នារីកូរ៉េម្នាក់ចេញមុខមកចែករំលែក វិធីស្រកទម្ងន់ជោគជ័យនិងមិនឡើងមកវិញ
- 2020-06-17 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីកូរ៉េម្នាក់ចេញមុខមកចែករំលែក វិធីស្រកទម្ងន់ជោគជ័យនិងមិនឡើងមកវិញ
នារីកូរ៉េរាងស្លីមស្អាត ដែលអ្នកបានឃើញនៅក្នុងរូបនេះ ធ្លាប់ជាមនុស្សធាត់និងមាឌធំកាលពីមុន។ នាងសាកសឹងគ្រប់វិធីទាំងអស់ ព្រោះតែចង់បានរាងស្អាតនឹងគេ ខំលេបថ្នាំសម្រកអស់រយៈពេល២ខែ ស្រកអស់១២គីឡូ ប៉ុន្តែក្រោយមក ទម្ងន់កាន់តែកើនឡើងទ្វេដង។
បន្ទាប់មកទៀត នាងក៏ព្យាយាមប្រើវិធីថ្មី ដោយបន្ថយការញ៉ាំ និងហាត់ប្រាណត្រឹមត្រូវ។ វិធីនេះឃើញប្រសិទ្ធភាព យឺតជាងការលេបថ្នាំពិតមែនប៉ុន្តែវាល្អសម្រាប់សុខភាព និងមិនងាយធ្វើឲ្យទម្ងន់ឡើងមកវិញនោះទេ។
***តើគន្លឹះរបស់នារីកូរ៉ម្នាក់នេះ មានអ្វីខ្លះទៅ?
១. ដាច់ខាតត្រូវតែតាំងចិត្តអត់ធ្មត់ខ្លាំងណាស់ កុំប្រញាប់ចង់ឃើញលទ្ធផលលឿនដូចលេបថ្នាំឲ្យសោះ។ តមអាហារផង ហាត់ប្រាណផង នាងស្រកបាន២៨គីឡូ ក្នុងរយៈពេលមួយឆ្នាំ បើគិតជាមួយខែ ស្រកប្រមាណ១គីឡូកន្លះប៉ុណ្ណោះ ហើយនាងនៅតែព្យាយាមរហូតទទួលបានលទ្ធផលដូចប្រាថ្នា។
២. មិនញ៉ាំអាហារបំពង ញ៉ាំតែបន្លែនិងផ្លែឈើសរីរាង្គ ជាពិសេសញ៉ាំត្រសក់ជាប្រចាំ ព្រោះត្រសក់មួយផ្លែមានប្រហែល១៥កាឡូរីប៉ុណ្ណោះ ល្អឥតខ្ចោះសម្រាប់អ្នកចង់ស្រកគីឡូ ថែមទាំងអាចជួយឲ្យស្បែកមានសំណើម ទន់រលោង។
៣. មិនរំលងការហាត់ប្រាណ ទោះបីជារវល់ខ្លាំងយ៉ាងណាក៏ដោយ ត្រូវតែឆ្លៀតទៅក្លឹបហាត់ប្រាណ ហាត់ជាមួយម៉ាស៊ីននិងក្បាច់ Cardio ជារៀងរាល់ថ្ងៃ និងហែលទឹកនៅពេលទំនេរ ដើម្បីបានរាងស្អាត និងមិនអាចឡើងមកវិញងាយៗឡើយ៕
ចុចអានបន្ត៖ ផ្លែឈើស្រួលរក ៩ មុខ ស្រីៗកាន់តែញ៉ាំកាន់តែធ្វើឲ្យស្អាត