មុនប្រឡូកក្នុងវ័យស្នេហា មិត្តនារីគប្បីចងចំានូវចំណុច ៦ នេះ

  • 2020-06-19 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងស្នេហាតែងកើតមានចំពោះមនុស្សគ្រប់រូបមិនថាអ្នកនៅវ័យសិក្សា ឬអ្នកនៅវ័យកំពុងធ្វើការឡើយ។ នៅ​ពេល​ដែលអ្នកធ្លាប់តែរស់នៅម្នាក់ឯងមិនមានអ្នកណាថែទំាឬក៏មិនធ្លាប់មានស្នេហាពីមុនមក អ្នកប្រាកដ​ជា​ប្លែក​នៅ​ពេល​អ្នកចាប់ផ្តើមប្រឡូកចូលវ័យស្នេហា។ ដូច្នោះហើយ ប្រសិនបើអ្នកចង់សាកល្បងមាន​ស្នេហា​នោះ អ្នកគប្បីចងចំានូវ ៦ ចំណុចនេះសម្រាប់ខ្លួនឯងដោយរួមមាន៖

រូបតំណាង

**១. រៀនរស់នៅម្នាក់ឯង**

នៅពេលអ្នកនៅតែម្នាក់ឯង អ្នកនឹងមានពេលវេលាផ្ទាល់ខ្លួនច្រើនជាងពេលមានដៃគូរ។ អ្នកត្រូវតែ​រឿនបង្កើត​ក្តី​សុខ​ដល់ខ្លួនឯងច្រើនឡើងៗ ជាក់ស្តែងដូចជា អ្នកអាចដើរផ្សារទិញទំនិញយ៉ាងស្រួល ទៅសិក្សា​ជំនាញ​អប់​រំ​ខ្លីៗ ឬក៏អានសៀវភៅនៅផ្ទះយ៉ាងរំភើយ។ តែនៅពេលអ្នកមានដៃគូរហើយ អ្នកមិនអាន​ពឹង​ផ្អែកទៅ​លើដៃ​គូរ​ម្ខាង​ទៀតបានទំាងស្រុងនោះទេ ហេតុដូចនេះហើយ អ្នកត្រូវរៀនពឹងផ្អែកលើខ្លួនឯងខ្លះ។

រូបតំណាង

២. បង្កើតទំនាក់ទំនងក្នុងសង្គម

ការរាប់អាននិងពង្រីកទំនាក់ទំនងក្នុងសង្គមជួយឲ្យអ្នកស្គាល់មនុស្សប្លែកៗថ្មីៗ យល់ដឹងពីរឿងផ្សេងៗ និង​ទទួល​បាន​បទពិសោធន៍អស្ចារ្យដែលអាចជួយជម្រុញអ្នកឲ្យមានគំនិតច្នៃប្រឌិតនៅក្នុងពិភពលោកថ្មីមួយ។ អ្នក​នឹង​ចង់ចេះចង់ដឹងរឿងថ្មីៗបន្ថែម នៅពេលអ្នកជួបមនុស្សនៅខាងក្រៅ។

៣. ស្គាល់ពីខ្លួនឯង

ការស្គាល់ពីខ្លួនឯងគឺជារឿងដំបូងមុនពេលអ្នកចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់។ ពេល​ខ្លះ​អ្នក​ដឹងថារបស់អ្វីដែលអ្នកត្រូវការ តែអ្នកមិនអាចដឹងថាមនុស្សបែប​ណាដែលអ្នកត្រូវ​ការក្នុង​ជីវិត​ឡើយ។ ដូច្នោះ​ហើយ អំឡុងពេលអ្នកមិនទាន់មានដៃគូរ អ្នកត្រូវស្វែងរកចំណុចខ្លំាងនិងចំណុចខ្សោយដែលខ្លួនមាន។ វា​អាច​នឹង​មានប្រសិទ្ធភាពសម្រាប់ខ្លួនឯង នៅពេលដែលមនុស្សល្អមកដល់អ្នកអាចទទួលយកគេបាន។

រូបតំណាង

៤. រៀនស្រឡាញ់ខ្លួនឯង

ទំនាក់ទំនងដែលមានដំណើរការល្អមិនសំដៅលើទំនាក់ទំនងដែលស្រឡាញ់គ្នាទៅវិញទៅមកនោះទេ តែវាក៏​តម្រូវ​ឲ្យអ្នក​ចេះស្រឡាញ់ខ្លួនឯងដែរ។ ក្នុងករណីប្រសិនបើអ្នកមានធ្លាប់មានទំនាក់ទំនងមុនៗ អ្នកអាច​សួរ​ខ្លួន​ឯង​ថា តើអ្នកធ្លាប់លះបង់នូវអ្វីដែលគេមិនចូលចិត្តដែរឬទេ? យ៉ាងនេះហើយ អ្នកត្រូវតែរៀន​យល់​ពីការគិត​ផ្នែក​ខាង​ក្នុង​របស់អ្នក និងចេះថែរក្សាខ្លួនអ្នកដើម្បីមានថាមពលគ្រប់គ្រាន់សម្រាប់ក្តីស្រឡាញ់អ្នកដទៃ។

៥. រៀនធ្វើជាមនុស្សរឹងមំា

ការរៀនធ្វើជាមនុស្សរឹងមំាជាមេរៀនដ៏ល្អសម្រាប់មិត្តនារីចាប់ផ្តើមលូតលាស់។ អ្នកត្រូវរៀនធ្វើជា​មនុស្ស​ធំ​ព្រោះ​អ្នកមិនមែន​ជាកូនក្មេងដូចមុនទៀតឡើយ។ បើទោះបីជាអ្នកជួបរឿងរំជួលចិត្តយ៉ាងណាក៏ដោយ អ្នក​ត្រូវ​រៀន​ចេះដោះស្រាយតាមបែបមនុស្សធំសមរម្យ។ មុនពេលអ្នកម្ខាងពឹងផ្អែកលើអ្នក ការពឹងផ្អែក​លើខ្លួន​ឯង​ជា​មុន​ស្នេហ៍​ដ៏ទាក់ទាញសម្រាប់មនុស្សដទៃ។

រូបតំណាង

៦. ស្រឡាញ់កាន់តែច្រើន

ក្រៅពីជីវិតស្នេហា រឿងគ្រួសារ និងមិត្តភាពក្នុងជីវិតប្រចំាថ្ងៃពិតជាស័ក្តិសមសម្រាប់​អ្នកផ្តល់ក្តី​ស្រឡាញ់​ឲ្យ​បាន​ច្រើន។ មុនពេលជួបមនុស្សត្រឹមត្រូវម្នាក់ អ្នកត្រូវចងចំាផ្តល់ក្តីស្រឡាញ់ចំពោះមិត្តភ័ក្តិនិងនិងក្រុមគ្រួសារ​ឲ្យ​បាន​ច្រើនៗ ព្រោះនៅពេលដែលអ្នកមានដៃគូរ អ្នកនឹងចំណាយពេល​វេលាមួយ​ចំនួន​ទៅរូប​គេ​ផ្ទាល់​ដោយ​មិន​​មានពេលសម្រាប់មនុស្សជាទីស្រឡាញ់ច្រើននៅពេលដូចនៅ single ឡើយ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ប្ដី​ប្រពន្ធ​ធ្វើ​រឿង​សាមញ្ញ​ៗ​ទាំង​នេះ ជួយ​ឱ្យ​ជីវិត​ស្នេហា​មាន​សុភមង្គល​ខ្លាំង

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន