ផ្លូវមួយខ្សែក្នុងខេត្តនៃប្រទេសវៀតណាម ធ្វើឲ្យអ្នកជិះកាត់ឃើញហើយរំភើប មិនថតទុកមិនបាន
- 2020-07-08 06:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវមួយខ្សែក្នុងខេត្តនៃប្រទេសវៀតណាម ធ្វើឲ្យអ្នកជិះកាត់ឃើញហើយរំភើប មិនថតទុកមិនបាន
ផ្លូវមួយខ្សែដែលដែលស្ថិតនៅក្នុងខេត្ត Dak Lak នៃប្រទេសវៀតណាម ថ្វីត្បិតតែជាតំបន់មិនទាន់ទំនើបខ្លាំង មិនទាន់មានការវិនិយោគផ្នែកទេសចរណ៍ល្បីៗក៏ដោយ ប៉ុន្តែវាជាទស្សនីយ៍ភាពដ៏ត្រជាក់ភ្នែកសម្រាប់មនុស្សគ្រប់គ្នាដែលបានជិះកាត់។ហ៊ុមព័ទ្ធដោយសម្រស់ធម្មជាតិមិនទាន់កែច្នៃ ភាពសាមញ្ញស្រស់ស្អាតរបស់ផ្លូវមួយខ្សែនេះ កាន់តែមានភាពលេចធ្លោគួរឲ្យចង់គយគន់។
ក្រៅពីមានបរិយាកាសស្រស់ស្រាយ លាយឡំជាមួយនឹងភ្នំធំៗនៅសងខាង ផ្ទៃមេឃខៀវខ្ចី ពពកសក្បោះ ខ្យល់បក់រំភើយៗ ទើបធ្វើឲ្យផ្លូវនេះ ក្លាយជាកន្លែងមួយដែលអ្នកជិះកាត់ ឃើញហើយទប់ចិត្តមិនថតទុកមិនបាន។
ម្យ៉ាងទៀតប្រសិនបើអ្នកចេះ ឈរនៅជ្រុងដែលត្រូវប្លង់ នោះចំណោតផ្លូវនឹងឃើញកាន់តែត្រង់ខ្ពស់ខ្លាំងតែម្តង៕
ចុចអានបន្ត៖ អ្នកលក់ទុរេននៅម៉ាឡេស៊ី គិតលុយទៅតាមស៊េរីឡានដែលភ្ញៀវជិះមកទិញ