ស្មាន​តែ Jennie លាប​សក់​ស​បែប​នេះដំបូង​គេ តែ​ការ​ពិត ​យ៉ាង គួ​ លេង​ម៉ូដ​នេះ​រាប់​​ឆ្នាំ​មក​ហើយ

  • 2020-07-06 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​ភាព​ថ្មី​របស់​កំពូល​តារា​ចម្រៀង​ស្រី​កូរ៉េ Jennie លាប​សក់​ស​តែ​ផ្នែក​ខាង​មុខ គឺ​ដូច​គ្នា​ទាំង​ស្រុង​នឹង​តួ​ យ៉ាង គួ រឿង​ទេពឥន្ទ្រី​បក្សី​ស្នេហ៍ ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ថា ប្រហែល​ជាង​ធ្វើ​សក់​របស់​តារា​ស្រី​នេះ បាន​គំនិត​ក្រោយ​មើល​រឿង​ខាង​លើ​ហើយ។

ទោះ​បី​ជា​ត្រូវ​បាន​បញ្ចេញ​ច្រើន​ថ្ងៃ​ហើយ​ក៏​ដោយ តែ​បទ​ចម្រៀង How You Like That របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ BlackPink នៅ​តែ​បន្ត​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ច្រើន​កុះករ​នៅ​លើ​បណ្ដាញ​សង្គម។

ទន្ទឹម​នឹង​នោះ ម៉ូដសក់​លាប​តែ​ពណ៌​ស​ផ្នែក​ខាង​មុខ​របស់​សមាជិក Jennie កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង។ យ៉ាងណាក្ដី ក្រោយ​ពេល​មើល​ម៉ូដ​សក់​នេះ​រួច អ្នក​ប្រើ​បណ្ដាញ​សង្គម​បាន​រក​ឃើញ​ថា ម៉ូដ​នេះ​ធ្លាប់​បាន​តារា​ប្រុស​ម្នាក់​ទុក​រួច​ហើយ។

ជាក់​ស្ដែង កាល​ពី​ឆ្នាំ ១៩៩៥ នៅ​ក្នុង​រឿង ទេពឥន្ទ្រី​បក្សី​ស្នេហ៍ តួ យ៉ាងគួ​ បាន​លាប​សក់​បែប​នេះ ក្រោយ​ពេល​ហាត់​វិជ្ជាគុណ​បាន​សម្រេច។ ការ​ប្រៀបធៀប​នេះ ទទួល​បាន​ចំណាប់អារម្មណ៍ និង​ធ្វើ​ឲ្យ​គេ​អស់​សំណើច​ជា​ខ្លាំង។ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើងថា ប្រហែល​អ្នក​ស្ទីល​សក់​ឲ្យ Jennie បាន​គំនិត​ថ្មី ក្រោយ​ពេល​មើល​រឿង​ខាង​លើ​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម