លែងអង្គុយយំរឿងស្បែករោលក្រហមដោយសារប្រតិកម្មអាឡែហ្សីមុខ តាមវិធីនេះបាន

  • 2020-06-19 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​មាន​បញ្ហា​អាឡែហ្ស៊ី​ ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​ឡើយ។ ​​អ្នក​ខ្លះ ​អាឡែហ្ស៊ី​ជាមួយ​ទឹក​នៅ​ពេល​យក​មក​លុប​មុខ បណ្ដាល​ឲ្យ​ស្បែក​ប្រែ​ជា​កន្ទួល​រោល។ ​នេះ​ដោយសារ​ទឹក​ដែល​កំពុង​ប្រើ​​មាន​​សារធាតុ​អាល់កាលីន​ខ្ពស់​ពេក។ ​យ៉ាង​នេះ​ក្តី ​អ្នក​នឹង​លែង​បារម្ភ​ទៀត​ហើយ ​ជាមួយ​វិធីសាស្រ្ត​ដ៏​សាមញ្ញ​ទាំង​នេះ។​

រូបតំណាង

**១. លុប​មុខ​ជាមួយ​ទឹក​បរិសុទ្ធ**

​នៅ​ពេល​ស្បែក​មុខ​​ចុះ​ខ្សោយ​និង​ងាយ​ប្រតិកម្ម​បំផុត ​វិធី​ល្អ​គួរ​លាង​មុខ​​ជាមួយ​ទឹក​បរិសុទ្ធ ​ព្រោះ​វា​នឹង​ជួយ​ការពារ​​​កន្ទួល​ក្រហម​បាន។ ឬ​អ្នក​អាច​ប្រើ​​ទឹក​ច្រោះ​​​ដែល​ចេញ​ពី​ម៉ាស៊ីន​ស្តង់​ដា​ក៏​បាន​​ ដើម្បី​​លុប​លាង​មុខ ​ដែល​វា​ប្រសើរ​ជាង​ប្រើ​ទឹក​ធម្មតា​។

រូបតំណាង

២. ផ្អាក​លាប​គ្រីម​លើ​មុខ​បណ្តោះ​អាសន្ន

នារី​ជា​ច្រើន​យល់​ថា ​អំឡុង​ស្បែក​កំពុង​រង​កន្ទួល​ក្រហម​បែប​នេះ ​គួរ​លាប​គ្រីម​ដើម្បី​ផ្តល់​សំណើម ​នោះ​វា​នឹង​ជា​សះ​ស្បើយ​លឿន។ ​យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​​អ្នក​មាន​ស្បែក​ប្រតិកម្ម​ មាន​លក្ខណៈ​មិន​ដូច​គ្នា​ទេ ​​ហើយ​គ្រីម​ក៏​​ប្រហែល​ជា​កត្តា​ជម្រុញ​ឲ្យ​ស្បែក​ងាយ​រោល នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ ។​ដូច្នេះ​ដើម្បី​សុវត្ថិភាព​និង​ចៀស​ឆ្ងាយ​ពី​ហានិភ័យ ​គួរ​ផ្អាក​លាប​​គ្រីម​ជា​មុន​សិន។ ប្រសិន​បើ​អ្នក​នៅ​តែ​ចង់​ប្រើ​ទៀត ​គួរ​ពិភាក្សា​ជា​មួយ​​អ្នក​ឯកទេស​ជា​មុន​សិន។

រូបតំណាង

៣. ប្រើ​ទឹក​ជូត​មុខ​ជា​ប្រចាំ

​​ផលិត​ផល​ដែល​ដាច់​ខាត​ត្រូវ​ប្រើ​ជា​ប្រចាំ​ចំពោះ​ស្បែក​មាន​ប្រតិកម្ម​អាឡែហ្សី ​គឺ​​ទឹក​ជូត​សម្អាត​មុខ។ ​​ដោយសារ​ស្បែក​របស់​អ្នក​ងាយ​រង​ឥទ្ធិពល​ពី​ទឹក​ និង​ធូលី​ណាស់ ម៉្លោះ​ហើយ​ប្រើ​ទឹក​ជូត​មុខ​នឹង​​កាត់​បន្ថយ​កាក​សំណល់ ធូលី​តោង​ជាប់​លើ​មុខ ឲ្យ​ស្បែក​ប្រែ​ទន់​រលោង​បាន។ ​ជម្រើស​ល្អ ​គួរ​ប្រើ​ប្រភេទ​​ផលិត​ផល​​មាន​រូប​មន្ត​គ្មាន​ជាតិ​ប្រេង ដែល​សក្កិសម​បំផុត​ចំពោះ​ស្បែក។

៤. ប្រើ​ថ្នាំ​ជំនួយ

នារី​ជា​​ច្រើន​បាន​សម្រេច​ចិត្ត​ទិញ​ថ្នាំ​លេប​ដោយ​ខ្លួន​ឯង ​ដើម្បី​បំបាត់​អាការៈ​នេះ​ឲ្យ​បាន​ជា​លឿន។ ​ជា​ការ​លើក​ទឹក អ្នក​គួរ​ទិញ​ថ្នាំ​នៅ​តាម​ឱសថ​ស្ថាន​ដែល​មាន​ការ​ប្រឹក្សា​ពី​អ្នក​ជំនាញ​ត្រឹម​ត្រូវ។ ព្រោះ​វា​នឹង​ជួយ​ព្យាបាល​ ព្រម​ទាំង​ដឹង​ពី​មូល​ហេតុ​ច្បាស់​ដែល​ធ្វើ​ឲ្យ​ស្បែក​រោល​កន្ទួល ​ព្រម​ទាំង​ត្រូវ​នឹង​ប្រភេទ​ស្បែក​ជា​ដើម។

រូបតំណាង

៥.ប្រើ​ហ្វូម​លាង​មុខ​មាន​ជាតិ​ស្រាល

​អ្នក​មិន​គួរ​ប្រើ​សាប៊ូ​ដុស​មុខ​ឡើយ ព្រោះ​នឹង​ឲ្យ​ស្បែក​ងាយ​រោល​ និង​អាឡែហ្សី​កាន់​តែ​ខ្លាំង ​ប្រសិន​បើ​ប្រើ​ប៉ះ​ចំ​សាប៊ូ​ផ្ទុក​ជាតិ​អាល់​កាលីន​ខ្ពស់។ ​ជំនួស​មក​វិញ ​គួរ​ជ្រើស​រើស​ហ្វូម​លាង​មុខ​ដែល​មាន​​រូប​មន្ត​កាត់​ស្រាលៗ ទើប​ជា​ការ​ល្អ៕​

​​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម