ឃ្លាល្អៗជួយហាមឃាត់ខួរក្បាលមិនឲ្យគិតច្រើនលើសកម្រិត
- 2020-06-23 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃ្លាល្អៗជួយហាមឃាត់ខួរក្បាលមិនឲ្យគិតច្រើនលើសកម្រិត
អតីតកាលអាចចូលមកគ្របដណ្តប់លើរូបអ្នក ពេលដែលអ្នកបន្តគិតពីវា។ កាន់តែគិត វាកាន់តែតម្លើងរិទិ្ធអំណាច។ រឿងអនាគតក៏ដូចគ្នា បើអ្នករវល់តែគិតខ្វល់ខ្វាយ រហូតភ្លេចបង្វិលខ្លួនឯង ឲ្យចូលមករស់នៅក្នុងបច្ចុប្បន្នកាល អ្នកនឹងគ្មានបានអ្វីមកវិញក្រៅពីខាតបង់ប្រយោជន៍នោះឡើយ។ អានឃ្លាខាងក្រោមនេះ ដែលដកស្រង់ពីគំនិតអ្នកប្រាជ្ញល្បីៗ ដើម្បីរីករាយទទួលកាដូ ដែលមានឈ្មោះថា "បច្ចុប្បន្នកាល” និងអាចជួយហាមឃាត់ខួរក្បាលកុំឲ្យគិតច្រើនលើសកម្រិត។
គិតកាន់តែខ្លាំង អ្វីៗកាន់តែពិបាកយល់។
គិតច្រើនពេក ប្រៀបបាននឹងសម្លាប់ខ្លួនឯងដោយមិនដឹងខ្លួន។ គិត គិត គិត...គិតរហូតលែងទុកចិត្តនរណាទាំងអស់។ បែបនេះមិនខុសពីអន្ទាក់ដ៏គ្រោះថ្នាក់នោះទេ។
កុំព្យាយាមឃុំឃាត់ជីវិតខ្លួនឯង ដូចបក្សីជាប់ទ្រុង។
គិតរវើរវាយច្រើន បានបំផ្លាញអារម្មណ៍និងគ្មានថ្ងៃមើលឃើញបរិយាកាសល្អៗនៅជុំវិញខ្លួន។
កុំចាំបាច់គិតច្រើនពេកអី ពុំដូច្នោះទេអ្នកនឹងមានវិប្បដិសារីពេញមួយជីវិត។
ប្រើការសញ្ជឹងគិត មិនអាចយកឈ្នះភាពភ័យខ្លាចបានដូចការប្រើទង្វើឡើយ។
បញ្ហាមិនអាចដោះស្រាយចេញបានទេ បើអ្នកនៅតែគិតខ្វល់ពីរឿងដដែលៗ គួរគិតពីផ្លូវថ្មីវិញល្អជាង។
ខ្ជះខ្ជាយពេលវេលាគិតពីរឿងអ្វីមួយយូរពេក ទោះច្រើនរាប់រយឆ្នាំ ក៏ធ្វើមិនហើយដែរ។
មនុស្សឆាប់ចុះចាញ់បំផុត នៅពេលគិតថាពួកគេមិនអាចធ្វើបាន។
ពេលដែលខ្ញុំគិតហើយគិតទៀត ខ្ញុំបានដកសុភមង្គលចេញពីខ្លួនរាប់លានដង និងមិនអាចយកត្រលប់មកវិញបានសូម្បីតែម្តង។
បញ្ចប់បញ្ហា ដោយបញ្ឈប់ការគិត។
ការគិតប្រៀបបាននឹងសមុទ្រគ្មានកោះត្រើយ ទៅមុខទៅក្រោយតាមរលក លេចផុងដល់បាតងើបមិនរួច។
ចុចអានបន្ត៖ មនុស្សស្រីស្អាត ហើយឆ្លាតយ៉ាងណាក៏ដោយ គួរដឹងចំណុចទាំងនេះទុកក្នុងចិត្ត