ពាក្យ​ដាស់តឿន​ល្អ​ៗ ក្រុម​មនុស្ស​ស្ថិត​ក្នុង​វ័យ ២៦ ឆ្នាំ​គួរតែ​ចងចាំ​ទុក

  • 2020-06-12 08:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​វ័យ​ប៉ុណ្ណោះ​អាច​និយាយ​បាន​ថា​ជា​វ័យ​ដែល​ឆ្លងកាត់​រឿងរ៉ាវ​បាន​ច្រើន ហើយ​ក៏​ជា​វេលា​ដែល​មិន​មែន​ឆេវឆាវ​ធ្វើ​អ្វី​តាម​ចិត្ត​នឹក​ឃើញ​ទៀត​ដែរ។ ដូចនេះ កញ្ញា សូម​បង្ហាញ​ពី​ពាក្យ​ដាស់តឿន​ល្អ​ៗ​មួយ​ចំនួន​ទុក​ជា​ទុន​ក្នុង​ជីវិត៖

រូបតំណាង

**១**.ការ​សុំ​ជំនួយ​ពី​អ្នក​ដទៃ​វា​មិន​មែន​ជា​រឿង​អាប់ឱន​កិត្តិយស​ទេ ដូចនេះ​បើ​មាន​ត្រង់​ណា​ធ្វើ​មិន​បាន​សុំ​គេ​ឲ្យ​ជួយ​ទៅ។

រូបតំណាង

.ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ។ ដូចនេះ​កុំ​ទុក​វា​ជា​របស់​សំខាន់​មិន​អាច​ខ្វះ​បាន​ពេក។

.មិន​បាច់​សង្ឃឹម​ឲ្យ​មាន​មនុស្ស​ម្នាក់​មក​ស្រលាញ់​អ្នក​ទេ ព្រោះ​មាន​មនុស្ស​ជាច្រើន​បាន​ស្រលាញ់​អ្នក​រួច​ទៅ​ហើយ។

.កុំ​គិត​ថា​ខ្លួនឯង​មិន​រឹងមាំ​អី ព្រោះ​អ្នក​មាន​ភាព​រឹងមាំ​លើស​ពី​ការ​គិត​ខ្លួន​ឯង​ទៅ​ទៀត។

.មិន​ចាំបាច់​ប្រឹង​ធ្វើ​ខ្លួន​ចម្លែក​ៗ ដើម្បី​ឲ្យ​គេ​ចាប់អារម្មណ៍​ឡើយ ព្រោះ​មាន​តែ​ភាព​សប្បុរស​មួយ​មុខ​គត់​ដែល​ទាក់ទាញ​បំផុត។

រូបតំណាង

.ការ​ស្រលាញ់ ថ្នាក់ថ្នម​ខ្លួនឯង​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​គ្មាន​អ្នក​ផ្សេង​ណា​មក​គិត​ពី​អ្នក​ខ្លាំង​ជាង​អ្នក​ឡើយ។

.អ្នក​ដទៃ​មាន​សិទ្ធ​នឹង​ដើរ​ចូល និង​ចេញ​ពី​ជីវិត​អ្នក ដូចនេះ​ព្យាយាម​ថែរក្សា​ពេល​គេ​ចូល​មក កុំ​ដល់​ពេល​ចាកចេញ​ទើប​ស្ដាយក្រោយ។

.ការ​ដែល​អ្នក​ចេះ​លើកលែង​ទោស​ឲ្យ​អ្នក​ដទៃ គឺជា​រឿង​មួយ​ដ៏​ប្រពៃ​សម្រាប់​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ទៅ​វិញ​ទេ។

.ត្រូវ​ចាំ​ថា ពិភពលោក​មិន​ដែល​ប្រឆាំង​នឹង​អ្នក​ទេ៕

ចុចអាន៖ឆ្លើយសំណួរទាំង ៨នេះចេញ អ្នកនឹងរកឃើញផ្លូវផ្លាស់ប្តូរជីវិតខ្លួនឯង

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម