បើ​បុរស​មិន​និយាយ​​រឿង ៤ នេះ​ជាមួយ​អ្នក កុំ​គិត​ថា​គេ​ស្រឡាញ់​អ្នក​ពិត​ឲ្យ​សោះ

  • 2020-06-24 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ក្នុង​​ទំនាក់​ទំនង​ស្នេហា រឿង​ដែល​ចាំ​បាច់​បំផុត​នោះ​គឺ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​។ បើ​ដៃ​គូ​របស់​អ្នក​ពិត​ជា​ស្រឡាញ់​អ្នក​ពិត​ គេ​នឹង​មិន​ខ្លាច​ក្នុង​ការ​និយាយ​គ្រប់​ប្រធាន​បទ​ជា មួយ​អ្នក​នោះ​ទេ។ ការ​និយាយ​គ្នា​​ យល់​ចិត្ត​គ្នា និង ផ្ដល់​ពេល​វេលា​ឲ្យ​គ្នា​សុទ្ធ​សឹង​ជា​អ្វី​ៗ​ដែល​ភាគី​ទាំង​សង​ខាង​គួរ​ធ្វើ​ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ឬ បិទបាំង​អ្វី​ឡើយ។ ដូច្នេះ​ បើ​អ្នក​សង្កេត​ឃើញ​ដៃ​គូ​ស្នេហា​របស់​អ្នក​តែង​គេច​វេះ​ពី​រឿង ៤ យ៉ាង​នេះ​ពេល​និយាយ​ជាមួយ​អ្នក នោះ​កុំ​រំពឹង​ថា​គេ​ស្រឡាញ់​អ្នក​ពិត​ឲ្យ​សោះ៖

រូបតំណាង

**១. តម្រូវ​ការ​របស់​អ្នក៖** មនុស្ស​ប្រុស​ដែល​ខ្វាយខ្វល់ និង យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ច្បាស់​ជា​ចង់​ដឹង​ចង់​ឮ​ពី​អារម្មណ៍​អ្នក​ និង​អ្វី​ដែល​អ្នក​ត្រូវ​ការ​ពី​ទំនាក់ទំនង​មួយ​នេះ។ បើ​គេ​មិន​ដែល​លើក​យក​រឿង​នេះ​មក​និយាយ​ជាមួយ​អ្នក​ វា​បង្ហាញ​ថា​គេ​មិន​សូវ​ខ្វាយ​ខ្វល់​ និង ព្យាយាម​យល់​ពី​អ្នក​បន្ថែម​ឡើយ។ ​

២. គម្រោង​​ថ្ងៃ​អនាគត៖ បើ​ដៃ​គូ​របស់​អ្នក​គិត​គូ​ច្បាស់​លាស់​ពី​ទំនាក់ទំនង​អ្នក​ទាំង​ពីរ គេ​ច្បាស់​ជា​សួរនាំ និង រៀប​រាប់​ប្រាប់​អ្នក​ពី​ការ​រៀបចំ​គម្រោង​ថ្ងៃ​អនាគត​សម្រាប់​អ្នក​ទាំង​ពីរ។ បើ​អ្នក​ចាប់​អារម្មណ៍​ថា​រឿង​នេះ​មិន​បាន​ស្ថិត​ក្នុង​ខួរ​ក្បាល​របស់​គេ​ទេ នោះ​យក​ល្អ​អ្នក​គួរ​ត្រៀម​ចិត្ត​ជា​បណ្ដើរៗ​ព្រោះ​អាច​ថា​អ្នក​មិន​នៅ​ក្នុង​គម្រោង​ថ្ងៃ​មុខ​របស់​គេ​ក៏​ថា​បាន។

រូបតំណាង

៣. ចំណុច​ខ្វះ​ខាត​របស់​អ្នក៖ បើ​ដៃគូ​របស់​អ្នក​​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន​ នោះ​គេ​នឹង​ព្រម​ទទួល​យក​នូវ​គ្រប់​យ៉ាង​របស់​អ្នក ទាំង​ចំណុច​ល្អ​និង​អាក្រក់។ លើស​ពី​នេះ​ គេ​នឹង​តាំង​ចិត្ត​ស្ដាប់​​រាល់​ពេល​អ្នក​និយាយ​ពី​រឿង​​ក្នុង​ចិត្ត​ ដោយ​តប​មក​វិញ​នៅ​ការ​លើក​ទឹក​ចិត្ត​​អ្នក​ជា​និច្ច។

៤. សិទ្ធ​សេរីភាព​ផ្ទាល់​ខ្លួន៖ ទោះ​នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​ក្ដី មិន​បាន​មាន​ន័យ​ថា​ភាគី​ណា​ម្នាក់​មាន​សិទ្ធ​គ្រប់​គ្រង​លើ​សិទ្ធ​សេរីភាព​របស់​ភាគី​ម្ខាង​ទៀត​ឡើយ មិន​ថា​ពាក់ព័ន្ធ​រឿង​មិត្តភាព គ្រួសារ​ ឬ ការងារ​ឡើយ។ ដូច្នេះ បើ​គេ​ស្រឡាញ់​អ្នក​ពិត នោះ​គេ​នឹង​ផ្ដល់​សិទ្ធ​សេរីភាព​យ៉ាង​ពេញ​លេញ​សម្រាប់​អ្នក​៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ បើ​ហត់​សម្រាក​ទៅ! ​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ញញឹម​ និង ធ្វើ​ខ្លួន​រឹង​មាំ​គ្រប់​ពេល​ពេក

ប្រភព៖ HerWay ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម