សៀវ ឡុង​នី​ឆ្នាំ ១៩៩៥ ធ្លាយ​រូប​ចាស់​ខ្លាំង ខុស​មួយ​មេឃ​មួយ​ដី ពី​រូប​បង្ហោះ​ខ្លួន​ឯង

  • 2020-06-24 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​ភាព​ជាក់​ស្ដែង​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់​ហុងកុង Carman Lee បាន​លេច​ឃើញ​នូវ​ស្លាក​ស្នាម​របស់​ពេលវេលា​ជា​ច្រើន​ដូច​ជា​ស្បែក​ស្រអាប់ និង​ជ្រីវជ្រួញ ខុស​ពី​រូបភាព​ដែល​ម្ចាស់​សាមី​ខ្លួន​បង្ហោះ​ទាំង​ស្រុង។

កាល​ពិ​ថ្ងៃ​ទី ២៣​ ខែ​មិថុនា​មុន​នេះ កម្រង​រូបភាព​តារា​សម្ដែង​ស្រី​​ចាស់​វស្សារ​ថត​​ជាមួយ​អ្នក​គាំទ្រ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ ហើយ​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ច្រើន។ មូលហេតុ​គឺ​មក​ពី រូបភាព​ដែល​អ្នក​គាំទ្រ​បង្ហោះ​ទាំង​នេះ គឺ​​មើល​ទៅ​​តួ​រឿង ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍ ខុស​គ្នា​ទាំង​ស្រុង​ជាមួយ​រូប​ដែល​នាង​បង្ហោះ​ខ្លួន​ឯង។

ជាក់​ស្ដែង ទោះបី​ជា​មាន​ការ​ផាត់​មុខ​ហើយ​ក៏​ដោយ ព្រោះ​កំពុង​ថត​រឿង តែ​សម្រស់​របស់​តារា​ស្រី​វ័យ ៤៦​ឆ្នាំ នៅ​តែ​មើល​ទៅ​ទ្រុឌទ្រោម​ខ្លាំង ពេល​គ្មាន​ជំនួយ​ពី​កម្មវិធី​កែ​រូប​រូបភាព។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​លើ​បណ្ដាញស​ង្គម​របស់​ខ្លួន សៀវ ឡុង​នី តែងទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ ព្រោះ​ភាព​វ័យ​ក្មេង​របស់​ខ្លួន។ យ៉ាងណាក្ដី​ ទស្សនិកជន​បាន​បញ្ចេញ​មតិ​ថា តាម​ពិត​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​កែ​រូប​ប៉ុណ្ណោះ។

ទន្ទឹម​នឹង​នោះ ក៏​មាន​អ្នក​ឡើង​ដែរ​ថា ដោយ​សារ​តែ​ស្គម​ពេក ទើប​ធ្វើ​ឲ្យ Carman Lee មើល​ទៅ​ចាស់​បែប​នេះ ដោយ​មនុស្ស​ជា​ច្រើន​បាន​​ផ្ដល់​ដំបូន្មាន​ទៅ​នាង​ថា គួរ​ញ៉ាំ​បន្ថែម​ឲ្យ​មាន​សាច់​បន្តិច៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម