អាថ៌កំបាំងចម្លែកៗពីក្រោយភាពស្រស់ស្អាតរបស់នារីកូរ៉េ សូម្បីខ្លាញ់សេះក៏យកមកប្រើ

  • 2020-07-07 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ជា​ច្រើន​តែង​តែ​មាន​ក្តី​ស្រមៃ​ចង់​បាន​ស្បែក​ស្អាត​ដូច​​តា​រា​កូរ៉េ ​ហើយ​សូម្បី​តែ​សក់​ក៏​ប្រាថ្នា​ឲ្យ​ក្រាស់​និង​ទន់​រលោង​​ដូច​ដែរ។ ​យ៉ាង​ណា ​មាន​អាថ៌កំបាំង​ខ្លះ​នៅ​ពី​ក្រោយ​ភាព​ស្រស់​ស្អាត​នេះ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង ថា​គ្រឿង​ផ្សំ​នៃ​ផលិត​ផល​របស់​កូរ៉េ​ភាគ​ច្រើន គេ​និយម​​ប្រើ​​អ្វី។ ​ខាង​ក្រោម​នេះ ​ជា​​​ផលិត​ផល​ថែ​សម្រស់​មួយ​ចំនួន​របស់​នារី​កូរ៉េ៖​

១. សក់​ក្រាស់​ដោយ​ប្រើ​ខ្លាញ់​សេះ

ស្តាប់​ទៅ​ហាក់​ចម្លែក​បន្តិច តែ​វា​ជា​សាធាតុ​​ដ៏​ពិសេស​មួយ​ដែល​អ្នក​មិន​​គួរ​អើពើ​នោះ​ទេ ​បើ​ពិត​ជា​ចង់​បាន​សក់​ទន់​រលោង​មែន។ ​ប្រសិន​បើ​សក់​ស្ងួត​ខ្លាំង នារី​កូរ៉េ​ជា​ច្រើន​មិន​សូវ​ប្រើ​សាប៊ូកក់​សក់ ឬ​ក្រែម​បន្ទន់​​អី​រញ៉េរញ៉ៃ​ឡើយ ​​ពួក​គេ​និយម​ប្រើ​ផលិត​ផល​​គ្រីម​ខ្លាញ់​សេះ​ ដែល​មិន​ត្រឹម​​មាន​តម្លៃ​សម​រម្យ​ទេ ​ថែម​ទាំង​គុណ​ភាព​វិញ​​ក៏​អស្ចារ្យ​ផង​ដែរ។ ​ក្រៅ​ពី​នេះ ​គេ​យក​វា​​ទៅ​លាប​បំបាត់​​ស្នាម​សន្លាក ​កាត់​បន្ថយ​ស្បែក​ស្ងួត ​ដោយ​និយម​ប្រើ​នៅ​ពេល​​យប់​ជា​ដើម។

​២. ថែ​ទាំ​ស្បែក​មុខ​ដោយ​ប្រើ​ទឹក​មាត់​ខ្យង និង​ពិស​សត្វ​​ឃ្មុំ

​​​ទឹក​មាត់​ខ្យង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​រូប​មន្ត​នៃ​សម្រស់​អស់​រយៈ​ពេល​យូរ​ឆ្នាំ​ណាស់​មក​ហើយ។ ​តែ​សម្រាប់​ ពិស​សត្វ​ឃ្មុំ​វិញ ​នារី​ជា​ច្រើន​មិន​បាន​​ដឹង​និង​ស្តាប់​ទៅ​កាន់​តែ​ចម្លែក​និង​គួរ​ឲ្យ​រអា។ ​យ៉ាង​​ណា​ក៏​ដោយ ​​វា​គឺ​ជា​​ធាតុ​ផ្សំ​ដែល​ជួយ​ព្យាបាល​ផ្ទៃ​មុខ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ​ផលិត​ផល​ថែ​សម្រស់​ដែល​ផ្ទុក​សារធាតុ​នេះ​ ពិត​ជា​កម្រ និង​មាន​ប្រសិទ្ធ​ភាព​ណាស់ ដូច្នេះ​​នៅ​ពេល​ចង់​​រក​ម្តង​ៗ​តែង​តែ​អ្នក​លក់​ឆ្លើយ​ថា​អស់​ស្តុក ​ហើយ​បើ​បញ្ជា​ទិញ​វិញ​ទាល់​តែ​តម្លៃ​ថ្លៃ និង​ប្រើ​ពេល​យូរ។

៣. ម៉ាស​ពង​ត្រី

​ឈ្មោះ​របស់​វា​ ស្ដាប់​ទៅ​​ធ្វើ​ឲ្យ​អ្នក​ពិបា​ក​ស្រមើល​ស្រមៃ​បន្តិច ​រហូត​មិន​ដឹង​ថា​តើ​វា​ជា​ផលិត​ផល​អ្វី​ឲ្យ​ពិត​ប្រាកដ។ ​នេះ​គឺ​ជា​គ្រី​ម​ម្យ៉ាង​ដែល​គេ​រចនា​ឡើង​ស្រដៀង​នឹង​ពង​ត្រី​សាម៉ុន ​ដែល​មាន​សមត្ថភាព​ផ្តល់​​សំណើម និង​ពន្លឺ​ដល់​ស្បែក​យ៉ាង​អស្ចារ្យ។ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ទ្វេគុណ ​គួរ​​ប្រើ​២​ដង​ក្នុង​មួយ​ថ្ងៃ ​គឺ​ព្រឹក​មួយ ​ល្ងាច​មួយ។ ​សូម​កុំ​ច្រលំ​ថា​នេះ​គឺ​ជា​​ថ្នាំ​លេប​ថែរក្សា​សម្រស់ ​ព្រោះ​ការពិត​ទៅ​​វា​​ជា​ប្រភេទ​គ្រីម ​ដែល​គេ​ដាក់​វា​ក្នុង​ប្រអប់​បែប​នេះ​ឲ្យ​មើល​ទៅ​ប្លែក​បន្តិច។

៤. ម៉ាស​សន្លឹក​មាស ២៤x

​នេះ​ជា​ផលិត​ផល​កម្រ​និង​ប្រណិត​របស់​កូរ៉េ​ដែល​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ដល់​ស្បែក​ឡើយ ​តែ​ក៏​ត្រូវ​បាន​​ទទួល​ស្គាល់​ពី​នារី​ជា​ច្រើន​ផង​ដែរ។ ​ម៉ាស​មាស​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​​បំបាត់​ស្នាម​ជាំ​ដែល​បន្សល់​ពី​ការ​កើត​​មុន ​ជួយ​បន្សុទ្ធ​ស្បែក​យ៉ាង​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​ពង្រឹង​ស្បែក​មុខ​ឲ្យ​តឹង​ណែន​ផង​ដែរ។ ​យ៉ាង​ណា ​​មិត្ត​នារី​គួរ​ពិនិត្យ​ឲ្យ​បាន​ម៉ត់​ចត់ ប្រយ័ត្ន​ប៉ះ​ចំ​របស់​ក្លែង​ក្លាយ​ដែល​ធ្វើ​ឲ្យ​ស្បែក​ងាយ​អាឡែហ្ស៊ី។

​៥. មុជ​ចូល​ទឹក ក្រោយ​ផាត់​មុខ​រួច

​នេះ​ជា​វិធី​សាស្រ្ត​របស់​នារី​កូរ៉េ ដែល​ទទួល​បាន​គុណភាព​ល្អ​ពិសេស និង​ថ្មី​សន្លាង​តែ​ម្តង ដោយ​គេ​និយម​ហៅ​ថា Diving Makeup។ តាម​ពិត​ទៅ ​នេះ​​ជា​អាថ៌កំបាំង​ជួយ​ឲ្យ​​សាច់​ម្សៅ​ពេល​លាប​​ មើល​ទៅជ្រាប​ចូល​សាច់​មុខ​បាន​ល្អ ​ដោយ​ការ​ស្រូប​​តាម​រយៈ​ដាក់​មុខ​ចូល​ក្នុង​ទឹក​ស្អាត​មួយ ​ហើយ​ប្រើ​ពេល ​៣០​វិនាទី ក្រោយ​ផាត់​មុខ​រួច។ ​វិធី​សាស្រ្ត​នេះ ​មិន​ត្រឹម​ជួយ​ឲ្យ​ការ​ផាត់​មុខ​របស់​អ្នក​ជាប់​បាន​យូរ​នោះ​ទេ ​តែ​ក៏​ជួយ​មើល​ទៅ​ម៉ត់​ទន់​រលោង​ កុំ​ឲ្យ​​ស​សាព្រុះផ​ងដែរ។ វិធី​សាស្រ្ត​នេះ​ត្រូវ​បាន​នារី​កូរ៉េ​ជា​ច្រើន​អនុវត្ត​បាន​ជោគ​ជ័យ​យូរ​មក​ហើយ អ្នក​ក៏​អាច​សាក​ល្បង​ប្រើ​បាន​ដូច​គ្នា។

៦. ផលិត​ឡេ​លាប​ឲ្យ​ស​តាម​បែប​ធម្មជាតិ​ដោយ​ខ្លួន​ឯង

នារី​កូរ៉េ​តែ​ងតែ​មាន​​រូបមន្ត​សំងាត់​ថែរក្សា​ស្បែក​បែប​ធម្មជាតិ​ដោយ​ប្រើ​ដូច​ជា ​ទឹក​ក្រូច​ឆ្មា ​ក្រមួន​សំណើម ​​និង សេរ៉ូម​​ធ្វើ​ឲ្យ​ស្បែក​ស​​តាម​រូប​មន្ត​លាយ​ខ្លួន​ឯង​ដូច​ជា ​ទឹក​ផ្កា​កុលាប ​គ្លីសេរីន ​​ជែល​ប្រទាល​កន្ទុយ​ក្រពើ វីតាមីន E … ​ជា​ដើម ​ដែល​ទាំង​អស់​នេះ​ជា​គ្រឿង​ផ្សំ​ជួយ​ស្បែក​ឲ្យ​ទន់​រលោង​និង​ស​បែប​ស៊ី​ជម្ពូ៕​​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម