ក្នុងបេះដូងអ្នកបង្កប់​ដោយបុរសមានបុគ្គលិក​លក្ខណៈបែបណា សាករើសរូបមួយ

  • 2020-06-15 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​មនុស្ស​ស្រី​ម្នាក់​ៗ ​សុទ្ធ​តែ​មាន​ប្រភេទ​បុរស​ក្នុង​ក្តី​ស្រមៃ ​ដែល​​មាន​លក្ខណ​ខុស​ៗ​គ្នា។ ​បើ​អ្នក​ចង់​ដឹង​ថា ​ក្នុង​បេះ​ដូង​ខ្លួន​ឯង​បង្កប់​ដោយ​បុរស​មាន​បុគ្គលិក​លក្ខណៈ​បែប​ណា ​សាក​ល្បង​រើស​រូប​មួយ​។

បើ​អ្នក​រើស​រូប​លេខ ​១

ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​លើ​ចិញ្ចៀន​​ផ្កា​ត្បូង​នេះ ​បង្ហាញ​ថា​អ្នក​ចូល​ចិត្ត​បុរស​ដែល​មាន​ភាព​ចាស់​ទុំ និង​គំនិត​ចេះ​ដឹង។ ទំនាក់​ទំនង​បែប​ក្មេង​ខ្ចី​លែង​ជា​​ការ​ចាប់​អារម្មណ៍​ចំពោះ​អ្នក​ទៀត​ហើយ ​អ្នក​ចង់​​​បាន​​ទំនាក់​ទំនង​បែប​នឹង​ធឹង​និង​យូរ​អង្វែង​​ច្រើន​ជាង​។

សម្រាប់​បុរស​ដែល​ចង់​ចូល​មក​ក្នុង​ជីវិត​អ្នក លុះ​ត្រា​គេ​ជា​មនុស្ស​​សកម្ម​ក្នុង​កិច្ច​ការ​របរ​រក​ស៊ី និង​ពិសេស​បំផុត​នោះ ​ត្រូវ​ចេះ​គោរព​ក្រុម​គ្រួសារ រួម​ទាំង​មិត្ត​ភក្កិ​របស់​អ្នក​ផង​ដែរ។

រូបតំណាង

បើ​អ្នក​រើស​រូប​លេខ ២

​បើ​អ្នក​រើស​យក​ចិញ្ចៀន​រូប​នាគ​មួយ​វង់​នេះ​ បង្ហាញ​ថា​អ្នក​ចូល​ចិត្ត​បុរស​វៃ​ឆ្លាត ​មាន​គំនិត​ច្នៃ​ប្រឌិត ​​​ចេះ​ផ្ដល់​ឲ្យ​អ្នក​នូវ​ភាព​រីករាយ ខ្វល់​ខ្វាយ​ពី​អ្នក និង​ចេះ​​កំប្លែង​លេង​ផង​ដែរ។

បុរស​ដែល​អ្នក​ស្រមៃ ​គេ​ជា​មនុស្ស​ម្នាក់​ដែល​អាច​អង្គុយ​ផឹក​ទឹក​តែ​ក្បែរ​បង្អួច ​ហើយ​ជជែក​លេង​ជាមួយ​អ្នក​ទោះ​ច្រើន​ម៉ោង​ក៏​មិន​ធុញ​ទ្រាន់​ដែរ។

រូបតំណាង

​​​បើ​អ្នក​រើស​រូប​លេខ ៣

បើ​អ្នក​​រើស​យក​ចិញ្ចៀន​មួយ​វង់​នេះ ​បង្ហាញ​ថា​អ្នក​ចូលចិត្ត​​បុរស​ដែល​មាន​ភាព​ស្មោះ​ត្រង់ ​ភក្កី​ភាព ​​​ចេះ​តស៊ូ ​ចិត្ត​ល្អ ​និង​ងាយ​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ។

សម្រាប់​អ្នក ​មាស​ប្រាក់ ​កិត្តិនាម ​មិន​មែន​ជា​កត្តា​ដែល​ជម្រុញ​អ្នក​​ឲ្យ​​ចង់​ចាប់​ផ្តើម​ទំនាក់​ទំនង​ឡើយ។ អ្នក​ក៏​មិន​ជឿ​លើ​ព្រេង​វា​សនា ​ឬ​អបិយ​ជំនឿ​ដើម្បី​បង្កើត​សុភមង្គល​ផង​ដែរ។ ចំពោះ​អ្នក ​ក្តី​ស្រលាញ់​សុំ​ត្រឹម​កើត​ចេញ​ពី​ការ​ស្មោះ​ត្រង់​ទាំង​ពីរ​នាក់ ហើយ​ភាព​ស្មោះ​ត្រង់​មួយ​នេះ​ពិត​ជា​សំខាន់​បំផុត​ដែល​មិន​​អាច​ខ្វះ​បាន និង​លើស​ពី​អ្វី​ៗ​ទាំង​អស់។

រូបតំណាង

បើ​អ្នក​រើស​រូប​លេខ ៤

បើ​អ្នក​ជ្រើ​ស​យក​ក្រវិល​មួយ​គូ​​នេះ​វិញបង្ហាញ​ថា​​អ្នក​ចូល​ចិត្ត​បុរស​ដែល​មាន​ភាព​រឹង​មាំ ​និង​អាច​ការ​ពា​រ​អ្នក​បាន​ប្រកប​ដោយ​សុវត្ថិភាព។ ​

អ្នក​មិន​ចូលចិត្ត​​បុរស​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ និង​អាក់​អន់​ស្រពន់​ចិត្ត​ឡើយ។ ​ម្ល៉ោះ​ហើយ ​​គេ​ត្រូវ​តែ​​ជា​មនុស្ស​​​ចេះ​មើល​ថែ និង​បារម្ភ​ពី​អ្នក​បាន​ច្រើន។ ​​​មនុស្ស​ប្រុស​ដែល​មាន​បុគ្គលិក​លក្ខណៈ​​ខាង​លើ ទើប​អាច​ហោះ​ចូល​ក្នុង​បេះ​ដូង​របស់​អ្នក​បាន។

រូបតំណាង

​បើ​អ្នក​រើស​រូប​លេខ ៥

បើ​អ្នក​រើស​យក​រូប​ខ្សែ​ក​នេះ ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ផ្សង​ព្រេង ពិសេស​ទី​ណា​ដែល​​មាន​ធម្មជាតិ ​និង​មិន​សូវ​ចុះ​ចាញ់​លើ​ការ​ប្រកូត​ប្រជែង​អ្វី​ឡើយ។ ​ហេតុ​នេះ​ ​បុរស​ដែល​អ្នក​ចូលចិត្ត​ក៏​​ជា​មនុស្ស​មាន​រាង​សង្ហា ​ហើយ​​មាន​ចំណុច​​ដែល​ចង់​ឲ្យ​អ្នក​​សិក្សា​ស្វែង​យល់​ពី​គាត់​បាន​កាន់​តែ​ច្រើន​ផង​ដែរ។

​បុគ្គលិក​លក្ខណៈ​ពិសេស​មួយ​ទៀត ​គឺ​ជា​បុរស​ដែល​ពេល​នៅ​មុខ​មិត្ត​ភក្កិ​របស់​អ្នក ​គាត់​ជា​មនុស្ស​ស្ងាត់​ស្ងៀម​​ហើយ​​ចូលចិត្ត​ញញឹម​ច្រើន​​ជាង ​ប៉ុន្តែ​ពេល​នៅ​ជិត​អ្នក គាត់​បែរ​ជា​បុរស​ដែល​​និយាយ​លេង​សើច​ច្រើន​វិញ ដែល​បែប​នេះ​ហើយ​ទើប​ជា​បុរស​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក​៕​​​

រូបតំណាង

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម