សំនួរ​​ចិត្តសាស្ត្រ​៣ អាច​​តេស្ដ​​ថា​អ្នក​ឆ្លាត​កម្រិត​ណា! តោះ​​មក​​ឆ្លើយ​សាក​​ទាំង​អស់​​គ្នា​!​

  • 2020-06-16 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​​ស្រាវជ្រាវ​​ក្នុង​ឆ្នាំ​២០១៦​របស់​ក្រុម​​អ្នក​ចិត្តវិទ្យា​មួយ​ក្រុម​បាន​ពិនិត្យ​ឃើញ​ថា ដង់ស៊ីតេ​ប្រជាជន​ខ្ពស់​ កំពុង​តែ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​ម្នាក់ៗ​​។​ ក្នុង​នោះ​ដែរ ក្រុម​អ្នក​ដែល​មាន​កម្រិត​​ភាព​​ឆ្លាត​វៃ​ខ្ពស់ បាន​សម្ដែង​ការ​ឆ្លើយ​តប​​ស្រដៀងៗ​គ្នា​ចំពោះ​បញ្ហា​នេះ​។ ប្រហែល​អ្នក​ក៏​​ជា​ម្នាក់​ក្នុង​ចំណោម​​នោះ​ដែរ ចង់​ដឹង​ច្បាស់​ តោះ​មក​ឆ្លើយ​សំនួរ​ទាំង​៣​ខាង​ក្រោម​៖​

១. តើ​អ្នក​​អាច​រស់​នៅ​ក្នុង​ទី​ក្រុង​ដែល​មាន​មនុស្ស​រស់​នៅ​ណែន​ណាន់​តាន់តាប់​ដែរ​ឬ​ទេ?​

  • ១. អត់​ទេ! មនុស្ស​ច្រើន ​ធ្វើ​ឲ្យ​​ខ្ញុំ​ធុញថប់​។​

  • ២. គ្មាន​បញ្ហា​ទេ​។ ទី​ណា​ក៏​​អាច​ជា​ផ្ទះ​របស់​ខ្ញុំ​បាន​ដែរ​។​

២. ពេល​មិន​សូវ​មាន​​ទំនាក់ទំនង​​ជាមួយ​មិត្តភ័ក្ដិ តើ​អ្នក​មាន​អារម្មណ៍​ឯកោ កណ្តាច​កណ្ដែង​​ទេ?

  • ១. មាន!

  • ២. គ្មាន​ទេ​!

៣. តើ​អ្នក​យល់​ស្រប​ជាមួយ​ចម្លើយ​ខាង​ក្រោម​​ទេ?

តើ​ខ្មៅ​ដៃ​មួយ​​ណា​ ដែល​វែង​ជាង​គេ?​
  • ១. មិន​យល់​ស្រប​!

  • ២. វា​ជា​ចម្លើយ​ត្រឹម​ត្រូវ​។​

លទ្ធផល​

  • ប្រសិន​បើ​អ្នក​ជ្រើសរើស ចម្លើយ​ទី​១​គ្រប់​សំនួរ​ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ត្រូវការ​សុភមង្គល​ខ្លាំង​។

  • ប្រសិន​បើ​អ្នក​ជ្រើសរើស ចម្លើយ​ទី​២​គ្រប់​សំនួរ មាន​ន័យ​ថា​អ្នក​​ជា​មនុស្ស​ម្នាក់​​​ក្នុង​ចំណោម​អ្នក​ដែល​មាន​កម្រិត​​​ឆ្លាតវៃ​ខ្ពស់​។

ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ មនុស្ស​ដែល​​ឆ្លាត​ គឺ​ជា​មនុស្ស​ដែល​ពូកែ​សម្រប​ខ្លួន​ជាមួយ​ការ​ផ្លាស់​ប្តូរ​បំផុត​។ ការ​ផ្លាស់​ប្តូរ​នេះ​សំដៅ​លើ​ ចំនួន​មនុស្ស​ដែល​កាន់​តែ​កើន​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​។ ពួក​គេ​ចេះ​រក​វិធី​បំបាត់​ភាព​ធុញ​ថប់​ដោយ​ខ្លួន​ឯង ដោយ​មិន​ត្រូវ​ការ​ជំនួយ​ពី​មិត្តភ័ក្ដិ ដូច្នេះ​ការ​រស់​នៅ​របស់​គេ​គឺ​​ឯករាជ្យ​ខ្លាំង​។ ​ចំណុច​សំខាន់​មួយ​ទៀត ពួកគេ​មាន​ទស្សនៈ​​ផ្សេង ដែល​អ្នក​ដទៃ​មើល​មិន​ឃើញ អញ្ចឹង​ហើយ​ទើប​គេ​ដឹង​ថា​ខ្មៅដៃ​មួយ​នោះ​វែង​ជាង​គេ​ បើ​​មើល​ពី​ជ្រុង​ម្ខាង​ទៀត​។​

  • ប្រសិន​បើ​អ្នក​ជ្រើសរើស​ចម្លើយ​ទី​១​​ខ្លះ​ទី​២​​ខ្លះ​ មាន​ន័យ​​​ថា​អ្នក​ជា​មនុស្ស​ដែល​ឆ្លាត តែ​ក៏​ត្រូវ​ការ​​សេចក្ដី​សុខ ឬ​សុភមង្គល​​ខ្លាំង​ដែរ ៕

ប្រភព៖ Brightside ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម