៤ ចំណុច​នេះ​នឹង​កើត​ឡើង បើ​​អ្នក​ជា​មនុស្សស្រីមាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​

  • 2020-06-22 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ខ្លះ​ដែល​ធ្លាប់​មាន​អារម្មណ៍​ថា​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​? ពេល​ខ្លះ​សូម្បី​តែ​រើស​ខោ​អាវ​ដែល​ខ្លួន​ឯង​ចង់​ស្លៀក​រាល់​ថ្ងៃ​ក៏​មាន​អារម្មណ៍​មិន​ស្រណុក​ដែរ ​ចេះ​តែ​ខ្លាច​ពាក់​ទៅ​មិន​សម ឬ​ខ្លាច​គេ​រិះ​គន់ ​ហើយ​វា​ក៏​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​បែប​នេះ​។ ខាង​ក្រោម​នេះ​ជា​ចំណុច​ទាំង ​៤ ​យ៉ាង​ដែល​ជួយ​ឱ្យ​ស្រី​ៗ​យើង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ឡើង​វិញ​៖

១. អាចលាក់​អារម្មណ៍​ខ្លួន​ឯង​៖ មនុស្ស​ស្រី​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯងទោះ​ជា​តក់ស្លុត ឬ​ភ័យខ្លាច​យ៉ាង​ណា​ក៏​ដោយ​ក៏មិន​បញ្ចេញ​អារម្មណ៍​​​កំពុងមាន​ឲ្យ​អ្នក​ដទៃ​ដឹង​ដែរ​​។

២. អាច​ចុះសម្រុង​ជាមួយ​មនុស្ស​វិជ្ជមាន​៖ ទោះ​ជា​អ្នក​នៅ​ជុំវិញ​ខ្លួន​ល្អ ឬ​អាក្រក់ ក៏​ស្រ្តី​ដែល​មាន​ភាព​ច្បាស់លាស់​អាច​រស់នៅ​ និង​​បង្កើត​មិត្តភាព​ជាមួយ​មនុស្ស​​ទាំង​នោះ​បាន។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​កាន់តែ​ធ្វើឲ្យ​ខ្លួន​យើង​មាន​ថាមពល និង​បង្កើន​ទំនុកចិត្ត​ដល់​ខ្លួន​ឯង​កាន់តែ​ច្រើន។

៣. ធ្វើ​អ្វី​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​៖ មិន​ថា​នៅ​ក្នុង​កាលៈទេសៈ​បែបណា​ឡើយ បើ​យើង​មាន​ភាព​ជឿជាក់ យើង​អាច​​ធ្វើឲ្យ​​ខ្លួន​ឯង​សប្បាយ​ចិត្ត​។ ជាពិសេស​អ្នក​ដែល​នៅ​ក្បែរ​ក៏​គេ​មាន​អារម្មណ៍​បែប​នោះ​ដែរ។

៤. ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង៖ មាន​តែ​អ្នក​ដែល​ជឿជាក់​លើ​ខ្លួន​ឯង​ខ្ពស់​ប៉ុណ្ណោះ​ទើប​អាច​ហ៊ាន​ទទួល​ស្គាល់​ពី​កំហុស ហើយ​យើង​​អាច​អភិវឌ្ឍ​ចំនុច​ខ្លាំង ​និង​ខ្សោយ​របស់​ខ្លួន​ឯង​ឲ្យ​កាន់តែ​​ទៅ​ជា​ល្អ​ឡើង​ថែម​ទៀត​៕

ចុចអាន៖មនុស្ស​ស្រី​មាន​តែ​សម្រស់​មិន​គ្រប់គ្រាន់​ទេ បូក​របស់ ៨ យ៉ាង​នេះ​ទៀត​ទើប Perfect

ប្រភព៖ Careergirldaily ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម