អ្នកគាំទ្រ​មិន​ជឿ​ថា​រូប​២​នេះ​របស់ Son Ye Jin ខុស​គ្នា ១៧​ឆ្នាំ ព្រោះ​ស្មាន​ថា​ខុស​គ្នា ១៧​វិនាទី

  • 2020-06-24 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Son Ye Jin ត្រូវ​បាន​គេ​ប្រៀបធៀប​ថា​ដូចទេពធីតា ព្រោះ​ទោះ​បី​ជា​ឆ្លង​កាត់​ជិត ២០​ឆ្នាំ​ហើយ​ក៏​ពិត​មែន​ តែ​សម្រស់​នាង​នៅ​តែ​ដូច​ដើម។

មុន​នេះ​បន្តិច ទស្សនិកជន​កូរ៉េ​បាន​គាស់​កកាយ​បាន​នូវ​កម្រង​រូប​ថត​កាល​ពី​ឆ្នាំ ២០០៣ របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់ Son Ye Jin ដែល​កាល​នាង​នៅ​សម្ដែង​រឿង Classic។ យ៉ាងណាក្ដី​ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ជឿ​ថា​រូបភាព​ទាំង​នេះ​មក​ពី​ ១៧​ឆ្នាំ​មុន​នោះ​គឺ សម្រស់​គ្មាន​ផ្លាស់​ប្ដូរ​សូម្បី​តែ​​បន្តិច​របស់​តួ​រឿង Crash Landing on You។

តាម​នោះ​ដែរ ជាមួយ​នឹង​សម្លៀក​បំពាក់​ស្រដៀង​នៅ​ក្នុង​រឿង Crash Landing on You ហ្វេន​នឹក​ស្មាន​ថា រូប​ភាព​ទាំង​នេះ គឺ​ត្រូវ​ផ្ដិត​ចេញ​ពី​រឿង​ភាគ​តែមួយ។ តែ​នៅ​ពេល​ដឹង​ថា រូប​នេះ​គឺ​ចេញ​ពី​រឿង​២ ដែល​មាន​គម្លាត​គ្នា ១៧​ឆ្នាំ គឺ​ពួក​គេ​សឹង​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង។

មតិមួយ​ចំនួន​បាន​លើក​ឡើង​ថា ដោយ​សារ​តែ​មាន​សម្រស់​ស្អាត​ធម្មជាតិ មិន​កែ​កុន ទើប​ស្រី​ស្អាត ៣៨​ឆ្នាំ មិន​ងាយ​ចាស់​ឡើយ។ មនុស្ស​ជា​ច្រើន​គិត​ថា បើ​រូប​ទាំង​នេះ​ថា​ថត​ខុស​គ្នា​តែ ១៧​វិនាទី​ក៏​គេ​ជឿ​ដែរ ព្រោះ​ដូច​ជា​មិន​មាន​អ្វី​ខុស​គ្នា​ឡើយ៕

រូបកាលឆ្នាំ២០០៣
រូបក្នុងឆ្នាំ២០២០

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម