ផ្លែឈើ៤មុខ អ្នកម្តាយគួរចៀសវាងព្រោះងាយនឹងប៉ះពាល់ដល់សុខភាពទារក

  • 2020-06-15 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ជំនួយ​សុខភាព​ទារក ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជា​ច្រើន​បាន​ជ្រើស​រើស​យក​ផ្លែ​ឈើ ​​បន្ថែម​ពី​អាហារ​រូបត្ថម្ភ​ក្នុង​ការ​ទ្រ​ទ្រង់​រាង​កាយ។ យ៉ាង​នេះ​ក្តី ​មាន​ផ្លែ​ឈើ​មួយ​ចំនួន​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ​ចំពោះ​អ្នក​ម្តាយ ព្រោះ​ងាយ​នឹង​ប៉ះ​ពាល់​សុខភាព​ទារក​ណាស់។

១​. ​ផ្លែ​មៀន ​និង​គូលែន

ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ញ៉ាំ​ផ្លែ​ឈើ​២​មុខ​នេះ​ច្រើន​ពេក​ឡើយ។ ​យោង​តាម​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឲ្យ​ដឹង​ថា ​នៅ​ពេល​ហូប​​ផ្លែ​មៀន​និង​គូ​លែន​ ងាយ​នឹង​​ក្តៅ​ខ្លួន​ណាស់ ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាង​កាយ​របស់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ឡើង​ខ្ពស់ ​ហើយ​​បណ្តាល​ឲ្យ​មា​ន​ខ្យល់​មិន​ស្មើ​គ្នា។ កាន់​តែ​ខ្លាំង​ជាង​នេះ ​អាច​បណ្តាល​ឲ្យ​ឈឺ​ពោះ ងាយ​នឹង​ហូរ​ឈាម​រហូត​ដល់​រំលូត​កូន​ទៀត​ផង។

២. ​ផ្លែ​ម្នាស់

ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ​ដាច់​ខាត​​ពុំ​គួរ​បរិភាគ​ផ្លែ​ម្នាស់​ច្រើន​ឡើយ។ ​ដោយសារ​វា​ផ្ទុក​នូវ​សារធាតុ​ enymes bromelain ដ៏​ច្រើន​លើស​លប់ ​បូក​រួម​ទាំង​វីតាមីន A, C, ​ផង​ដែរ។​កត្តា​មួយ​ទៀត ​ដែល​ក្រុម​អ្នក​ជំនាញ​ផ្នែក​សម្ពោធ​កំពុង​បន្ត​តាម​ដាន​គឺ​ ការ​ហូប​ផ្លែ​ម្នាស់​ច្រើន​អាច​បណ្ដាល​ឲ្យ​រំលូត​កូន។

​៣. ​ផ្លែ​ព្រូន

​បើ​ទោះ​ជា​ផ្លែ​ឈើ​នេះ​មាន​គុណ​សម្បត្តិ​ច្រើន​ដូ​ច​ជា​វីតាមីន A ​មាន​បរិមាណ​ប្រូតេអ៊ីន​ច្រើន​ ​ជាតិ​ដែក ​ប៉ូ​តាស្យូម ​ដែល​ជួយ​ប្រឆាំង​សារធាតុ​អុក​ស៊ីត​កម្ម​ក្នុង​រាង​កាយ​​យ៉ាង​ណា​ក៏​ដោយ ​តែ​វា​ក៏​នៅ​មាន​គុណ​វិបត្តិ​ផង​ដែរ​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ។ ​ដោយសារ​វា​ផ្ទុក​សារធាតុ​ដែល​ញ៉ាំ​ច្រើន​នឹង​ឆាប់​ឡើង​កម្តៅ​ដូច​ផ្លែ​មៀន ​និង​គូលែន​ដែរ ​ដូច្នេះ​ស្រ្តី​កំពុង​ពពោះ​ទាំង​អស់​គប្បី​កុំ​ពិសារ​​ផ្លែ​នេះ​ច្រើន​ពេក៕​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម