គិតឲ្យបានច្បាស់លាស់មុនទិញទំនិញ ៦ មុខនេះ បើមិនចង់ខ្ជះខ្ជាយលុយ

  • 2020-07-03 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើក្នុងមួយថ្ងៃៗអ្នកចំណាយលុយអស់ប៉ុន្មានក្នុងការរស់នៅ? ជាធម្មតា មនុស្សម្នាក់ៗតែងតែ​ណាយលុយ​លើ​ចំណី​អាហារ សម្លៀកបំពាក់ សុខភាព ដំណើរកម្សាន្ត ការសិក្សា ការស្នាក់នៅ និងការចំណាយវាយតូច​តាច​ផ្សេងៗ​ទៀត។ ការចាយវាយតិចតួចធ្វើឲ្យអ្នក​ណាយប្រាក់​ដោយមិនដឹងខ្លួនឡើយ ដូច្នោះប្រសិនបើអ្នក​មិន​ចង់​ខាត​លុយឥតប្រយោជន៍លើរបស់ទាំង ៦ មុខនេះទេ អ្នកគួរតែពិចារណារួមមាន៖

១. គ្រឿងតុបតែងមុខប្រើបានម្តងៗ

រូបតំណាង

មិត្តនារីមិនតិចឡើយបានចំណាយលុយទិញគ្រឿងតុបតែងមុខរបស់ខ្លួនជាប្រចាំ។ ឧទាហរណ៍ថា អ្នក​ប្រើ​ប្រាស់​គូល័រផាត់ត្របកភ្នែកជាប្រចាំពេលអ្នកទៅធ្វើការ ប៉ុន្តែអ្នកប្រើពណ៌អស់នោះមិនទាន់អស់ផង ស្រាប់​តែ​អ្នក​ឃើញពណ៌ថ្មី អ្នកក៏ស្រឡាញ់ហើយក៏ចង់ទិញ។ មុនពេលទិញ សូមអ្នកសួរខ្លួនឯងថា តើអ្នក​បាន​ប្រើ​របស់​អ្នក​អស់ហើយឬនៅ? ការសួរបែបនេះនឹងដាស់តឿនអ្នកពីការទិញរបស់ផ្តេសផ្តាស។

២. ប្រដាប់ប្រដាក្មេងលេងថ្លៃៗ

រូបតំណាង

នៅតាមផ្ទះភាគច្រើនតែងតែមានសត្វចិញ្ចឹមដូចជា កូនឆ្មា កូនឆ្កែជាដើម។ នៅពេលអ្នកទិញរបស់​លេងថ្លៃៗ​មក​លេង​នៅផ្ទះ អ្នកប្រាកដជាឈប់លេងជាមួយសត្វចិញ្ចឹមអស់ទាំងនោះ។ ពេលនោះហើយ ជាពេល​ដែល​អ្នក​លែងអើពើជាមួយសត្វសំណព្វចិត្តរបស់ខ្លួន។ ចូរអ្នកគិតថា សត្វចិញ្ចឹម​របស់អ្នកអាច​នឹងកំដរ​ការអផ្សុក​របស់​អ្នកបាន ម្យ៉ាងវាក៏ដូចជាសមាជិកក្នុងគ្រួសាររបស់អ្នកដែរ។

៣. សម្ភារកីឡា

រូបតំណាង

តើអ្នកជាអ្នកតាំងចិត្តថាហាត់ប្រាណជារៀងរាល់ថ្ងៃមែនទេ? ដូច្នោះ មានន័យថា អ្នកប្រហែល​ជានឹង​ទិញ​សម្ភារ​ហាត់​ប្រាណមួយចំនួននៅផ្ទះហើយ។ ប្រសិនបើដូច្នោះមែន ចូរអ្នកដាក់​កម្រិត​ខ្លួនឯងថា បើចង់​ហាត់​ប្រាណ​មែន គួរតែទៅចុះឈ្មោះមួយខែ​នៅក្លឹបហាត់ប្រាណដើម្បីដឹងថាអ្នកមានការអត់ធ្មត់ប៉ុនណា។ បើពុំដូច្នោះទេ ពុំ​ចាំ​បាច់ទិញសម្ភារៈនាំតែឲ្យអស់លុយនោះទេ។

៤. គ្រឿងតុបតែងខាងក្នុងផ្ទះ

រូបតំណាង

នៅពេលអ្នកឃើញសម្ភារតុបតែងស្អាតៗអ្នកប្រហែលជាចង់ទិញយកមកតុបតែងបន្ទប់របស់អ្នកហើយ។ ចូរ​អ្នក​គិតថា ប្រសិនបើអ្នកទិញវាំងនន កៅអី តុ ទូរ អស់ទាំងនោះ អ្នកត្រូវគិតពីទំហំបន្ទប់របស់​អ្នកជាមុន​សិន​ព្រោះ​ការវាស់វែងទុកមុននឹងមិនធ្វើឲ្យអ្នកខាតបង់ប្រាក់ទទេៗឡើយ។

៥. ឈុតប្រើប្រាស់សម្រាប់ការកម្សាន្ត

រូបតំណាង

នៅពេលអផ្សុក អ្នកប្រហែលជាគិតរកនឹកអ្វីមួយដើម្បីកែបញ្ហានោះ។ ដូច្នោះ អ្នកអាចចង់គូររូប ឬក៏ការដេរ​ប៉ាក់​ជា​ដើម។ ស្របពេលនោះដែរ អ្នកប្រហែលជាទិញរបស់អស់នោះភ្លាមៗតាមចិត្តនឹកឃើញ។ តែមុននឹង​សម្រេច​ចិត្តទិញ អ្នកគួរគិតពីវិធីសាមញ្ញៗហើយអាចកែការអផ្សុករបស់អ្នកបានទៀតដូចជា គ្រាន់តែ​យក​ខ្មៅ​ដៃ ១ ដើម ក្រដាស ១ សន្លឹក យកមកគូរទៅបានហើយ​ដោយមិនចាំបាច់ទៅទិញ​ឈុតផាត់នាំ​ឲ្យខាត​ប្រាក់​ទ​ទេៗ។

៦. គ្រឿងប្រើប្រាស់អេឡិចតូ្រនិច

រូបតំណាង

ស្របពេលបច្ចេកវិទ្យាជឿនលឿន របស់ប្រើប្រាស់នីមួយៗតែងតែមានការរីកចម្រើនទៅមុខជានិច្ច។ នាពេល​បច្ចុប្បន្ន​នេះអ្នកអាចប្រើកាស ក្តារចុច ឧបករណ៍ស្តាប់តន្ត្រីដោយមិនប្រើខ្សែបាន។ ទោះបីជាយ៉ាងណាក៏ដោយ មុន​នឹង​សម្រេចចិត្តរបស់អស់ទាំងនេះ អ្នកគប្បីគិតថាអ្នកចាំបាច់ទិញរបស់​អស់នោះឬអត់? បើអ្នកគិត​ច្បាស់​ហើយ អ្នកនឹងអាចសន្សំលុយបានមួយកម្រិតក្នុងការរស់នៅប្រចាំថ្ងៃ៕

ចុចអានបន្ត៖

​​អ្នក​មិន​​ទាន់​​ក្លាយ​​ជា​នារី​​ចាស់ទុំ​​​​​ទេ​ ​បើ​មិន​អាច​បោះ​ចោល​រឿង​​ឥត​ប្រយោជន៍​​ ៩​យ៉ាង​​​បាន

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម