៣ ហេតុផលធំៗនាំឲ្យស្រីៗនៅតែមិនដាច់ចិត្តឈប់តាមដានហ្វេសប៊ុករបស់សង្សារចាស់
- 2020-06-24 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ ហេតុផលធំៗនាំឲ្យស្រីៗនៅតែមិនដាច់ចិត្តឈប់តាមដានហ្វេសប៊ុករបស់សង្សារចាស់
បណ្តាញសង្គមហ្វេសប៊ុកចាត់ទុកជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ដែលអាចផ្តល់ព័ត៌មានទាន់ហេតុការណ៍ រួមទាំងការកម្សាន្តអារម្មណ៍ប្លែកៗ ។ ចំណែកឯយុវវ័យជាច្រើនទៀត បានប្រើហ្វេសប៊ុកសម្រាប់តាមដានរឿងរ៉ាវផ្សេងៗ ពីសង្សារចាស់តែម្តង។ ចូលមើលគេរាល់ថ្ងៃ រហូតធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ឈឺចិត្តតែម្នាក់ឯង។ ដោយសារតែហេតុផល៣ធំៗខាងក្រោមនេះហើយ ដែលនាំឲ្យអ្នកទៅជាបែបនេះ។
១. ចង់ដឹងសុខទុក្ខរបស់គាត់
បែកគ្នាតែឈ្មោះ តែចិត្តមិនដាច់ស្រឡះ ព្រោះអ្នកនៅចង់ដឹងពីសុខទុក្ខ ចង់ដឹងថាគាត់ធ្វើអ្វី ចង់ដឹងថាគាត់នៅខូចចិត្តទៀតទេ? អ្នកថែមទាំងចង់ឃើញថាតើគាត់មានបង្ហោះ Status អ្វីដែលទាក់ទងពីអ្នកដែរទេ? ពេលខ្លះសម្បីគាត់បង្ហោះពីអ្វីផ្សេង ក៏អ្នកយកដាក់ខ្លួនដែរ។ ជ្រុលតែបែកគ្នាហើយ យល់ល្អមិនបាច់ចំណាយពេលវេលា ទៅតាមដានមនុស្សដែលលែងពាក់ព័ន្ធនឹងអ្នកទៀតទេ។
២. ចង់ស្គាល់មុខសង្សារថ្មីរបស់គាត់
ប្រាកដណាស់ បន្ទាប់ពីបែកគ្នាហើយ ម្នាក់ៗមានសិទ្ធិទាក់ទងស្នេហាថ្មីរៀងៗខ្លួន។ ទោះជាបែបនេះក្តី អ្នកនៅតែរង់ចាំចង់ឃើញមុខសង្សារថ្មីរបស់គាត់។ ចង់ដឹងនាងមានសម្រស់បែបណា ស្អាតជាងអ្នកមែនឬអត់? ហើយពេលខ្លះថែមទាំងចូលមើលដល់Profile គេទៀត។
៣. មានចិត្តនៅស្រលាញ់
ស្តាប់ទៅដូចជារាងដ្រាម៉ាបន្តិច ប៉ុន្តែនេះជាអ្វីដែលអ្នកមិនអាចប្រកែកងអារម្មណ៍ខ្លួនឯងបាន។ អ្នកនៅមិនទាន់ដាច់ចិត្តពេញលេញ នៅស្រណោះនឹកនាដល់អនុស្សាវរីយ៍ជាច្រើន ទើបធ្វើឲ្យអ្នករសាប់រសល់ ចង់ដឹងពីសុខទុក្ខរបស់គាត់ ពិបាកនឹងហាមឃាត់ខ្លួនឯង៕
ចុចអានបន្ត៖ តិចនិក ៦ យ៉ាង ជួយឲ្យស្រីៗកាត់ចិត្តបានលឿនពីស្នេហាដែលទើបបាត់បង់ថ្មីៗ