំសូវចេះការពារបេះដូងរបស់ខ្លួនឯងប៉ុន្មានទេ។ ដោយសារតែភាពស្មោះត្រង់បរិសុទ្ធ ទើបធ្វើឲ្យអ្នកចូលចិត្តលះបង់ និងធ្វើអ្វីផ្គាប់ចិត្តអ្នកដទៃច្រើនជាងខ្លួន​ឯងទៅទៀត។

រូបមនុស្សស្រីទី២៖

ប្រហែលមកពីឥទ្ធិពលតាំងពីកុមារភាព ដែលបណ្តាលឲ្យអ្នកមានអារម្មណ៍ថាគ្មានសុវត្ថិភាព និងមិនអាចជឿជាក់លើនរណាម្នាក់បាន ជាពិសេសចំពោះទំនាក់ទំនងស្នេហា។ ដោយសារមានគំនិតចេះប្រុងប្រយ័ត្នក្នុងខ្លួន ធ្វើឲ្យអ្នកមិនងាយនឹងរាប់អានមនុស្សផ្តេសផ្តាស សន្សឹមៗមើលចិត្តគ្នាសិនមុននឹងស្និទ្ធស្នាល។ ភាពប្រុងប្រយ័ត្នជាអ្វីដែលអ្នកគួរមាន ប៉ុន្តែយ៉ាងហោចណាស់អ្នកចេះបែងចែករវាងមនុស្សល្អនិងអាក្រក់។ ដាច់ខាតកុំឆាប់វាយតម្លៃអវិជ្ជមានលើនរណាម្នាក់ ហើយកុំភ័យខ្លាចនឹងជួបក្តីឈឺចាប់និងបរាជ័យចំពោះស្នេហា រហូតអស់ទំនុកចិត្តមិនហ៊ានសាកល្បងទាល់តែសោះ។

រូបមនុស្សស្រីទី៣៖

អ្នកមិនសូវចេះកើតទុក្ខរសាប់រសល់ខ្វល់ចិត្តនោះទេ។ អ្នកតែងបង្កបរិយាកាសរីករាយដល់មនុស្សជុំវិញខ្លួន។ មិនថាចំពោះមនុស្សប្លែកមុខឬទំនាក់ទំនងស្នេហាឡើយ គឺអ្នកតែងតែឆាប់ទុកចិត្តគេ ហើយក៏មិនខ្វល់ពីរបៀបការពារខ្លួនប៉ុន្មានដែរ។

ជារឿងល្អហើយដែលអ្នកមានភាពស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា ប៉ុន្តែកុំភ្លេចមានអាវុធសម្ងាត់ដើម្បីការពារខ្លួនឯងផង ពុំដូច្នោះទេអ្នកអាចនឹងបាត់បង់ផលប្រយោជន៍ ជាពិសេសក្នុងទំនាក់ទំនងស្នេហា។ មិនគួរឆាប់ទុកចិត្តលើពាក្យផ្អែម ឬក្តីអង្វរករ ដែលបង្កប់ដោយពិសឡើយ។

រូបមនុស្សស្រីទី៤៖

អ្នកជាមនុស្សចិត្តត្រជាក់ ពោរពេញដោយភាពស្ងប់មិនក្តៅក្រហាយ ថែមទាំងចេះប្រឈមនឹងបញ្ហានានា។ បើនិយាយលើរឿងស្នេហាវិញ គឺចេះគ្រប់គ្រងឲ្យមានលំនឹងបានល្អប្រសើរ។

អ្នកមានគោលជំហរច្បាស់លាស់លើខ្លួនឯង មានសមត្ថភាពក្នុងការរកដំណោះស្រាយសមរម្យ និងចូលចិត្តលះបង់ដើម្បីស្នេហា៕

ចុចអានបន្ត៖ ​​រើស​​​យក​​ត្បូង​ថ្ម​មួយ​គ្រាប់ អ្នក​នឹង​​ស្គាល់​ចិត្ត​ខ្លួន​ឯង​កាន់​តែ​ច្បាស់

ប្រភព៖ ent.sina ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម