យោងតាមអ្នកចិត្តសាស្រ្ត អ្នកអាចដឹងចិត្តមនុស្សច្បាស់ក្រឡែតដោយប្រើ ១៦ ល្បិចនេះ

  • 2020-07-01 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈពេលអ្នកនិយាយទៅកាន់នរណាម្នាក់ អ្នកទទួលព័ត៌មានបានត្រឹមតែ ៣០% ប៉ុណ្ណោះ។ ក្រៅពីនេះ គឺ​អ្នក​អាចដឹងបន្ថែមទៀតតាមរយៈកាយវិការ ពាក្យសម្តី សម្លេងនៃការនិយាយ និងមធ្យោបាយ​ទាក់ទងផ្សេងៗ​ទៀត។ ដូច្នេះ ប្រសិនបើអ្នកចង់ដឹងថាមនុស្សនៅក្បែរអ្នកមានអារម្មណ៍យ៉ាងដូចម្តេចនៅពេលណាមួយនោះ អ្នក​អាច​សង្កេតតាមរយៈចំណុចអស់ទាំងនេះបាន។ អ្វីដែលអ្នកគួរកត់សម្គាល់នោះរួមមាន៖

១. ចិញ្ចើម

បើចិញ្ចើមលើកឡើងលើនិងកោងមានន័យថាម្នាក់នោះមានការភ្ញាក់ផ្អើល។ ចិញ្ចើម​លើកឡើង​លើក៏​អាច​ជាសញ្ញានៃការទាក់ទាញដោយនរណាម្នាក់ និង ការបើកទូលាយចិត្តផងដែរ។

រូបតំណាង

បើចិញ្ចើមទាបហើយចូលគ្នានោះ ច្រើនតំណាងឲ្យកំហឹង។ ជាធម្មតា អ្នកនឹង​ឃើញ​ស្នាម​ជ្រួញ​នៅ​ចន្លោះ​ចិញ្ចើមទាំងពីរ។

រូបតំណាង

បើផ្នែកខាងក្នុងនៃចិញ្ចើមចូលគ្នាហើយឡើងលើ មានន័យថា ម្នាក់នោះអាចកំពុងមិនសប្បាយចិត្ត។

រូបតំណាង

២. ភ្នែក

បើកែវភ្នែកសម្លឹងមើលទៅខាងស្តាំ មានន័យថា ម្នាក់នោះអាចកំពុងតែរកនឹងអ្វីមួយ ឬ ក៏​និយាយ​កុហក។

រូបតំណាង

បើកែវភ្នែកសម្លឹងមើលទៅឆ្វេង មានន័យថា ម្នាក់នោះកំពុងតែចងចាំអ្វីមួយ ឬ រកនឹកអ្វីមួយ។

រូបតំណាង

បើកែវ​ភ្នែកសម្លឹងមើលចុះក្រោម មានន័យថា ម្នាក់នោះ​អាច​បង្ហាញ​ថា​មនុស្ស​ម្នាក់​មាន​ការ​ខ្មាស់​អៀន​ភ័យ​ ឬ មិន​មានភាពជឿជាក់លើខ្លួនឯង។ ពេលខ្លះវាក៏ជាសញ្ញានៃការមានអារម្មណ៍ថាខ្លួន​មាន​កំហុស។

រូបតំណាង

បើសិនជាកែវភ្នែកក្រឡិចក្រឡាច់ពីម្ខាងទៅម្ខាង អាចមានន័យថា ម្នាក់នោះមានអារម្មណ៍ភ័យ ឬ មិន​ស្រួល​ពេលនៅក្បែរអ្នក។

រូបតំណាង

ប្រសិនបើរន្ធប្រស្រីភ្នែករីកធំ បង្ហាញពីភាពភ័យខ្លាច ចាប់អារម្មណ៍ ឬ លួចស្រឡាញ់អ្នក។

រូបតំណាង

ប្រសិនបើរន្ធប្រស្រីភ្នែកតូចដូចគ្រាប់អង្កាំ មានន័យថា គេខឹងអ្នក។

រូបតំណាង

ប្រសិនបើឃើញស្នាមជ្រួញនៅជុំវិញភ្នែក មានន័យថា ម្នាក់នោះ ពិតជាអស់សំណើចខ្លាំង។

រូបតំណាង

៣. បបូរមាត់

បបូរមាត់ខាំ អាចជាសញ្ញាអវិជ្ជមានមួយចំនួនដូចជា ខឹង ការមិនពេញចិត្ត ការខកចិត្ត និង ការ​មិន ​យល់​ព្រម។

រូបតំណាង

ប្រសិនបើនរណាម្នាក់ខាំបបូរមាត់របស់គេ មានន័យថា គេកំពុង​តែព្យាយាម​លួងខ្លួន​ឯងកុំ​ឲ្យមាន​អារម្មណ៍​ភ័​យ។

រូបតំណាង

បើបបូរមាត់ម្ខាងលើកឡើងលើ មានន័យថា គេអាចនឹងមិនពេញចិត្ត ឬ ខឹង។

រូបតំណាង

បើជ្រុងនៃបបូរមាត់ចូលគ្នាចុះក្រោមជាសញ្ញាទុក្ខព្រួយ។

រូបតំណាង

៤. ដៃ

យកដៃប៉ះកមានន័យថា ម្នាក់នោះព្យាយាមការពារខ្លួនឯង ពេលមានអារម្មណ៍មិនស្រួល។

រូបតំណាង

យកដៃប៉ះច្រមុះមានន័យថា ម្នាក់នោះកំពុងនិយាយកុហក។

រូបតំណាង

ចុចអានបន្ត៖

សាកជ្រើសរើសនំណាមួយ ដើម្បីដឹងថាមិត្តភ័ក្តិរបស់អ្នកឃើញអ្នកជាមនុស្សប្រភេទណា

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម