៥ ទម្លាប់​​សាមញ្ញធ្វើ​ឲ្យ​អ្នក​មាន​ និង​អ្នក​ក្រ​ខុស​គ្នា​ដូច​មេឃ​នឹង​ដី ដែល​អ្នក​មិន​ដែល​ស្មាន​ដល់

  • 2020-06-23 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​មាន​ក៏​ជា​មនុស្ស ពួក​គេ​ក៏​មាន​ទម្លាប់​ដូច​អ្នក​ធម្មតា​ដែរ គ្រាន់​តែ​ថា ពួក​គេ​មាន​ទម្លាប់​មិន​ខុស​ពី​បុគ្គល​សាមញ្ញ ហើយ​ទម្លាប់​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពូក​គេ​នៅ​តែ​មាន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

T. Harv Eker អ្នក​និពន្ធកាណាដាល្បី​ឈ្មោះ​ផ្នែក​ជំនួញ​ធ្លាប់​ឲ្យដឹង​ថា ការ​ក្លាយ​ជា​អ្នក​មាន មិន​អាស្រ័យ​តែ​លើ​ការងារ​ឡើយ ដោយ​វា​ពឹង​ផ្អែក​លើ​កត្តា​គំនិត និង​វិនិយោគ​ទៀត។ លោក​ក៏​ចែក​រំលែក​ពី​ទម្លាប់​របស់​បុគ្គល​អ្នក​មាន ដែល​ខុស​ពី​អ្នក​ក្រ ឬ​មធ្យម​ជួយ​ឲ្យ​ពួក​គេ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​មាន​ឡើង​ៗ។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​របស់​ពួក​គេ។

១. មហាសេដ្ឋី​មិន​ខ្វល់​នឹង​របស់​ប្រេន​ៗ

ស្ថាបនិក Facebook លោក Mark Zuckerberg គឺ​ជា​ឧទាហរណ៍​ជាក់​ស្ដែង​បំផុត​សម្រាប់​ករណី​នេះ។ ម្ចាស់​បណ្ដាញ​សង្គម​ធំ​ជាង​គេ​លើ​លោក​នេះ​ប្រាប់​ថា លោក​ចូលចិត្ត​ពាក់​អាវ​យឺត​ពណ៌​ប្រផេះ ហើយ​ទិញ​ខោអាវ​ម៉ូដ​តែ​មួយ​ តែ​ទិញ​ច្រើន​ពេល​តែ​មួយ។ ព្រោះ​លោក​គិត​ថា បើ​ទិញ​ខោអាវ​ខុស​ៗ​គ្នា នឹង​ធ្វើ​ឲ្យ​លោក​ត្រូវ​ចំណាយពេល​ច្រើន​ក្នុង​ការ​រើស​ខោអាវ ខាត​ពេល​ធ្វើ​ការ។ ដូច​គ្នា​ដែរ សេដ្ឋី​មាន​លេខ​២​ពិភពលោក Bill Gates ពាក់​និឡិការ​តម្លៃ​ត្រឹម​តែ ២៤​ដុល្លារ​ប៉ុណ្ណោះ។

២. ហូប​ចុក​សុខភាព

លោក Tony Robbins គឺ​ជាអ្នក​និពន្ធល្បី​ឈ្មោះ​ពិភពលោក ជាមួយ​នឹង​ចំណូល​ប្រមាណ ៥០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ។ ជាមួយ​នឹង​លុយ​ច្រើន​បែប​នេះ អ្នក​នឹង​គិត​ថា លោក​តែង​ញ៉ាំសាច់​អាំង​លេខ១ និង​​ផឹក​ស្រា​ក្រហម​រាល់​ថ្ងៃ​ហើយ​មែន​ទេ? តែ​អ្នក​ច្រឡំ​ធំ​ហើយ ដោយ​អាហារ​ប្រចាំ​ថ្ងៃ​របស់​លោក​គឺ​បន្លែ និង​សាឡាត់​ជា​ដើម។ ពេល​ព្រឹក​ លោក​ញ៉ាំ​នំប៉័ង ជាមួយ​ស៊ុត។ ពេល​ថ្ងៃ និង​យប់ លោក​ញ៉ាំ​ដំឡូង​បារាំង និង​ផ្លែ​ឈើ។

៣. បែង​ចែក​ដា​ច់​រវាង​ការងារ និង​ម៉ោង​សម្រាក

អ្នក​ជំនួញ​ជោគជ័យ​ឈ្មោះ Murray Newlands បាន​ឲ្យ​ដឹង​ថា អ្នក​មាន​ពឺត​ធ្វើ​ការ​ពេល​ថ្ងៃ ព្រោះ​ពួក​គេ​គិត​ថា ពេល​សម្រាក​យប់ គឺ​សំខាន់​មិនចាញ់​ពេល​ធ្វើ​ការ​ឡើយ។ ពួក​គេ​គិត​ថា ប្រសិន​បើ​ពួក​គេ​មិន​សម្រាក​គ្រប់​គ្រាន់​ឡើយ ពួក​គេ​នឹង​គ្មាន​កម្លាំង​សម្រាប់​ធ្វើ​ការ​នៅ​ថ្ងៃ​បន្ទាប់​នោះ​ទេ។

៤. អ្នក​មាន​វិនិយោគ​លើ​ចំណង​មិត្តភាព

ទម្លាប់​របស់​អ្នក​មាន​មួយ​ដែល​អ្នក​គួរ​រៀន​តាម​នោះ​គឺ ពង្រីក​បណ្ដាញ​ចំណង​ឲ្យ​បានទូលាយ។ ៧៩% នៃ​អ្នក​មាន​ចំណាយ​៥ម៉ោង រាល់​ខែ​សម្រាប់​ពង្រឹង​ចំណង​របស់​ពួក​គេ​ជាមួយ​អ្នក​មាន​ផ្សេង​ទៀត។ ចំណង​ទាំង​នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​ងាយ​ធ្វើ​ការ​ទៅ​ថ្ងៃ​មុខ។

៥. ឧស្សាហ៍​អាន​ព័ត៌មាន

Warren Buffet កំពូល​សេដ្ឋី​ពិភពលោក ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា លោក​អាន​យ៉ាង​តិច​កាសែត​៦​ច្បាប់​ក្នុង​មួយ​ថ្ងៃ។ ការងារ​របស់​ខ្ញុំ​គឺ​ពឹង​ផ្អែក​​លើ​ព័ត៌មាន ដូច​នេះ​ការអាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា យល់​ច្បាស់​ពី​ជំនូញ​របស់​ខ្ញុំ សេដ្ឋី​មាន​លំដាប់​លេខ​៥ ពិភពលោក​ឲ្យ​ដឹង៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម