Kim Soo Hyun ក្មេង​ស្អាតដូច​សិស្ស​វិទ្យាល័យ​ដដែល ទោះ​មាន​អាយុ​៣២​ឆ្នាំ ហើយ​ក៏​ដោយ

  • 2020-06-16 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យូរ​ណាស់​ហើយ​ទើប​គេ​ឃើញ​កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Kim Soo Hyun  អាប់ដេត Instagram ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ត្រេកអរ​ជា​ខ្លាំង។

មុន​នេះ​បន្តិច តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Kim Soo Hyun បាន​បង្ហោះ​កម្រង​រូបភាព​ថ្មី​របស់​ខ្លួន នៅ​លើ​បណ្ដាញ​សង្គម Instagram បង្អួត​រូប​សម្បត្តិ​ឥត​ខ្ចោះ​របស់​ខ្លួន។ នៅ​ក្នុង​កម្រង​រូបភាព​ទាំង​នេះ តួ​រឿង សង្សារ​ខ្ញុំ​មក​ពី​ភព​ផ្កាយ មើល​ទៅ​នៅ​តែ​ក្មេង​ល្ហក់ ទោះ​មាន​វ័យ​ដល់​ទៅ ៣២​ឆ្នាំ​ក៏​ដោយ។

មនុស្ស​ជា​ច្រើន បាន​សរសើរ​ថា ពួក​គេ​សឹង​តែ​មិន​ជឿ​ថា តារា​ប្រុស​​រូប​នេះ កើត​អាយុ ១៩៨៨​ឡើយ ត្បិត​រូប​សម្បត្តិ​លោក​នៅ​តែ​ក្មេង​ដូច​ថ្ងៃ​ទើប​ចូល​សិល្បៈ។ ឯ​ខ្លះ​ទៀត​បាន​បន្ថែម​ថា បើ​លោក​ដើរ​តួ​សិស្ស​វិទ្យាល័យ​ក៏​គេ​ជឿ​ដែរ។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ Kim Soo Hyun នឹង​ត្រលប់​មក​កញ្ចក់​ទូរទស្សន៍​វិញ​នៅពេល​ខាង​មុខ​នេះ តាម​រយៈ​​ខ្សែ​ភាពយន្ត​ភាគ It's Okay not to be Okay ជាមួយ​តារា​សម្ដែង​ស្រី​ជួរ​មុខ Seo Ye Ji៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម